Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វត្តមាន​ធនាគារ ជីប ម៉ុង សាខា​ខេត្តបាត់ដំបង នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុង​ខេត្ត​នេះ​

spot_img

​ភ្នំពេញ​៖ ធនាគារ ជីប ម៉ុង បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ធនាគារ ជីប ម៉ុង សាខា​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​៥ ខែមិថុនា​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ចូលរួម​ជួយ​បង្កើន​កំណើនសេដ្ឋកិច្ច​ក្នុង​ខេត្ត​នេះ​។

​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង និង​ជា​ភាគ​ទុ​និក (​ម្ចាស់​ភាគហ៊ុន​) នៃ​ធនាគារ ជីប ម៉ុង លោក​ឧ​ញ៉ា លាង ឃុន មានប្រសាសន៍ថា​៖ «​វត្តមាន​ធនាគារ ជីប ម៉ុង ក្នុង​ខេត្តបាត់ដំបង នឹង​ជួយ​គាំពារ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ម្ចាស់​ក្រុមហ៊ុន​ផ្សេងៗ សហគ្រាស និង​សិប្បកម្ម ពាណិជ្ជករ កសិករ និង​ពលរដ្ឋ​ទូទៅ ដើម្បី​ពង្រីក​មុខរបរ​របស់​ពួកគេ ជាពិសេស​ទទួលបាន​ភា​ព​ងាយស្រួល​ក្នុងការ​ធ្វើ​ចរន្ត​សាច់ប្រាក់​ផ្សេងៗ​»​។

​លោក​ឧ​ញ៉ា លាង ឃុន មានប្រសាសន៍​បន្ថែមថា ធនាគារ ជីប ម៉ុង ក៏​ប្តេជ្ញា​បន្ត​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយជា​ធនាគារ​ឌីជីថល ដើម្បី​បម្រើសេវា​ហិរញ្ញវត្ថុ​កាន់តែ​ងាយស្រួល​ជូន​ដល់​អតិថិជន​ទាំងអស់​នៅក្នុង​ខេត្តបាត់ដំបង​។​

​ការបោះ​ជំហាន​របស់​ធ​នាគារ ជីប ម៉ុង មកកាន់​ខេត្តបាត់ដំបង ដែលជា​សាខា​ទី​៨ នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​នេះ​ឱ្យ​កាន់តែ​រីកចម្រើន តាមរយៈ​ការផ្តល់ជូន​ពលរដ្ឋ​ក្នុង​ខេត្ត​នេះ​នូវ​ផលិតផល និង​សេវាកម្ម ដ៏​សម្បូរបែប​ដូចជា ឥណទាន​ពាណិជ្ជកម្ម ឥណទាន​ផ្ទាល់ខ្លួន បញ្ញើ​មាន​អត្រា​ការប្រាក់​ខ្ពស់ ការទូទាត់ ឬ​ធ្វើ​ចរន្ត​សាច់ប្រាក់​ផ្សេងៗ​តាម​កម្មវិធី​ទូរស័ព្ទ Bank! Bank! ព្រមទាំង​ភ្នាក់ងារ​ធនាគារ ដែល​អាច​ដក​ប្រាក់ ដាក់​ប្រាក់ ផ្ទេរប្រាក់ និង​ទទួលបាន​កម្ចី​យ៉ាង​ងាយ​បំផុត​។​

​គួរ​បញ្ជាក់ថា ត្រឹម​រយៈពេល​ជាង​មួយឆ្នាំ​តែប៉ុណ្ណោះ ធនាគារ ជីប ម៉ុង បាន​ពង្រីក​សាខា​បាន​៨​ទីតាំង ភ្នាក់ងារ​ធនាគារ​៥០​ទីតាំង និង​គ្រោង​ពង្រីក​ភ្នាក់ងារ​ឲ្យ​បាន​៥០០​ទីតាំង​ក្នុងឆ្នាំនេះ ព្រមទាំង​ម៉ាស៊ីន​អេ​ធី​អឹម ដាក់ និង​ដក​ប្រាក់​ជាច្រើន​កន្លែង​ផងដែរ​៕

ដោយ​៖​សម្ផស្ស​


spot_img
×