Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ក្រសួង​មាន​វិធានការ​បន្ទាន់​! ព្រោះតែ​ដើម្បី​ផលប្រយោជន៍ ពួកក្រុម​ខិលខូច​បង្កើត​ផេ​ក​/​គ្រុប អាសអាភាស ប្រកាស​យ៉ាង​ចំហរ ឥត​ខ្វល់​ពី​សេចក្តីថ្លៃថ្នូរ​សោះឡើយ​

spot_img

​នេះ​ជា​រឿង​ដ៏​ស្លុតចិត្ត និង​គួរ​ឲ្យ​អាម៉ាស​បំផុត​មួយ ខណៈដែល​ថ្មីៗ​នេះ មាន​លេចចេញ​ជនខិលខូច​មួយ​ចំនួន ព្រោះតែ​ចង់បាន​ផលប្រយោជន៍​ពី​បណ្តាញ​សង្គម​ទំនាក់ទំនង​សង្គម បាន​បង្កើត​ផេ​ក និង​គ្រុប (Group) អាកាស​អាភាស ក្រោម​លក្ខខណ្ឌ Comment, Like និង Share ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ដែល​ចូលចិត្ត​តាមដាន​ងប់​ង​ល់​ក្នុង​រឿងនេះ ដែល​មើលទៅ​ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​សង្គម និង​ជាពិសេស​កិត្តិយស​ស្ត្រី​ខ្មែរ​យ៉ាងខ្លាំង​។​

​តាមរយៈ​ទង្វើរ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​នេះ ក្នុងនោះ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ម្នា​ក់លោក Vannak MC បានសម្រេច​ចេញ​វីដេអូ ស្នើសុំ​ដល់​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​ក្រសួងមហាផ្ទៃ ដែលមាន​ជំនាញ​លើ​បទល្មើស​បច្ចេកវិទ្យា​នេះ មេត្តា​ចាត់វិធានការ​ទៅលើ​ម្ចាស់​ផេ​ក​/​គ្រុប​ទាំងនេះ ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​

​ជាមួយគ្នានេះ​ផងដែរ គេ​សង្ឃឹមថា ក្រសួង​ពាក់ព័ន្ធ​នឹងមាន​វិធានការ​ក្នុង​រឿងនេះ​ជាបន្ទាន់ ដើម្បី​បកស្បែក​មុខ​ជន​រកស៊ី​ខិលខូច​ទាំងនេះ ដែល​កំពុង​កេងចំណេញ​ផលប្រយោជន៍​ពី​បណ្តាញ​ទំនាក់ទំនង​សង្គម​ដ៏​ធំ​មួយ​នេះ ដោយ​មិន​ខ្វល់​ពី​ទង្វើរ​នៃ​ការប្រព្រឹត្ត​ខុស​របស់​ពួកគេ​ឡើយ​៕

ដោយ​៖ លឹម ហុង​

spot_img
×