Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នា​ក់បាន​ចូល​សារភាព​ព្រោះ​ខ្លាច​ជាប់​ខ្នោះ បន្ទាប់ពី​ចែកចាយ​ព័ត៌មាន​បន្ត​មិន​ពិត និង​សរសេរ​ពាក្យពេចន៍​ខ្លឹមសារ​ប្រមាថ​លើ​ហ្វេ​ស​ប៊ុ​ក​

spot_img

​ភ្នំពេញ​៖ យុវជន​ម្នាក់ បាន​ប្រព្រឹត្ត​កំហុស ដោយបាន​ចែករំលែក​នូវ​ព័ត៌មាន​មិន​ពិត និង​បាន​សរសេរ​ពាក្យពេចន៍ ខ្លឹមសារ​ប្រមាថ ផ្សព្វផ្សាយ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​ចូលខ្លួន​មក​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​ដើម្បី​សារភាព​កំហុស បើទោះជា​យ៉ាងណា​យុវជន​រូបនោះ​បានទទួល​ការអប់រំ​ណែនាំ​ហើយក៏​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​។​

​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៥ ខែមិថុនា ឆ្នាំ​២០២០ នេះ​យុវជន​ឈ្មោះ ខ​វឃ ភេទ​ប្រុស ជនជាតិ ខ្មែរ សញ្ញា​តិ ខ្មែរ រស់នៅក្នុង​ភូមិ​ដាំ​ស្ពៃ ឃុំ​ស្លា​កែ​ត ស្រុក​បាត់ដំបង ខេត្តបាត់ដំបង បាន​ចូលខ្លួន​មក​សារភាព និង​ទទួលស្គាល់​កំហុស​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​ការសរសេរ ផ្សព្វផ្សាយ ខ្លឹមសារ​ប្រមាថ មកលើ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​។​

​យុវជន​ខាងលើ បាន​សារភាព​ទទួលស្គាល់ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​កំហុស ដោយបាន​ចែករំលែក​នូវ​ព័ត៌មាន​មិន​ពិត និង​បាន​សរសេរ​ពាក្យពេចន៍ ខ្លឹមសារ​ប្រមាថ ផ្សព្វផ្សាយ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០ កន្លងទៅ ដែល​បានធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​យ៉ាងធ្ងន់ធ្ង​រ​របស់​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ព័ត៌មានវិទ្យា ជាពិសេស​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​ម​ន្ត្រី​រាជការ​សាធារណៈ​ទូទៅ​ផងដែរ​។

​បន្ទាប់ពី​បានធ្វើការ អប់រំ ណែនាំ យុវជន​ខាងលើ​បានធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ត​នូវ​កំ​ហុង​ឆ្គង​ខាងលើ​តទៅទៀត និង​សន្យា​ធ្វើជា​យុវជន​ល្អ​ក្នុងសង្គម​។​

​ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ នាយកដ្ឋាន​ព័ត៌មានវិទ្យា សូម​សំណូមពរ​ឲ្យ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ជៀសវាង​ឲ្យ​បាន​នូវ​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត គ្មាន​ប្រភព​ច្បាស់លាស់ ដើម្បី​ធានាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សេចក្តីថ្លៃថ្នូរ​ក្នុងសង្គម​របស់​យើងទាំងអស់គ្នា​៕

ដោយ​៖​កូ​ឡាប​

spot_img
×