Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ដក​ការ​គំរាម​បិទ​ជើងហោះហើរ​ចិន​ទាំងអស់​វិញ ក្រោយ​ចិន​បន្ធូរបន្ថយ​ការ​រឹតត្បិត​ការហោះហើរ​ពី​អា​មេ​រិច​

spot_img

​អាជ្ញាធរ​អា​មេ​រិច​បានធ្វើ​ការដក​វិញ នូវ​ការ​គំរាម​បិទ​ជើងហោះហើរ​ទាំងអស់​រប​ស់​ចិន ចូលមក​កាន់​អា​មេ​រិច​។ ការប្រកាស​នេះ កើតឡើង​ក្រោយពេល​រដ្ឋាភិបាល​ចិន បានធ្វើការ​ផ្លាស់ប្តូ​រគោល​នយោបាយ​ផ្ទាល់ខ្លួន​វិញ ដោយ​អនុញ្ញាត​ឲ្យ​មាន​ជើងហោះហើរ​មួយចំនួន ពី​អា​មេ​រិច​ចូលទៅ​កាន់​ចិន​វិញ​។​

​ការ​សងសឹក​ដាក់គ្នារ​វាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ កើនឡើង​នៅពេល​ការហោះហើរ​ពី​អា​មេ​រិច ទៅកាន់​ចិន មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង ដោយសារតែ​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​។ ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិច Delta Air Lines និង United Airlines បានសម្រេច​ចិត្ត​ផ្អាក​សេវាកម្ម របស់​ពួកគេ​រវាង​ប្រទេស​ទាំងពីរ ហើយ​ទីបំផុត រដ្ឋាភិបាល​អា​មេ​រិច បានធ្វើ​ការដាក់កំហិត​មួយចំនួន​លើ​ការធ្វើដំណើរ​។​

​ប៉ុន្តែ​នៅពេល​ក្រុមហ៊ុន​អាកាសចរណ៍ Delta Air Lines និង United Airlines ស្វែងរក​ការបន្ត​ផ្តល់​សេវា​ហោះហើរ​វិញ​ទៅកាន់​ចិន ពួកគេ​បានដឹងថា រដ្ឋាភិបាល​ចិន​មិនបាន​អនុញ្ញាត​។ នេះ​បើតាម​ក្រសួង​ដឹកជញ្ជូន​របស់​អា​មេ​រិច​។

​ដូច្នេះ កាលពី​ថ្ងៃ​ពុធ ក្រសួង​ដឹកជញ្ជូន​បានធ្វើការ​កំណត់ថា រដ្ឋាភិបាល​ចិន​កំពុង​រំលោភ​កិច្ចព្រមព្រៀង ធ្វើដំណើរ​អន្តរជាតិ​រវាង​ប្រទេស​ទាំងពីរ និង​បានប្រកាសថា ខ្លួន​នឹងធ្វើ​ការ​រឹតត្បិត​ការហោះហើរ​របស់​ចិន ចូលក្នុង​អា​មេ​រិច​ក្នុងពេល​ឆាប់ៗ​នេះ​។​

​ជាការ​ឆ្លើយតប​ចំពោះ​ការ​គំរាម​របស់​អា​មេ​រិច មន្ត្រី​របស់​ចិន នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បានធ្វើការ​បន្ធូរបន្ថយ​ការ​រឹតត្បិត ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍ Delta Air Lines និង United Airlines អាចធ្វើ​ប្រតិបត្តិការ​ការហោះហើរ ទៅមក​ពេញ​មួយ​សប្តាហ៍​។​

​ក្រសួង​ដឹកជញ្ជូន​អា​មេ​រិច បាន​និយាយថា ខ្លួន​សង្ឃឹមថា វិធាន​នោះ​នឹងធ្វើ​ឲ្យ​បរិយាកាស​ប្រសើរឡើង ដល់​ក្រុមហ៊ុន​អាកាសចរណ៍​នៃ​ប្រទេស​ទាំងពីរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNN​

spot_img
×