Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ពោធិ៍សាត់ ប្រើប្រាស់​ពេលវេលា​ជាង​៧​ម៉ោង បន្ត​ដោះស្រាយ​បញ្ហា ជូន​ប្រជាពលរដ្ឋ​បាន​៦៧​ករណី​

spot_img

​ពោធិ៍សាត់​៖ «​សមាជ​ប្រជាជន​» ជា​កម្មវិធី​មួយ​បាន​បង្កើតឡើង ក្នុងសម័យ​សង្គមរាស្ត្រនិយម ដើម្បី​ជាការ​ជួបជុំ​ដោយផ្ទាល់ រវាង​ព្រះមហាវីរក្សត្រ​ខ្មែរ សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ និង​ប្រជាពលរដ្ឋ ដើម្បី​បាន​ស្តាប់​រាល់​បញ្ហា​របស់​ប្រជាពលរដ្ឋ និង​ដាក់ចេញ​នូវ​វិធានការ​ដោះស្រាយ​។ នេះ​បើតាម​ប្រភពពី​រដ្ឋបាល​ខេត្តពោធិ៍សាត់​។​

​ដូច​សព្វមួយដង រៀងរាល់ថ្ងៃ​អង្គារ និង​ថ្ងៃ​សុក្រ ជាក់ស្តែង​នា​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០​នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ប្រើប្រាស់​យន្តការ​នេះ ដើម្បី​ជួប​ផ្ទាល់​រវាង​ថ្នាក់ដឹកនាំ ក៏ដូចជា​មន្ត្រី ជាមួយនឹង​ប្រជាពលរដ្ឋ បាន​ស្តាប់ និង​ដោះស្រាយ​បញ្ហា​ជុំគ្នា រហូត​ទៅដល់​៦៧​ករណី ដោយ​ទទួលយក​ទាំងអស់គ្នា គ្មាន​អ្នកចាញ់ គឺ​ឈ្នះ​ទាំងអស់គ្នា​។​

​កិច្ច​ដំណោះស្រាយ​នេះ ធ្វើឡើង​នៅ​វេទិកា​ក្នុង​សាលាខេត្ត​ពោធិ៍សាត់ ដោយបាន​ការចូលរួម ពី​ឯកឧត្តម ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត មន្ទីរជំនាញ ការិយាល័យ​ចំណុះ​សាលាខេត្ត និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​បើតាម​លោក គឹម ចន្ថា ប្រធានការិយាល័យ​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ របស់​ឯកឧត្តម ម៉ៅ ធនិន នា​និច្ច​ជា​កាល គឺ​ស្របទៅតាម​នយោបាយ ឈ្នះ​-​ឈ្នះ របស់​សម្តេច​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​ផ្តល់​លទ្ធផល​ឱ្យ​គ្រប់ភាគី​ទាំងសង្ខាង ឈ្នះ​ទាំងអស់គ្នា ដោយ​គ្មាន​អ្នកចាញ់​។ ក្នុង​យន្តការ​ដឹកនាំ​ខេត្ត​បាន​ជាង​៦​ឆ្នាំ​មកនេះ ឯកឧត្តម​អភិបាលខេត្ត បាន​ផ្តោត​សំខាន់​ទៅលើ​ភាពយុត្តិធម៌ គ្មាន​លំអៀង ព្រោះថា​បងប្អូន​ដែល​មក​ពឹងពាក់ និង​ឱ្យជួយ​ដោះស្រាយ​នោះ គឺ​ប្រៀបបាន​ដូចជា​ឱ​ពុក ជា​ម្តាយ ជា​បង ជា​ប្អូន ក្នុង​មហា​គ្រួសារ​តែមួយ ដោយ​មិន​ធ្វើឱ្យ​ពួកគាត់​មានការ​ថ្នាំងថ្នាក់​នោះឡើយ​។​

​លោក​ប្រធានការិយាល័យ​ប្រជាពលរដ្ឋ បាន​បន្ថែមថា សម្រាប់​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២០​នេះ ចាប់តាំងពី​ម៉ោង ៨ និង​៤៥​នាទី​ព្រឹក រហូតដល់​ម៉ោង ៣ និង​០០​នាទី​រសៀល ឯកឧត្តម ម៉ៅ ធនិន បាន​ប្រើប្រាស់ និង​បំពេញ​តួនាទី ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ដោយ​ខិតខំ​សម្របសម្រួល និង​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​ដែល​កើតមាន បាន​៦៧​ករណី ដែល​ភាគច្រើន​ត្រូវបាន​ដោះស្រាយ​បញ្ចប់ និង​មួយចំនួនទៀត​ត្រូវបាន​បន្ត​ដោះស្រាយ​នៅពេល​ក្រោយ​។ ក្នុង​កិច្ច​ដំណោះស្រាយ​នោះ​ផងដែរ ទាំង​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ បានទទួល​ទាន​មី​កញ្ចប់ ពោត​ស្ងោរ ទឹកក្រូច និង​ទឹកបរិសុទ្ធ ដើម្បី​ជា​អាហារសម្រន់​បន្ត​រងចាំ​ដោះស្រាយ ទៅតាម​សំណុំរឿង​នីមួយៗ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ពេលខ្លះ​សំណុំរឿង​ដែល​ដោះស្រាយ​នៅ​សាលាខេត្ត​មិនទាន់​ចប់ ឯកឧត្តម ម៉ៅ ធនិន បាន​ចារ​លិខិត​នោះ ទម្លាក់​ទៅ​អាជ្ញាធរ​ស្រុក​ក្រុង ដើម្បី​ធ្វើការ​ដោះស្រាយ​។ ក្នុង​រយៈពេល​៧​ថ្ងៃ ប្រសិនបើ​ស្រុក​ក្រុង​នោះ​ដោះស្រាយ​មិន​ចេញ អាជ្ញាធរ​នៃ​ស្រុក​ក្រុង​នោះ​ត្រូវធ្វើ​របាយការណ៍​ឡើងមក​ខេត្ត ដើម្បីឱ្យ​ឯកឧត្តម ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ ចុះទៅ​ដោះស្រាយ​នៅ​ទីតាំង​ជម្លោះ​ផ្ទាល់​តែម្ដង​៕

ដោយ​៖​កូ​ឡាប​

spot_img
×