Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្លាយ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព ពេល​ជាងកាត់សក់ ដឹក​នារី​រងគ្រោះ​ចូល​ផ្ទះសំណាក់ ស្ថិតក្នុង​ស្ថានភាព​បាត់​បង់​ស្មារតី បន្ទាប់​ណាត់​ផឹកស៊ី​ស្រវឹង (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ សូម​រំលឹក​ផងដែរ​ថា បុរស​ជាជាង​កាត់សក់​ម្នាក់ បាន​ត្រូវ​នគរបាល​ចាប់វាយ​ខ្នោះ បន្ទាប់​ត្រូវបាន​ចោទប្រកាន់​រំលោភបំពាន សេពសន្ថវៈ​សិស្សស្រី​ម្នាក់​មិនទាន់​គ្រប់​អាយុ​នៅក្នុង​ផ្ទះសំណាក់​។ ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង ៣០​នាទី​ព្រឹក​ថ្ងៃទី​៤ ខែ មិថុនា ឆ្នាំ ២០២០ នៅ​ចំណុច​ផ្ទះសំណាក់​មួយកន្លែង ស្ថិតនៅ​ផ្លូវ​លេខ 285 ស​ងា្ក​ត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​បុរស​ជាប់ចោទ​រូបនោះ​មានឈ្មោះ អ៊ុក តុលា អាយុ ៣១ ឆាំ្ន មុខរបរ​ជាងកាត់សក់ ស្នាក់នៅ​ផ្ទះជួល​ក្រុម​៥ ភូមិ​ចុង​ខ្សាច់ ស​ងា្ក​ត់​ទួល​សងែ្ក​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ ចំណែក​យុវតី​ជា​សិស្សសាលា​មាន​អាយុ ១៧ ឆាំ្ន​(​អនីតិជន​)​។​

​ការឈាន​ចាប់ខ្លួន​បុរស​ខាងលើនេះ ត្រូវបាន​ធ្វើឡើង គឺ​បន្ទាប់​មាន​ពាក្យបណ្តឹង​ពី​ឪពុកម្តាយ​សិស្សស្រី​នោះ ដែល​បាន​រកឃើញ​ពួកគេ​ទាំងពីរ កំពុងស្ថិត​នៅក្នុង​ផ្ទះសំណាក់ ។​

​ទាក់ទង​រឿងស្រី​ប្រកាន់ ប្រុស​ប្រកែក​នេះ​ផងដែរ សិស្សស្រី​រូបនោះ​បាន​ប្រាប់​សមត្ថកិច្ច​ដ៏​គួរ​ឲ្យ​ហួសចិត្ត​ថា ដំបូង​ឡើយ រូបនាង​បាន​ទៅ​ផឹកស៊ី​ជាមួយ​ប្រុស​ឈ្មោះ តុលា ប៉ុន្តែ មិន​នឹកស្មានថា ផឹក​ស្រវឹង​រហូត​បាត់បង់​ស្មារតី​លែងខ្លួន​ដឹងខ្លួន​ថា ត្រូវបាន​គេ​ដឹក​ចូល​ផ្ទះសំណាក់ ដល់​ថ្នាក់​ត្រូវ​របូត​ខោអាវ​អស់ពី​ខ្លួនប្រាណ​ទេ ហើយក៏​មិន​នឹកស្មានថា ឪពុកម្តាយ​អាច​តាម​រកឃើញ​រូបនាង​នៅក្នុង​ផ្ទះសំណាក់ តាមរយៈ​ប្រព័ន្ធ​ជី​ភី​អេស​នោះដែរ​។​

​ចំណែក​បុរស​ជាប់ចោទ​បាន​អះអាងថា គាត់​ពុំបាន​បង្ខិតបង្ខំ​ចាប់​បំពាន​សេពសន្ថវៈ​ដូច​ខាង​ស្រី​ចោទប្រកាន់​នោះទេ ។ ព្រោះ​តាមពិតទៅ ពួកគាត់​បាន​ស្រឡាញ់គ្នា​ដោយ​ចិត្ត​និង​ចិត្ត​ប៉ុណ្ណោះ បន្ទាប់ពី​បាន​ស្គាល់គ្នា​បាន​ប្រមាណ​ជា​១​ខែ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​។ បុរស​នេះ​នៅបាន​អះអាង​ទៀតថា នៅ​យប់នោះ បន្ទាប់ពី​ផឹក​រួច គាត់​ក៏បាន​ប្រាប់​នាង​ថា​ជូនទៅ​ផ្ទះ តែ​នាង​បដិសេធ​មិន​ទៅ​ទេ ក៏​ចេញទៅ​ក្រៅ រួច​នាំគ្នា​ចូលដេក​ផ្ទះសំណាក់​តែម្តងទៅ​។ ទោះយ៉ាងណា បុរស​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌឫស្សីកែវ កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​ដោយឡែក បើ​យើង​ក្រឡេក​មក​មើ​លពី​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​វិញ បានបង្ហាញ​ឲ្យ​ឃើញថា បុរស​ជាប់ចោទ​បាន​អង្គុយ​ជិះ​ខាងក្រោយ ដោយ​ក្រៀក​នារី​រងគ្រោះ​ដែល​ស្ថិតនៅក្នុង​ស្ថានភាព​បាត់​បង់​ស្មារតី​ខ្លាំង​ទៅហើយ បន្ទាប់​ណាត់គ្នា​ផឹកស៊ី​ស្រវឹង ខណៈ​បុរស​ម្នាក់​ប្រហែលជា​មិត្ត​ភ័ក្តិ​ជា​អ្នក​ឌុប ចូលទៅក្នុង​ផ្ទះសំណាក់​ខាងលើ មុនពេល​រឿងរ៉ាវ​បានកើត​ឡើង​៕ ដោយ​៖ លឹម ហុង​

spot_img
×