Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាក់ទ័រ​និង​រ៉ឺម៉ក កំំ​ពុង​វ៉ា​ជែង​គ្នា ម៉ូតូ​មួយគ្រឿង​ទៀត បើក​ទៅ​បញ្ច្រាសទិស បុក​ស្លាប់​ម្នាក់ ហើយ​ម្នាក់ទៀត​របួសធ្ងន់​

spot_img

​ស្ទឹងត្រែង​៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​បាន​បង្ក​ឲ្យ​មាន​ម្នាក់​ស្លាប់ និង​ម្នាក់ទៀតរងរបួស​ធ្ងន់ ពេល​មាន​រ៉ឺម៉ក​មួយគ្រឿង និង​ត្រាក់ទ័រ​មួយ គ្រឿង បើក​ស្របគ្នា​យ៉ាង​លឿន​វ៉ា​ជែង​គ្នា ហើយ​ពេលនោះ​មាន​ម៉ូតូ​មួយគ្រឿង​ទៀត ជិះ​ឌុប​គ្នា​២​នាក់ ដោយ​បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា បាន​បុក​ជាមួយនឹង​រ៉ឺម៉ក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូឌុប​គ្នា​២​នាក់ ម្នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ធ្ង​រ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង កាលពី​ល្ងាច​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០​។​
នៅ​ថ្ងៃទី​៦​មិថុនា​នេះ សមត្ថកិច្ច​នគរបាល​រក​ពុំទាន់​ឃើញ​ត្រាក់ទ័រ ដែល​បើក​គេច​មិន​ទទួលខុសត្រូវ ក្នុងករណី​គ្រោះថ្នាក់​បណ្តាល​ឲ​មាន​មនុស្ស​ស្លាប់ និង​របួស​នៅឡើយ​ទេ​។​

​លោក​ខែ​ក សារី នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ ២០២០​នេះ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​សណ្តោង​រ៉ឺម៉ក បុក​ជាមួយ​ម៉ូតូ​ជិះ​ឌុប​គ្នា​២​នាក់ បណ្តាល​ឲ្យ​មនុស្ស​អ្នកបើកបរ​ម៉ូតូ រងរបួស​ធ្ងន់​ម្នាក់ និង​អ្នកជិះ​នៅ​ពី​ខាង​ក្រាយ​បាន​ស្លាប់ សាច់ញាតិ​បានមក​ទទួល​ហើយ​។ ដោយ​ជនរងគ្រោះ​ឈ្មោះ ហី​ង ហាន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានមុខ​របរ​កសិក​រ មាន​ទីលំនៅ​ភូមិ​ចា​ស្វាយប៉ាក ឃុំ​ចៀក ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ស្លាប់​នៅ​កន្លែងកើតហេតុ​។ អ្នកជិះ​រួម​ដំណើរ​ម្នាក់ទៀត​ឈ្មោះ ច​ន ចិន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ​ជាមួយគ្នា រងរបួស​ធ្ងន់​។

​លោក​បាន​បញ្ជាក់ថា ម្ចាស់​ម៉ូតូ​រ៉ឺម៉ក​មាន ឈ្មោះ​រស់ រី​ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃ្លូ​ក ឃុំ​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ។​

​ក្រោយ​កើតហេតុ ម៉ូតូ​រងគ្រោះ​និង​ម៉ូតូ​រ៉ឺម៉ក​បាន​ពាក់ព័ន្ធ ត្រូវបាន​យកមក​រក្សាទុក​នៅក្នុង ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​៕

​ដោយ​៖​សុខុម​

spot_img
×