Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​ជំរុញ​ឲ្យ​អធិការ​ស្រុក​អង្គរ​បូរី ត្រូវ​ក្តាប់​ការងារ​សន្តិសុខ​ឲ្យ​បាន ដើម្បី​ធានា​សុវត្ថិភាព និង​បោសសម្អាត​គ្រឿងញៀន ឲ្យ​អស់ពី​មូលដ្ឋាន​

spot_img

​តាកែវ​៖ ស្នងការ​នគរបាល​ខេត្តតាកែវ ជំរុញ​ឲ្យ​នគរបាលជាតិ នៅ​មូលដ្ឋាន​ពិនិត្យឡើងវិញ ទៅលើ​ការ​ក្តាប់​ឲ្យ​បាន​ការងារ​សន្តិសុខ ដើម្បី​ធានា​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​បោសសម្អាត​ឲ្យ​អស់​ជាមួយនិង​ករណី​ប្រើប្រាស់ ឬ​ជួញដូរ​គ្រឿងញៀន​ដែល​កំពុង​សាយភាយ​ខ្លាំង​នៅតាម​ទីជនបទ ។

​ថ្លែង​ក្នុង​ពិធី​ប្រកាស​តែងតាំង លោក​វរសេនីយ៍ទោ យ៉ុង ប៊ុន​យ៉ុ​ន ជា​អធិការ​ស្រុក​អង្គរ​បូរី​ថ្មី នា​ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ​២០២០​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង បន្តថា នគរបាល​នៅជាប់​ជាមួយនិង​ប្រជាពលរដ្ឋ​ដែលជា​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល ត្រូវ​តាមដាន​ចំពោះមុខ​សញ្ញា​ដែល​ធ្លាប់​ជាប់ពន្ធ​ធនាគារ ហើយ​រួច​ចេញមក​វិញ តើ​ពួកគាត់​មានការ​កែប្រែ​ឬ​អត់ ព្រោះ​មុខសញ្ញា​ទាំងនោះ គឺជា​មុខសញ្ញា​បង្ក​ចាស់ ដែល​នគរបាល​គ្រប់រូប​មិនគួរ​មើលរំលង​ឡើយ ព្រោះ​ពួកគាត់​បើសិនជា​នូវ​មិនទាន់​កែខ្លួន​ទេ ក៏​ជា​មុខសញ្ញា​ដែល​ធ្វើ​ឲ្យ​យើង​ឈឺក្បាល​ឡើយ ។​

​ក្នុងនោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង បាន​សង្កត់ធ្ងន់​លើ​ករណី ចោរលួច​ទូក​បងប្អូន​ប្រជាពលរដ្ឋ ដែល​តែងតែ​កើត​មាននៅ​មូលដ្ឋាន​ស្រុក​ចំនួន ៣ មានស្រុក​កោះ​អ​ណ្តែ​ក ស្រុក​បូរី​ជលសារ និង​ស្រុក​អង្គរ​បូរី ក្នុងនោះដែរ​ថ្មីៗ​នេះដែរ យើង​បាន​ស្រាវជ្រាវ​រកឃើញ​ទូក​ចំនួន ៨​គ្រឿង និង​ម៉ាស៊ីន​ចំនួន ២ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បញ្ជូនទៅ​តុលាការ​រួចហើយ ចំពោះមុខ​សញ្ញា​ដែលជា​ចោ​លួច​ទូក​យ៉ាងសកម្ម ហើយ​ជនសង្ស័យ​ផ្សេងទៀត កម្លាំង​ជំនាញ​របស់​យើង​បានកំណត់​មុខសញ្ញា​បាន​អស់ហើយ ។​

​ក្នុង​កម្មវិធី​ប្រកាស​អធិការ​ថ្មី​នេះដែរ លោក ឌឹ​ម គឹម​សាន្ត អភិបាលស្រុក​អង្គរ​បូរី បានស្នើ​សុំ​ឲ្យ​លោក​អធិការ​ថ្មី​រក្សា​ឲ្យ​បាន​ចំពោះ​សន្តិសុខ​នៅក្នុង​មូលដ្ឋាន និង​ចូលរួម​បង្ក្រាប​នៅ​បទល្មើស​ខុសច្បាប់ ដែល​កើតមានឡើង នៅក្នុង​ស្រុក​របស់​យើង ដែលជា​ស្រុក​មួយ​មានទឹក​លិច ហើយ​ក៏មាន​បទល្មើស​នេសាទ​កើតឡើង​ដែរ មួយវិញទៀត សូម​ឲ្យ​លោក​អធិការ​ថ្មី ចូលរួម​ធ្វើការ​សម្របសម្រួល​លើ​ការចុះ​ធ្វើ​បទ​បង្ហាញ​នានា ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ទៅដល់​ពលរដ្ឋ​ក៏ដូចជា​សិស្សានុសិស្ស ដើម្បី​រួមគ្នា​កាត់បន្ថយ​នៅ​អាត្រា​គ្រោះថ្នាក់​ចរាចរណ៍ ក្រោយ​យើង​ពិនិត្យឃើញថា ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​កន្លងមកនេះ គឺមាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ស្រុក​អង្គរ​បូរី ខណៈ​ដែរ​ក្នុងស្រុក​របស់​យើង​កាន់​តែមាន​ផ្លូវ​ល្អ​ស្អាត ហើយ​ការបើកបរ​របស់​ពល​រដ្ឋ​កាន់​តែមាន​ល្បឿន​លឿន និង​ខ្វះ​ការប្រុងប្រយ័ត្ន ៕
​ដោយ​៖​តាកែវ​


spot_img
×