Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារ​ទំនើប អ៊ី​អន ម៉​ល និង​ក្រុមហ៊ុន​វី​ង សហការគ្នា​ក្នុង​ការទិញ​ទំនិញ​ប្រកបដោយ​ភាពងាយស្រួល ដោយ​មិនចាំបាច់​ប្រើប្រាស់​ក្រដាស់ប្រាក់​

spot_img

​ភ្នំពេញ​៖ ថ្ងៃទី ៥ មិថុនា ២០២០​នេះ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង​ក្រុមហ៊ុន អ៊ី​អន ម៉​ល (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ដែលជា​ផ្សារ​ទំនើប​ឈានមុខ​គេ​និង​ធំជាងគេ​បំផុត​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​ដើម្បី​ផ្តល់នូវ​ការទិញ​ទំនិញ និង​សេវាកម្ម ប្រកបដោយ​ភាពងាយស្រួល ដោយ​មិនចាំបាច់​ប្រើប្រាស់​ក្រដាស់ប្រាក់ ដល់​អតិថិជន​នៅ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល ទាំង​២​ទីតាំង​។ ឥឡូវនេះ​អតិថិជន​អាច​ប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដើម្បី​ទិញ​ទំនិញ និង សេវាកម្ម​នៅ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល បាន​ហើយ​។​

​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង​បាន​មានប្រសាសន៍ថា​៖“ យើង​ជឿជាក់ថា​ភាពជា​ដៃគូ​នេះ​នឹង​ផ្តល់ឱ្យ​អ្នក​រាល់គ្នា កាន់​តែមាន​សេរីភាព​ក្នុង​ការទិញ​ទំនិញ និង​សេវាកម្ម​កាន់តែ​ប្រសើរឡើង​។ ការទូទាត់​ការចំណាយ​ដោយ​ប្រើប្រាស់ QR កូដ​កំពុង​តែមាន​ប្រជាប្រិយ​ពាសពេញ​ពិភពលោក ដោយសារ​តែមាន​ភាពងាយស្រួល និង​សុវត្ថិភាព​។​

​តាមរយៈ​ភាពជា​ដៃគូ​ថ្មី​នេះ អតិថិជន​នៅ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល អាច​ទៅ​ទិញ​ទំនិញ​និង​ផលិតផល​ផ្សេងៗ ដោយ​មិនចាំបាច់​កាន់​ក្រដាស់ប្រាក់​ឡើយ គឺ​គ្រាន់តែ​ប្រើ​ម្រាមដៃ​ចុច​លើ​ស្មា​ត​ហ្វូ​ន ដែលមាន​គណនី​វី​ង នោះ​នឹង​ទទួលបាន​នូវ​បទពិសោធន៍ នៃ​ការទិញ​ឥ​វ៉ាន់​ប្រកបដោយ​សុវត្ថិភាព ព្រមទាំង​ទាន់សម័យ ។ អតិថិជន​អាច​ស្កេ​ន​QR​កូដ នៅឯ​បញ្ជរ​គិតលុយ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ភ្លាមៗ​តែម្តង​។​

​លោក ត្ស៊ុ​បុ​យ៉ា ម៉ាសា​យុ​គិ អគ្គនាយក នៃ​ក្រុមហ៊ុន អ៊ី​អន ម៉​ល (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី បាន​មានប្រសាសន៍ថា​៖ “ យើង​ពិតជា​រីករាយ​ណាស់​ដែល​ធនាគារ​ឯកទេស​វី​ង និង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​លអាច​សហការគ្នា​ដើម្បី​ធ្វើ​កិច្ចការ​មួយ​នេះ​។ យើង​រួមគ្នា​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដើម្បី​ផ្តល់​ជម្រើស​កាន់តែច្រើន និង​ការទិញ​ទំនិញ​កាន់តែ​ប្រសើរ​ឡើងដល់​អតិថិជន​នៅ​កម្ពុជា​។​”

​គួរ​បញ្ជាក់ថា ទាំង​ធនាគារ​ឯកទេស​វី​ង និង​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី សុទ្ធតែ​មានបំណង​ដូចគ្នា ក្នុងការ​បង្កើត​ប្រព័ន្ធ​ទូទាត់ ដែល​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​។ ដើម្បី​ជា​កិច្ច​ចាប់ផ្តើម​នៃ​ភាពជា​ដៃគូ​នេះ អតិថិជន ចំនួន​ជាង ១០០០ ដំបូង​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​៥ ដុល្លារ ភ្លាមៗ​រាល់​ការទូទាត់​តាម QR កូដ របស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដើម្បី​ទិញ​ទំនិញ​និង​សេវាកម្ម​នៅ​ហាង​ជិត ៣០ កន្លែង​ក្នុង​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល​ភ្នំពេញ និង​អ៊ី​អន​ម៉​ល​សែន​សុខ​ស៊ី​ធី ដោយមាន​ចាប់ពី​ហាង​អាហារ​និង​ភេសជ្ជៈ រហូតដល់​ហាង​លក់​សម្លៀកបំពាក់ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​៕

ដោយ​៖​សម្ផស្ស​

spot_img
×