Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្អាត​អត់​បងប្អូន​? លទ្ធផល​កែស​ម្ផស្សរួច សុខា ប្រែ​មុខមាត់​ប្លែក ៣៦០ ដឺ​ក្រេ មើល​សឹង​មិន​ស្គាល់ (​វីដេអូ​)

spot_img

​ដូចដែល​ប្រិយមិត្ត និង​មហាជន​បានដឹង​រួចហើយ តារា Tik Tok សុខា បើ​ទោះ​ទទួលរង​នូវ​ការរិះគន់​ដៀល​ថា ជា​មនុស្ស​កាក​សង្គម មនុស្ស​សំរាម យ៉ាងណា ក៏​តារា​ធ្វើ​ឆ្កួត​ឡប់​ល្បី​តាម​បណ្តាញ​សង្គម​រូបនេះ នៅតែ​ទទួល​ការគាំទ្រ និង​ផ្តល់​កម្លាំងចិត្ត ពី​សំណាក់​មនុស្ស​ជុំវិញ​ជាច្រើន ដែលមាន​ក្តី​អាណិតអាសូរ​។​

​ទោះយ៉ាងណា កាលពី​ម្សិលមិញ​នេះ (​ថ្ងៃទី​៥ ខែមិថុនា​) តារា Tik Tok រូបនេះ បានធ្វើ​ឲ្យ​គ្រប់គ្នា​នៅលើ​បណ្តាញ​សង្គម ផ្ទុះ​ការភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​រូបគេ​បង្ហាញខ្លួន​ក្នុង​ឈុត​អ្នកជំងឺ ក្នុង​វីដេអូ Live ដោយបាន​បញ្ជាក់ប្រាប់​ទៅ​ហ្វេ​នៗ​ថា រូបគេ​បានសម្រេច​ចិត្ត​ទទួលយក​ការវះកាត់​កែ​សម្ផស្ស​ហើយ នៅ​ហាង​កែ​សម្ផស្ស​មួយ​ឈ្មោះថា «Malis Beauty Clinic ម្លិះ​ថែរក្សា​សម្ផស្ស​» ស្ថិតនៅ​ម្តុំ​គល់ស្ពាន​ជ្រោយចង្វា​។​

​ជាការ​ពិតណាស់ ដូច​តាម​ការសន្យា ម្ចាស់​ហាង Malis Beauty Clinic ក៏បាន​ធ្វើ​ការកែ​សម្ផស្ស សុខា ដោយបាន​បង្ហោះ​វីដេអូ ពី​លទ្ធផល​ក្រោយ​ការកែ​សម្ផស្ស សុខា ជាមួយ​ទម្រង់​មុខ​ថ្មី​ស​ប្លែក​ពីមុន​។ បើតាម សុខា ការកែ​សម្ផស្ស​នេះ ពុំ​ត្រូវបានធ្វើ​ការវះកាត់​ទេ គឺ​គ្រាន់តែ​ចាក់​ប៉ុណ្ណោះ​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្រៅពី​ជួយ​កែ​សម្ផស្ស​ដោយ​ឥតគិតថ្លៃ ម្ចាស់​ហាង​ចិត្តធម៌​ខាងលើ ក៏បាន​ឧបត្ថម្ភ​ម៉ូតូ​ម៉ាក Honda Scoopy ១​គ្រឿង និង​ថវិកា ៥០ ដុល្លារ ដល់​សុខា ដើម្បី​ចាក់​សាំង​ទៀតផង​៕

ដោយ​៖ លឹម ហុង

spot_img
×