Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​ជំរុញ​អា​មេ​រិច ឲ្យ​គោរព​គោលការណ៍​ប្រជា​ជិប​តេ​យ្យ និង​សិទ្ធិ​ពលរដ្ឋ​អា​មេ​រិច ក្នុង​ការតវ៉ា​

spot_img

​ក្រសួងការបរទេស​រុស្ស៊ី​បាន​ជំរុញ​អាជ្ញាធរ​អា​មេ​រិច គោរព​សិទ្ធិ​ពលរដ្ឋ​អា​មេ​រិច​កាំ​ង ក្នុងការ​ធ្វើបាតុកម្ម​ស​ន្តិ​វិធី​។ ការជំរុញ​របស់​រុស្ស៊ី​កើតឡើង ក្រោយពេល​មានការ​តវ៉ា​ទូទាំង​អា​មេ​រិច ប្រឆាំងនឹង​ការ​រើស​អើ​ស​ពូជសាសន៍ បន្ទាប់ពី​មានការ​ស្លាប់​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ George Floyd​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី អ្នកស្រី Maria Zakharova បាន​ថ្លែងថា​ទីក្រុង​មូ​ស្កូវ បានធ្វើការ​កត់សម្គាល់ ពី​ការប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក ដើ​ម្ប​បំបែក​ការប្រមូលផ្តុំ និង​ការចាប់ខ្លួន​ទ្រង់ទ្រាយ​ធំ លើ​អ្នក​តវ៉ា​នៅ​អា​មេ​រិច​។

​អ្នកស្រី​ថ្លែងថា​ទៀតថា អ្នកកាសែត​មួយចំនួន រួមទាំង​អ្នកកាសែត​រុស្ស៊ី​ផង បាន​រងរបួស ខណៈពេល​ចូល​យក​ព័ត៌មាន​ពី​ការ​បាតុកម្ម​។​

​អ្នកស្រី​បន្ត​ទៀ​ថា “​វា​ដល់ពេល​វេលា​ដែល​អា​មេ​រិច បោះបង់ចោល​ការណែនាំ​ដល់​គេ និង​ឆ្លុះ​កញ្ចប់​មើល​ខ្លួនឯង​វិញ​ម្តង​” និង​ជំរុញ​ដល់​អាជ្ញាធរ​អា​មេ​រិច ចាប់ផ្តើម​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្លួន និង​អនុវត្ត​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ក្នុងប្រទេស​ពួកគេ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Wdio


spot_img
×