Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​ក្រុម​អាល់​កៃ​ដា នៅ​អា​ហ្វ្រិ​ច​ខាងជើង ត្រូវ​កងទ័ព​បារាំង​សម្លាប់​

spot_img

​បារាំង​បាន​និយាយថា ខ្លួន​បានសម្លាប់​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា (al-Qaeda) ឈ្មោះ Abdelmalek Droukdel នៅក្នុង​ប្រតិបត្តិការ​ភាគ​ខាងជើង​នៃ​ប្រទេស​ម៉ាលី​។​

​រដ្ឋមន្ត្រី​ការ​ជាតិ​បារាំង​អ្នកស្រី Florence Parly បាន​និយាយថា Abdelmalek Droukdel ជាមួយនឹង​សមាជិក​មួយចំនួនទៀត នៃ​បក្ខពួក​របស់ខ្លួន ត្រូវបាន​សម្លាប់​នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ាលី កាលពី​ថ្ងៃ​ពុធ​។​

​កងកម្លាំង​របស់​បារាំង ក៏បាន​ធ្វើការ​ចាប់ខ្លួន​មេបញ្ជាការ​ក្រុម​អ៊ីស្លាម នៅក្នុង​ប្រទេស​ម៉ាលី​ផងដែរ ក្នុង​ប្រតិបត្តិការ​កាលពី​ខែឧសភា​។​

​រដ្ឋមន្ត្រី​ការពារជាតិ​បារាំង​បន្តទៀតថា ប្រតិបត្តិការ​នោះ បាន​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ ទៅដល់​ក្រុម​ភេរ​វករ​។​

“​កងកម្លាំង​ពួកយើង ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ដៃគូ​នៅ​តំបន់ Sahel នឹង​បន្ត​តាម​ប្រ​ម៉ាញ់​ពួកគេ​ឥតឈប់ឈរ​”​។​

​ក្នុងនាម​ជា​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា Abdelmalek Droukdel ជា​អ្នកទទួលខុសត្រូវ​លើ​ក្រុម​ទាំងអស់​នៅ​អា​ហ្វ្រិ​ច​ខាងត្បូង និង​ជា​អ្នកបញ្ជា​ទៅលើ​ក្រុម​នៅ​តំបន់ Sahel ដែល​ក្រុម​នោះ​ជា​អង្គការ​ជី​ហាត់​មាន​ឈ្មោះថា Jamaat Nusrat al-Islam wal-Muslimin ((JNIM)​។​

​ចំណែក​មេបញ្ជាការ​រប​ស់​ក្រុម​រដ្ឋ​អ៊ីស្លាម ដែល​ត្រូវបាន​ចាប់ខ្លួន​មានឈ្មោះ​ថា Mohamed Mrabat​។ គេ​គឺជា​ទា​ហ៊ាន​ជី​ហាត​ជើងចាស់ និង​មាន​តួនាទី​ខ្ពស់​នៅក្នុង​ក្រុម​រដ្ឋ​អ៊ីស្លាម នៅក្នុង​ក្រុម Greater Sahara​។ មេបញ្ជាការ​រូបនេះ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ១៩ ខែឧសភា​។​

​តើន​រណា​ជា Abdelmalek Droukdel?

​ស្ថិតក្នុង​វ័យ​ជាង ៤០​ឆ្នាំ រូបគេ​បាន​ដឹកនាំ​វាយប្រហារ ប្រឆាំង​កងទ័ព​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នក​ដែល​គោរព​អតីត​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ឈ្មោះ Abu Musab al-Zarqawi​។​

​ក្រោម​ការដឹកនាំ​របស់​ខ្លួន ក្រុម​អាល់​កៃ​ដា បានធ្វើការ​វាយប្រហារ​ជាច្រើនលើក​ច្រើនសារ រួមមាន​ការវាយប្រហា​រ​ក្នុង​ឆ្នាំ ២០១៦ ទៅលើ​សណ្ឋាគារ​មួយ ស្ថិតក្នុង​រដ្ឋធានី Ouagadougou នៃ​ប្រទេស Burkina Faso បណ្តាល​ឲ្យ​មនុស្ស ៣០​នាក់​ស្លាប់ និង ១៥០​នាក់​រងរបួស​។​

​នៅក្នុង​ឆ្នាំ ២០១២ មេដឹកនាំ​រូបនោះ​ត្រូវបាន​កាត់ទោស​ប្រហារជីវិត កំបាំងមុខ ដោយ​តុលាការ​ក្នុងប្រទេស​អាល់​សេរី ពីបទ​ឃាតកម្ម និង​ជា​សមាជិក​នៃ​អង្គការ​ភេរ​វករ និង​ការវាយប្រហារ​ដោយ​ប្រើប្រាស់​គ្រឿងផ្ទុះ​។​

​ការចោទប្រកាន់​នោះ​ទាក់ទង​នឹង​ការវាយប្រហារ ដោយ​គ្រាប់បែក​ចំនួន ៣​គ្រាប់​នៅក្នុង​រដ្ឋធានី Algiers កាលពី​ឆ្នាំ ២០០៧ បណ្តាល​ឲ្យ​មនុស្ស ២២​នាក់​ស្លាប់ និង​ជាង ២០០​នាក់​រងរបួស​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC

spot_img
×