Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គេ​លួច​ចាក់ដី​លុប​បឹង​ឬ​អូរ​ក្លាយទៅជា​ចំការ​ទុរេន​ទៅហើយ ទើប​អភិបាលស្រុក​ព្រៃកប្បាស ឆ្លើយថា​មិនដឹងថា​គេ​លួច​ចាក់​ពី​ពេលណា​ទេ ព្រោះ​មេឃុំ​មិន​រាយការណ៍​

spot_img

​តាកែវ ៖ ដី​បឹង​ប្រហែល​ជាជាង​មួយ​ហិកតា ត្រូវបាន​អ្នកមាន​ទឹក​លុយ​ម្នាក់ ចាក់ដី​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ទាំង​បំពាន​ច្បាប់​។​
​បើទោះបីជា​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីអំពាវនាវ​មួយ កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០ សុំ​ឲ្យ​លោក​ចៅហ្វាយខេត្ត គ្រប់ រាជធានី ខេត្ត ជួយ​ទប់​ស្តា​ត់​រាល់​សកម្មភាព​រំលោភ ចាកដី​លុប​ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ដើម្បី​ទប់ស្កាត់​គ្រោះមហន្តរាយ​ទឹក​ជំនាន់ ដែល​បណ្តាលមកពី​ការចាក់ដី​លុប​ធ្វើ​ឲ្យ​ប៉ះពាល់​ចរន្តទឹក តែ​សម្រាប់​ខេត្តតាកែវ នូវតែមាន​សកម្មភាព​ចាក់ដី រំលោភ​យក​ចំណី​បឹង​សាធារណៈ​របស់​រដ្ឋ ធ្វើជា​កម្មសិទ្ធិ​ដដែល​។

​ជាក់ស្តែង​បឹង​នៅ​ចំណុច​អូ​លោកយាយ ស្ថិតនៅ​ភូមិ​ចំបក់ ឃុំ​តាំ​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ត្រូវបាន​អ្នកមាន​ប្រាក់​ចាក់ដី​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ដោយ​គ្មាន​ខ្លារ​រអា​នឹង​ច្បាប់​សោះឡើយ​។

​ពាក់ព័ន្ធ​នឹង​ករណី​ចាក់ដី​រំលោភ​យក​ចំណី​បឹង​នេះ លោក ញ៉ែម ស្រស់ អភិបាលស្រុក​ព្រៃកប្បាស បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា “​ដំបូង​ឡើយ លោក​មិនបាន​ដឹងថា មានការ​ចាក់ដី​រំលោភ​យក​ចំណី​បឹង នៅ​ទីតាំង​ខាងលើនេះ​ទេ ព្រោះ​មេឃុំ​អត់ បាន​រាយការណ៍​មក​លោក គឺ​ទាល់តែ​ចាក់ដី​រួចរាល់​អស់​ទើប​លោក​ដឹង​”​។

​លោក​អភិបាលស្រុក​បញ្ជាក់ថា “​លោក​មិន​អនុញ្ញាត​ឲ្យ​បន្ត​សាងសង់ ឬ​ធ្វើ​អ្វី​នៅលើ​ដី ដែល​ចាក់​ហើយ​នោះទេ​។​”

​ជុំវិញ​អ្នកមាន​ប្រាក់​ចាក់ដី​រំលោភ​យក​បឹង​នេះ ពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​ខាងលើ បាន​និយាយថា ពួកគាត់​គ្មាន​ទំនុកចិត្ត ចំពោះ​អាជ្ញាធរ​ស្រុក មាន​វិធានការ​តាមផ្លូវ​ច្បាប់ ដល់​ម្ចាស់​ដី​ដែល​ចាក់​នោះទេ ព្រោះ​បើតាម​ប្រភព​ខ្សឹប​ប​ខ្សៀវ គឺ​មានការ​ត្រូវរ៉ូវ​គ្នា​តាំងពី​ថ្នាក់ ឃុំ ស្រុក រហូតដល់​ឮថា មាន​អភិបាលរង​ខេត្ត​ម្នាក់ ជា​អ្នក​នៅ​ពីក្រោយ​ទៀតផង ៕​

ដោយ​៖ តាកែវ​


spot_img
×