Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យ​ឯកជន និង​រដ្ឋ នាំគ្នា​ជំរុញ​ដំណើរ​កម្សាន្ត​ក្នុងស្រុក តាមរយៈ​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍ ក្រោយ​មើលឃើញ​ស្ថានភាព​ធូរស្រាល​បន្តិច​នៃ​ជំងឺ​កូ​វីដ​១៩

spot_img

ភ្នំពេញ​៖ វិស័យ​ទេសចរណ៍​រួមចំណែក​យ៉ាងសំខាន់​ដល់​ការលើកកម្ពស់​សេដ្ឋកិច្ចជាតិ និង​ជីវភាព​ប្រជាជន​។ ប៉ុន្តែ​ដោយសារ​វិ​បិ​ត្ត​ជំងឺឆ្លង​កូ​វីដ​១៩ ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ធ្លាក់ចុះ​យ៉ាងខ្លាំង មិន​ថា ប្រទេស​កម្ពុជា និង​ពិភពលោក​នោះទេ​។

​ក្នុង​កាលៈទេសៈ​នៃ​ការ​ធូរស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​មួយរយៈ​មកនេះ ក្រសួងទេសចរណ៍​ក៏ដូចជា​វិស័យ​ឯកជន ដែល​រក​ទទួលទាន​ក្នុង​វិស័យនេះ​បាន​រិៈ​រក​នូវ​គំនិត​ថ្មីៗ និង​គោលដៅ​ទេសចរណ៍​ជាច្រើន ដោយ​បង្កើត​កម្មវិធី​ទេសចរណ៍ ជម្រុញ​ដំណើរ​កម្សាន្ត​ក្នុងស្រុក តាមរយៈ​កញ្ចប់​ទស្សនៈ​កិច្ច​ទេសចរណ៍​ដើម្បី​លើកកម្ពស់​ទេសចរណ៍​ក្នុងស្រុក​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការ​ជម្រុញ​ដំណើរ​កម្សាន្ត​ក្នុងស្រុក​តាមរយៈ​កញ្ចប់​ទស្សនៈកិច្ច​ទេសចរណ៍ ដែលមាន​ការគាំទ្រ​ពី​ក្រុមហ៊ុន​ទេសចរណ៍ Charming Cambodia Tours គម្រោង Forest Harmony និង​ក្រុមហ៊ុន Z 1 News លោក ឱម ផារិន តំណាង​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា CATA និង​ជា​អគ្គ​នាយ​ក្រុមហ៊ុន Charming Cambodia Tours បាន​ឲ្យ​ដឹងថា កញ្ចប់​ទស្សនៈកិច្ច​ទេសចរណ៍​ជា ទេសចរណ៍​ផ្ទៃក្នុង និង​ជា​មធ្យោបាយ​ដ៏​ល្អប្រសើរ​មួយ ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ ជាពិសេស​ទេសចរណ៍ ក្នុងស្រុក ខណៈដែល​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស​បាន​បិទ​។ លោក​ថា នេះ​ជា​ឱកាស​ក្នុងការ​បង្កើត​កញ្ចប់​ធួរ និង​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ដែលមាន​បំណង​ចង់​ធ្វើដំណើរ​កម្សាន្ត អាច​ជ្រើសរើស​កញ្ចប់​ទស្សនៈកិច្ច​ទេសចរណ៍​ក្នុងតម្លៃ​ពិសេស​ដែល​ធូ​ថ្លៃ​ជាង​ដំណើរ​កំសាន្ត​លក្ខណៈ​គ្រួសារ​។ លោក​បញ្ជាក់ថា គោលបំណង​សំខាន់​នៃ​ការ​ជម្រុញ​ដំណើរ​កម្សាន្ត​ក្នុងស្រុក តាមរយៈ​កញ្ចប់​ទស្សនៈ​កិច្ច​ទេសចរណ៍​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ផ្ទៃក្នុង​ទៅកាន់​ប្រជាជន​ខ្មែរ ក៏ដូចជា​ជនបរទេស​ដែល​កំពុង​រស់នៅ​កម្ពុជា ឲ្យ​ធ្វើដំណើរ​កម្សាន្ត​ក្នុងស្រុក​នៃ​កាលៈទេសៈ កូ​វីដ ១៩ ពេលដែល​មិនអាច​ចេញ​ក្រៅប្រទេស​បាន​។

​លោក​ឱម ផារិន បាន​បន្តទៀតថា កញ្ចប់​ទស្សនៈកិច្ច​ទេសចរណ៍​ពិសេស​នេះ គឺ​អតិថិជន មិន​បារ​ម្មណ៍​រឿង​ស្នាក់នៅ ការហូបចុក ឬ​ការធ្វើដំណើរ​ជាដើម​ពិសេស​បាន​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​យានយន្ត​ផ្ទាល់ខ្លួន មក​ប្រើ​រថយន្ត​តែមួយ ហើយ​បានទទួល​អត្ថប្រយោជន៍​ជាច្រើន​ស្គា​ល់ពី​វប្ប​ធ​ម៍​ប្រវត្តិសាស្ត្រ ការអភិវឌ្ឍ​គម្រោង​អចលនទ្រព្យ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅតាម​ខេត្ត​មួយចំនួន ស្កាល់​ទេសចរណ៍ធម្មជាតិ​ក្នុងស្រុក​ពី​តំបន់​សក្តានុពល​ទេសចរណ៍​សំខាន់ៗ​ដូចជា ចំការ​ទុ​រ៉េ ចំការ​ម្រេច​កំពត ស្រែអំបិល និង​តំបន់​មួយចំនួនទៀត​។​លោក​ឱម ផារិន បាន​បញ្ជាក់ថា កញ្ចប់​ទស្សនៈកិច្ច​ទេសចរណ៍​ខុសពី​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ ព្រោះ​កន្លែង​មួយចំនួន​ដំណើរ​កម្សាន្ត​គ្រួសារ​គេ​មិន​អនុ​ញ្ញត្តិ​ឲ្យ​ចូល​ងាយៗ​នោះទេ​។

​ទាក់ទិន​និង​ការ​ជម្រុញ​ដំណើរ​កម្សាន្ត​ក្នុងស្រុក តាមរយៈ​កញ្ចប់​ទស្សនៈ​កិច្ច​ទេសចរណ៍​នេះ ឯកឧត្តម ឈុន មករា អគ្គលេខាធិការរង និង​ជា​ប្រធាន​នាយក​គ្រប់គ្រង​ទីភ្នាក់ងារ​ដឹកជញ្ជូន និង​មគ្គុទេសក៍​ទេសចរណ៍ និង​ជា​តំណាង​របស់​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ កម្មវិធី​នេះ​គឺ​ស្រប​ទៅ​និង​គោលនយោបាយ​របស់​ក្រសួងទេសចរណ៍ ដែល​លើកទឹកចិត្ត​ឲ្យ​មានដំណើរ​កម្សាន្ត​ឲ្យ​បាន​ច្រើន ព្រោះ​ការកម្សាន្ត​នេះ ជម្រុញ​ឲ្យ​មានការ​ចាយវាយ​ប្រាក់​កាន់តែ​ច្រើនជាង​មុន និង​ការ​ស្នាក់នៅ​យូ​ថ្ងៃ គឺ​ជួយ​ដល់​លំហូរ​ចរន្ត​សេដ្ឋកិច្ចជាតិ និង​ជីវភាព​ប្រជាជន​កម្ពុជា​។

​ជាមួយគ្នានេះ ឯកឧត្តម ឈុន មករា ក៏បាន​បញ្ជាក់ថា វិស័យ​ដែល​រក​ទទួលទាន​បំរើ​សេវាកម្ម​ទេសចរណ៍​នេះ​ក៏ត្រូវ​យកចិត្ត​ទុក និង​គោរព​តាម​វិធាន និង​គោលការណ៍​បង្ការ និង​ទប់​ស្គា​ត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ផងដែរ បើ​មិនបាន​អនុវត្ត​គោលការណ៍​ទេ នោះ​ក្រសួង​និង​មាន​វិធាន​ការបិទ ឬ ព្យួរ​អាជីវកម្ម​ទាំងនោះ​ ៕

ដោយ ៖ សម្ផស្ស

spot_img
×