Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតត្រឹមថ្ងៃនេះ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ សម្រេចការ​សាងសង់​បានជា​៣៧​ភាគរយ​ហើយ

spot_img

​ភ្នំពេញ​៖ បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister បាន​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២០​នេះ​ថា ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។​
​រហូតមកដល់​ពេលនេះ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ សម្រេចការ​សាងសង់​បានជា​៣៧​ភាគរយ​ហើយ ហើយ​តាម​គម្រោង ការស្ថាបនា​នឹង​ប្រើ​រយៈពេល​៤២​ខែ ដែល​គ្រោង​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ​២០២១​។​

​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ គឺជា​ផ្លូវ​ដ៏​សំខាន់​ក្នុង​ការជួយ​កាត់បន្ថយ​ការកកស្ទះ និង​ជួយ​សម្រួល​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ម្យ៉ាងទៀត​គឺជា​ការតភ្ជាប់​ផ្ទៃក្នុង និង​សមាហរណកម្ម​តំបន់ ពិសេស​ត​ភ្ជាប់​ផ្លូវ​អាស៊ាន​ហាយវ៉េ និង​ផ្លូវ​របៀង​សេដ្ឋកិច្ច​សំខាន់ៗ​របស់​មហា​អនុតំបន់​មេគង្គ រួមចំណែក​ក្នុងការ​សម្រួល​ការដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ប្រែក្លាយ​ទឹកដី​ដែល​នៅ​សងខាង​ផ្លូវ​ខ្សែ​ក្រវាត់ក្រុង​នេះ ទៅជា​តំបន់​អភិវឌ្ឍ​ថែមទៀត​ផង​៕

​ដោយ​៖​កូ​ឡាប​

spot_img
×