Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ​Daehan Group ​របស់​កូរ៉េ បង្ហាញ​គម្រោង​នាំចូល និង​ដាក់ឱ្យ​ដំណើរ​កង់​សាក​ថ្ម និង​មានតម្លៃ​ចន្លោះ​ពី​១០០០ ទៅ​១៥០០ ដុល្លារ​

spot_img

​ភ្នំពេញ​៖ ​ក្រុមហ៊ុន ​Daehan Group​របស់​កូរ៉េ បង្ហាញ​គម្រោង​នាំចូល និង​ដាក់ឱ្យ​ដំណើរ​កង់​សាក​ថ្ម (Electric Vehicle) ដែល​អាច​ប្តូរ​ថ្ម​មាន​សាក​នៅតាម​ស្ថានីយ៍ ជួយ​ដល់​ការកាត់បន្ថយ​ផលប៉ះពាល់​ផ្នែក​បរិស្ថាន​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានទទួល​ជួប​សម្តែង ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​លោក Lee JaeHoo ប្រធាន​ក្រុមហ៊ុន​Daehan Group​ប្រចាំ​កម្ពុជា​រួមជាមួយ​នឹង​គ​ណៈ​ប្រតិភូ​។​

​លោក Lee JaeHoo បាន​ជម្រាបជូន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​អំពី​គម្រោង​នាំចូល និង​ដាក់​ឲ្យ​ដំណើរការ កង់​សាក​ថ្ម (Electric Vehicle) ដែល​អាច​ប្តូរ​ថ្ម​មាន​សាក​នៅតាម​ស្ថានីយ៍ ហើយ​អាច​ប្រើប្រាស់ សម្រាប់ធ្វើ​ដំណើរ​បាន​ចម្ងាយ​ប្រមាណ​១០០​គីឡូម៉ែត្រ អាច​កាត់បន្ថយ​ផលប៉ះពាល់​ផ្នែក​បរិស្ថាន និង​មានតម្លៃ​ចន្លោះ​ពី​១០០០ ទៅ​១៥០០ ដុល្លារ​សហរដ្ឋអាមេរិក និង​បាន​ស្នើសុំ​អនុសាសន៍ និង ការគាំទ្រ​ពី​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​មុននឹង​នាំចូល​និង​ដាក់ឱ្យ​ដំណើរការ​គម្រោង​នេះ​ជា​ផ្លូវការ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍ និង​ផ្ដល់​ការគាំទ្រ​ចំពោះ​គម្រោង​នេះ និង​បានស្នើ​ឲ្យ ក្រុមហ៊ុន​ផ្ដោតជាសំខាន់​លើ​ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​នេះ​នៅ​ខេត្តសៀមរាប ដើម្បី​ជួយ​សម្រួល ដល់​ការធ្វើដំណើរ​របស់​អ្នក​ទេសចរណ៍​នៅក្នុង​តំបន់​ប្រាសាទអង្គរវត្ត និង​ជួយ​កាត់បន្ថយ​ការបំពុល បរិស្ថាន​ផងដែរ​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​សិក្សា​លើ​គម្រោង នេះ​ឲ្យ​បានច្បាស់លាស់​មុននឹង​នាំចូល​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ដោយ​សហការ​ជាមួយ​ក្រសួង សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​ធានាបាន​នូវ​ការប្រកួតប្រជែង​៕

​ដោយ​៖​កូ​ឡាប​

spot_img
×