Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់​! ស្ត្រី​ម្នាក់​ដើរ​មិន​ប្រយ័ត្ន រអិល​ចូល​ចាន​បង្គន់​បែក ធ្លាក់​កប់​ដល់​ទ្រូង ទម្រាំ​គេ​ដឹង តស៊ូ​នឹង​ការឈឺចាប់​ថប់ដង្ហើម​សឹង​ដាច់ខ្យល់​

spot_img

​កាលពី​ថ្ងៃ​ពុធ ទី​៣ ខែមិថុនា ឆ្នាំ​២០២០ ស្ត្រី​ម្នាក់​បាន​រអិល​ជើង​ធ្លាក់ចូល​បង្គន់​អង្គុយ ហើយ​ត្រូវ​បង្ខំចិត្ត​ស៊ូទ្រាំ​នឹង​ការឈឺចាប់ អស់​រយៈពេល​ប្រហែល​មួយ​ម៉ោង មុនពេល​ដែល​នាង​ត្រូវបាន​អាចជួយ​សង្គ្រោះ​។​

​ស្ត្រី​រងគ្រោះ​ដែលមាន​អាយុ​ហាសិប​ឆ្នាំ បច្ចុប្បន្ន កំពុង​រស់នៅ​ក្នុងផ្ទះ​សម្រាប់​អ្នកជំងឺ​ផ្លូវចិត្ត​។ គេ​និយាយថា នាង​ចង់ទៅ​បង្គន់ ដើម្បី​ធ្វើ​អាជីវកម្ម​របស់​នាង ហើយ​ភ្លាមៗ​នោះ នាង​ក៏​រអិល​ជើង​ចូល​បង្អន់​តែម្តង​។ ជើង​ទាំងសងខាង​របស់​នាង បាន​ធ្លាក់ចូល​ប្រហោង​ចាន​បង្គន់ ដែល​បាន​បាក់បែក​អស់​រយៈពេល​ពីរ​បី​ថ្ងៃ​មកហើយ​។​

​នៅពេលដែល​នាង​ជាប់គាំង​នៅ​ទីនោះ នាង​ពិតជា​ភ័យ​ស្លន់ស្លោ និង​តស៊ូ​រើ​បំរាស់​យ៉ាង ដែល​បណ្តាលឱ្យ​នាង​កាន់តែ​ធ្លាក់​ជ្រៅ​ទៅៗ នៅ​ប្រហោង​បង្គន់​។ នៅពេលដែល​អ្នកគ្រប់គ្រង​ផ្ទះ​បាន​រកឃើញ នាង​បាន​ធ្លាក់ចូល​ក្នុង​រន្ធ​បង្គន់​រហូតដល់​ទ្រូង​ទៅហើយ ។ ភ្លាមៗ​នោះ ពួកគេ​ក៏បាន​ទូរស័ព្ទ​ទៅ BOMBA យ៉ាង​លឿន ដើម្បី​ជួយសង្គ្រោះ​នាង​។​

​ប្រធាន​ក្រុម​ជួយសង្គ្រោះ Bukit Katil Bomba បាន​និយាយថា ពួកគេ​បានទទួល​ការហៅ​នៅ​ម៉ោង​ប្រហែល ៨ និង ៥ ល្ងាច ហើយ​ពួកគេ​បាន​បញ្ជូន​បុគ្គលិក ៧ នាក់​ទៅ​ជួយ​ស្ត្រី​រងគ្រោះ​។​

​ប្រធាន​ក្រុម​រូបនេះ​បាន​ឲ្យ​ដឹងថា​៖ «​បុគ្គលិក​របស់​យើង​បាន​ប្រើ paratech និង rambar ដើម្បី​បំបែក​រន្ធ​បង្គន់ មុនពេល​ទាញយក​ជនរងគ្រោះ​ឡើងលើ​ដោយ​សុវត្ថិភាព​»​។​

​បន្ទាប់មក ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ Melaka ជាមួយ​របួសស្រាល​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×