Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! ជម្លោះ​រវាង​ចៅហ្វាយក្រុង D.C និង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឈានដល់​ចាក់​អក្សរ​ធំៗ​ដាក់ថា ‘Black Lives Matter’ លើ​ដងផ្លូវ​ទៅកាន់​សេត​វិមាន (​វីដេអូ​)

spot_img

អភិបាលក្រុង D.C អ្នកស្រី Muriel Bowser បាន​ប្តូរ​ឈ្មោះ​ផ្លូវ​នៅមុខ​សេត​វិមាន ដោយ​ដាក់ថា “ Black Lives Matter Plaza” និង​មាន​ពាក្យស្លោក​លាប​លើផ្លូវ​កៅស៊ូ ជា​អក្សរ​លឿង​ដ៏​ធំ ដែល​ចង្អុលបង្ហាញ​ជា​ជម្លោះ​រវាង​អ្នកស្រី និង​ប្រធានាធិបតី Trump លើ​ការគ្រប់គ្រង​ផ្លូវ D.C​។​

​មន្ត្រី​ក្រុង​បាន​និយាយថា សកម្មភាព​កាលពី​ថ្ងៃ​សុក្រ គឺ​ដើម្បី​គោរព​ដល់​ក្រុមបាតុករ​ដែល​កំពុង​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​ការអនុវត្ត​ច្បាប់ បន្ទាប់ពី​ការសម្លាប់​លោក George Floyd ជា​បុរស​ស្បែក​ខ្មៅ​ដែល​គ្មាន​អាវុធ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ជាទីបំផុត នៅក្នុង​ការចាប់ខ្លួនរ​បស់​ប៉ូលិស Minneapolis ៤​នាក់ ។​

​លោក John Falcicchio ប្រធាន​បុគ្គលិក​អភិបាលក្រុង​បាន​មានប្រសាសន៍ថា “​នៅ​សប្តាហ៍​នេះ​មាន​ជម្លោះ​អំពី​ផ្លូវ​នេះ ហើយ​អភិបាលក្រុង Bowser ចង់បង្ហាញ​អោយ​ច្បាស់​ថា​តើ​ផ្លូវ​នោះ​ជា​ផ្លូវ​អ្វី ហើយ​ដើម្បី​គោរព​ដល់​បាតុករ​ដែល​បានធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ដែល​បាន​ជួបជុំគ្នា​កាលពី​យប់​ថ្ងៃ​ចន្ទ​” ។​

​អស់​រយៈពេល​ជាច្រើន​ថ្ងៃ លោកស្រី Bowser បាន​ជំទាស់​យ៉ាងខ្លាំង ចំពោះ​ការបង្កើន​ការអនុវត្ត​ច្បាប់​សហព័ន្ធ និង​ការឆ្លើយតប​របស់​យោធា ចំពោះ​ការតវ៉ា និង​ភាពចលាចល​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​នេះ​។​

​លោក Trump បាន​ជំរុញឱ្យមាន​ការបង្ក្រាប​ទៅលើ​ក្រុមបាតុករ​ដែល​បាន​ខឹងសម្បា ដោយ​ឈានដល់​ករណី​លួច​ប្លន់​ជា​បណ្តើរៗ ក្នុងអំឡុងពេល​តវ៉ា​នៅ​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​មួយចំនួនទៀត​។ លោក និង​អគ្គព្រះរាជអាជ្ញា William P. Barr បាន​បំពេញបន្ថែម​ពី​ការបញ្ជូន​ប៉ូលិស​សហព័ន្ធ និង​អង្គភាព​ឆ្មាំ​ជាតិ​ដ៏​ច្រើន ទៅកាន់​រដ្ឋធានី ដើម្បី​ប្រឆាំងនឹង​បំណងប្រាថ្នា​របស់ Bowser ។​

​ការិយាល័យ​របស់​ចៅហ្វាយក្រុង​បាន​ប្រាប់ CNN ថា ក្រុម​អ្នក​ចាក់​អក្សរ​ត្រូវបាន​ទាក់ទង​ដោយ​អភិបាលក្រុង Muriel Bowser ហើយ​បានចាប់ផ្តើម​ធ្វើការ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​។ Bowser បាន​ចាត់ទុកជា​ផ្លូវការ​នូវ​ផ្នែក​នៃ​ផ្លូវ​លេខ​១៦ ដែលមាន​ផ្ទាំង​អក្សរ “ Black Lives Matter Plaza” ដែលមាន​ផ្លាកសញ្ញា​ផ្លូវ​ថ្មី​។​

Bowser បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ខាងក្រៅ​វិហារ St John នៅក្បែរ Lafayette Park ថា អ្នកស្រី និង​សមាជិក​ក្រុមប្រឹក្សា DC គឺ​នៅ​ទីនោះ​ក្នុងនាម​ជា​ប្រជាជន Washington – យើង​គ្រាន់តែ​ចង់​នៅទីនេះ​ជាមួយគ្នា​ដោយ​សន្តិភាព ដើម្បី​បង្ហាញថា​នៅ​អាមេរិក អ្នក​អាច​ប្រមូលផ្តុំ​គ្នា​ដោយ​សន្តិវិធី អ្នក​អាច​នាំ​ការតវ៉ា​ចំពោះ​រដ្ឋាភិបាល​របស់​អ្នក ហើយ​អ្នក​អាច​ទាមទារ​ការផ្លាស់ប្តូរ​” ។​

​លោកស្រី Bowser បាន​បន្ត​លើកឡើង​ទៀតថា “​យើង​នៅទីនេះ​ដោយ​សន្តិវិធី ក្នុងនាម​ជា​ជនជាតិ​អាមេរិក រស់នៅ​តាមផ្លូវ​អាមេរិក នៅតាម​ផ្លូវ DC”​។​

​សូមបញ្ជាក់ថា រឿងនេះ​កើតឡើង គឺ​បន្ទាប់ពី​លោក Trump បាន​បញ្ជា​ឱ្យ​ប៉ូលីស​ឧទ្យាន​សហរដ្ឋអាមេរិក និង​កងទ័ព​ឆ្មាំ​ជាតិ ឲ្យ​ដក​កម្លាំង​បាតុករ​ដែល​ធ្វើការ​តវ៉ា​ដោយ​សន្តិវិធី​នៅ​ខាងក្រៅ​សេត​វិមាន កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​។ ហ្វូងមនុស្ស​ត្រូវបាន​បែកខ្ញែក​គ្នា​ដូច្នេះ​លោក Trump អាច​ដើរ​ចេញពី​សេត​វិមាន ទៅកាន់​វិហារ​គ្រឹ​ស្ត​សាសនា St. John’s Episcopal សម្រាប់​ការថតរូប​ដែល​គាត់​បាន​កាន់​ព្រះគម្ពីរ​។​

​ក្នុងនោះ​ផងដែរ ប្រធានាធិបតី Trump ក៏បាន​រិះគន់​លោកស្រី​ចៅហ្វាយ Muriel Bowser កាលពី​ថ្ងៃ​សុក្រ ដោយ​ចោទប្រកាន់ថា លោកស្រី​អសមត្ថភាព ខណៈ​ភាព​តានតឹង​រវាង​ភាគី​ទាំងសងខាង​បាន​កើនឡើង​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ washingtonpost, msn)

<iframe width=”1252″ height=”704″ src=”https://www.youtube.com/embed/I6T8C12jHTg” frameborder=”0″ allow=”accelerometer; autoplay; encrypted-media; gyroscope; picture-in-picture” allowfullscreen></iframe>

spot_img
×