Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កាន់តែ​ពិសេស​ទៀតហើយ ជាមួយ​មុខងារ​កែច្នៃ​រូបភាព ឬ​វីដេអូ​របស់​កម្មវិធី​តេ​ឡេ​ក្រាម (Telegram)

spot_img

​ភ្នំពេញ​៖ កម្មវិធី​តេ​ឡេ​ក្រាម គឺជា​កម្មវិធី​មួយ​ដែលមាន​ភាព​ពេញនិយម​ខ្លាំង​គ្រាន់បើ ដែល​មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​យើង ថែមទាំង​នៅ​ប្រទេស​ផ្សេងៗ​ទៀត ជុំវិញ​ពិភពលោក ព្រោះ​កម្មវិធី​នេះ ជា​កម្មវិធី​ផ្ញើ​សារ​មួយ ក្នុងចំណោម​កម្មវិធី​ផ្ញើ​សារ​ផ្សេងទៀត ដែល​ផ្ដល់​មុខងារ end-to-end encryption មុនគេ​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department នៅ​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០២០​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​លើកឡើងថា កាលពី​ឆ្នាំ​២០១៥ កម្មវិធី​នេះ បានដាក់​ឱ្យប្រើ​ប្រាស់​មុខ​ងារ​កែ​រូបភាព ដែល​លោកអ្នក​អាច​បញ្ចូល​គំនូរ stickers និង​ពាក្យពេចន៍​ក្នុង​រូបភាព​បាន​។​

​ថ្មីៗ​នេះ​ក្រុមហ៊ុន​ក៏បាន​កែសម្រួល​មុខងារ កែ​រូបភាព​នេះ ដែល​អាចឱ្យ​អ្នកប្រើប្រាស់​បញ្ចូល Animated Stickers និង​អាច​កែ​វីដេអូ​ឱ្យ​កាន់តែ​ល្អ​បាន​ថែមទៀត​។ លោកអ្នក​អាច​បន្ថែម Animated Stickers ទៅក្នុង​ទាំង​រូបភាព និង​វីដេអូ ដើម្បី​ឱ្យមាន​ភាពរស់រវើក ព្រមទាំង​ធ្វើឱ្យ​រូបភាព​ក្លាយជា GIF ហើយ​លោកអ្នក​អាច​ធ្វើការ​រក្សាទុក សម្រាប់​ប្រើ​ថ្ងៃក្រោយ​បាន​ទៀតផង​។​

​ក្រៅពី​ការកែលម្អ​បន្ថែម​មុខងារ​កែ​រូបភាព ក្រុមហ៊ុន​ក៏បាន​ធ្វើ​កំណែ​សម្រួលការ​ប្រើប្រាស់ Folder ឱ្យ​កាន់តែ​ងាយស្រួល Add/Remove សារ​ក្នុង Folder ហើយ​សម្រាប់​អ្នកប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ក្រុមហ៊ុន​ក៏បាន​កែសម្រួល​ឱ្យ​កាន់តែ​ប្រសើរ​ក្នុង​ការផ្ញើ កែ និង​លុប​សារ ចំណែកឯ​វីដេអូ​ដែលមាន​រយៈពេល​ខ្លី​ជាង ៣០​វិនាទី នឹងត្រូវ​បាន​ចាក់​បង្ហាញ​ម្ដង​ហើយ​ម្ដងទៀត​ដោយ​ស្វ័យប្រវត្តិ (Loop)៕

​ដោយ​៖​កូ​ឡាប​

spot_img
×