Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម្បី​រូបថត​មួយ​សន្លឹក​ក៏​អាច​ធ្វេី​ឲ្យ​ទូរស័ព្ទ​ដែល​ប្រេី​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android គាំង​បានដែរ​

spot_img

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​ខ្មៅ​ទី 6 ខែមិថុនា ឆ្នាំ 2020 នេះ ​បានចេញ​ផ្សាយ​ព័ត៌មាន​ថា ប្រសិនបើ​លោកអ្នក​បាន​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​នៅលើ​ផេ​ក​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​កន្ល​ងៗ​មក​នោះ លោកអ្នក​ប្រហែលជា​បានដឹងហើយថា ទូរស័ព្ទ iPhone នឹងគាំង​ភ្លាមៗ នៅពេល​ទទួល​សារ​ជា​អក្សរ ឬ​ជា​និមិត្តសញ្ញា​ផ្សេងៗ ដែលមាន​ដូចជា​៖ រូប​សញ្ញា​ទង់ជាតិ​អ៊ីតា​លី និង​ការផ្ញើ​សារ​ជា​ភាសា​អារ៉ាប់​ជាដើម​។​

​ប្រភព​ដដែល បាន​បន្តថា ឥឡូវនេះ​ក៏​ស្រាប់​តែមាន​បញ្ហា ដែល​អាចធ្វើ​ឲ្យ​ទូរស័ព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ជាពិសេស​ទូរស័ព្ទ Samsung គាំង​បានដែរ នៅពេលដែល​អ្នក​ប្រេី​ប្រាស់​យក​រូបភាព​មួយចំនួន​មក​ធ្វើជា Wallpaper នោះ​។

​ការ​គាំង​នេះ​ធ្វើ​ឲ្យ​ទូរស័ព្ទ​ជាប់​នៅក្នុង​ភាព​បិទ​បេី​ក Lock Screen ដែល​គេ​ហៅថា Soft-Bricking ។ Soft-Bricking គឺជា​បញ្ហា​តូចតាច​ទេ​ហេី​យ​ក៏​ជា​មិន​បញ្ហា​អ្វី​ធំ​នោះទេ ប្រសិនបើ​លោកអ្នក​មានចំណេះដឹង​ផ្នែក​បច្ចេកទេស លោកអ្នក​អាច​ចូល​លុប​រូបភាព​ចោល​តាមរយៈ safe mode ឬ​ប្រើ bootloader ដើម្បី reset ទូរស័ព្ទ​ឡេី​ង​វិញ​បាន ក៏ប៉ុន្តែ​បេី​លោកអ្នក​គ្រាន់តែ​បិទ​ហើយ​បេី​ក​ទូរស័ព្ទ​វិញ​ធម្មតា​នោះ (Restart) នឹង​ពុំ​អាច​កែតម្រូវ​បញ្ហា​នេះ​បានទេ​។

​បេី​តាម​ប្រភពពី​អ្នកតាមដាន​ទូរស័ព្ទ​ដែល​ប្រេី​ប្រព័ន្ធ​ប្រតិបត្តិការ Android បាន​ឲ្យ​ដឹងថា នេះ​អាចជា​បញ្ហា​មេរោគ malware ឬ​នេះ​កេី​ត​មាន​ឡេី​ង​ដោយសារ​រូបភាព​នេះ​ប្រេី​គំរូ​ពណ៌ RGB ប៉ុន្តែ Android វិញ ប្រេី​គំរូ​ពណ៌ sRGB ។ ម្យ៉ាងវិញទៀត​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 ពុំបាន​ធ្វេី​ការផ្លាស់ប្ដូរ​លេី​ប្រភេទ​គំរូ​ពណ៌​នេះ​ទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​បញ្ហា​បែបនេះ​។ ប្រសិនបើ​លោកអ្នក​ប្រើ​ទូរស័ព្ទ ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 ឬ​ទាប​ជាង​នេះ លោកអ្នក​គួរតែ​ជៀសវាង​យក​រូបភាព ដែល​ពុំមាន​ប្រភព​ច្បាស់លាស់​មក​ធ្វើជា Wallpaper ជាពិសេស​រូបភាព​ដែល​បានបង្ហាញ​ខាងក្រោម ព្រោះ​ជនខិលខូច​អាច​ប្រេី​កំហុសឆ្គង​នេះ ដេី​ម្បី​ធ្វេី​ឲ្យ​លោកអ្នក​ឈឺក្បាល​បាន​៕

ដោយ​៖​កូ​ឡាប​

spot_img
×