Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មការិនី​ដួលសន្លប់​៤៣​នាក់ ម្សិលមិញ​បាន​ធូរស្បើយ តែ​នៅ​ព្រឹក​នេះ បន្ត​សន្លប់​៦​នាក់​ទៀត នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គី​ហ្គា​រី​សល៍​

spot_img

​ខេត្តស្វាយរៀង​៖​កម្មការិនី​៤៣​នាក់ ដែល​សន្លប់​កាលពី​ម្ស​ល​មិញ បាន​ធូរស្បើយ​ចូលធ្វើការ​វិញ​ខ្លះ ហើយ​តែ​នៅ​ព្រឹក​នេះ មានកម្ម​ការិនី​៦​នាក់​បន្ត​សន្លប់ ដោយ​ក្រុមការងារ​កំពុង​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ នេះ​ជាការ​បញ្ជាក់​ពី​លោក​អ៊ូ សា​ខឿន ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​និង​វិជ្ជាជីវៈ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២០​នេះ​។​

​លោក​អ៊ូ សុខឿន បាន​បន្តថា ការដែល​នាំ​កម្មការិនី​សន្លប់​នេះ ដោយសារ​កម្មការិនី​ម្នាក់ មិន​ស្រួលខ្លួន​ទៅ​កោសខ្យល់​នៅក្បែរ​បន្ទប់ទឹក ពេល​មកវិញ​មាន​អាការ​ទន់ដៃទន់ជើង កម្មករ​ដ៏ទៃទៀត ឃើញ​ដូច្នេះ​ក៏​សន្លប់​តៗ​គ្នា​ទៅ ហើយ​នេះ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម​ទេ និង​រង់ចាំ​លទ្ធផល​កា​អង្កេត​ត្រួតពិនិត្យ​វាយ​ម្លៃ ពី​គណៈកម្មការ​ជាតិ ស្តីពី​ការទប់ស្កាត់​ករណី​សន្លប់ តាម​រោងចក្រ​នៅ​ថ្នាក់​ក្រសួង តែ​ព្រឹក​នេះ​លោក​បាន​ចាត់​មន្ត្រី​ឲ្យ​ទៅ​ឈរជើង នៅ​រោងចក្រ​នឹង​ហើយ ដើម្បី​សម្របសម្រួល​ទៅលើ​ករណី​កម្មការិនី​សន្លប់​នេះ​ផងដែរ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០​ម្សិលមិញ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គី​ហ្គា​រី​ស ស្ថិតនៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង មានកម្ម​ការិនី​ចំនួន​៤៣​នាក់ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ ដោយ​តាម​ការអះអាង​ពី​ប្រភព​ខ្លះ​ថា បណ្តាលមកពី​មូលហេតុ​ធុំក្លិន​ស្អុយ​ថ្នាំ​នៅជាប់​ខ្សែភ្លើង និង​ខ្វះ​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន បង្ក​ឲ្យ​កម្មការិនី​ណែន​ទ្រូង​ពិបាក​ដកដង្ហើម បណ្តាល​ឲ្យ​ដួលសន្លប់​តែម្តង​។​

​បើតាម​សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយទាប បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ នៅក្នុង​អគារ​រោងចក្រ​ធី​វ៉ា​យ បាន​បើក​ឃ្លាំង​យក​ដុំ​ខ្សែភ្លើង ដាក់​ចែក​កម្មការិនី ដើម្បី​រុំ​អំពូល​ភ្លើង​បញ្ចូល​តាម​ដុំ​ស្រាប់​តែមាន​ជះ​ខ្លិនស្អុយ សាយភាយ​ពេញ​អគារ និង​ហប់​ខ្វះ​ខ្យល់​ដកដង្ហើម បង្ក​ឲ្យ​កម្មការិនី​ដែល​កំពុងធ្វើកា​រថប់ដ​ង្ហើ​ម​តឹង​ដើមទ្រូង ដួលសន្លប់​ជា​បន្តបន្ទាប់​ចំនួន​៤៣​នាក់ នៅ​រោងចក្រ​ធី​វ៉ា​យ (​ផល្លិត​អំពូល​ភ្លើង​)​។​

​ប្រភព​ដដែល​បន្តទៀត​ថា ក្រោយពី​មានកម្ម​ការិនី​ដួលសន្លប់​សមត្ថកិច្ច បាន​ឲ្យ​កម្ម​កករ​មិត្តភក្តិ ធ្វើការ​ជាមួយគ្នា​សែង​ជនរងគ្រោះ ចេញមកក្រៅ​អគារ​ហើយ​ហៅ​រថយន្ត​សាមុយ ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ជី​ភូ​ចំនួន​៣០​នាក់ និង​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប ចំនួន​១៣​នាក់ ដើម្បី​សង្គ្រោះ ចំណែក​កម្មការិនី​ផ្សេងទៀត ដែល​នៅក្នុង​អគារ​ដែលមាន​កម្មការិនី ដួលសន្លប់​ម្ចាស់​រោងចក្រ​ឲ្យ​ឈប់សម្រាក​បណ្តោះអាសន្ន ថ្ងៃទី​៦ មិថុនា ២០២០ ឲ្យ​ចូលមក​ធម្មតា​វិញ​។​

​ប្រភពពី​លោកគ្រូ​ពេទ្យ​វិញ​បាន​ឲ្យ​ដឹងថា ក្រោយពី​ក្រុមគ្រូពេទ្យ​ពិនិត្យ​ព្យាបាល និង​បន្តោង​សេរ៉ូម ជនរងគ្រោះ គឺ​បាន​ធូរស្រាល​វិញ​ហើយ ជំ​ហ៊ាន​ដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មូលហេតុ មាន​ខ្លិនស្អុយ​ចេញពី​ថ្នាំ​នៅ​ខ្សែ​ជាប់​ភ្លើង និង​ខ្វះ​ខ្យល់​អ៊ុក​ស៊ី​ហ្ស៊ែ​ន ដោយ​អគារ​ធំ គ្មាន​បង្អួច​ដើម្បី​ឲ្យ​ខ្យល់​ធម្មជាតិ​ចូលក្នុង​អគារ​បានល្អ ក៏ប៉ុន្តែ​ករណីនេះ​មន្ត្រី​ជំនាញ​គណៈកម្មការ នៃ​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​ក្រុមការងារ​អន្តរក្រសួង កំពុង​ធ្វើ​ការចុះពិនិត្យ​រក​មូល​ហេតុនេះ ឲ្យ​បានជា​ក់លាក់​ទើប​ផ្តល់ជូន​ជា​ក្រោយ​៕

​ដោយ​៖​វ៉ៃ​កូ​


spot_img
×