Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​បុរស​៥​នាក់ ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​១៤​ថង់ ថ្នាំ​យ៉ាម៉ា​៥​គ្រាប់ ទៅ​តុលាការ​

spot_img

​បាត់ដំបង​៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​៥​នាក់​ជួញដូរ​រក្សាទុក និង​ថ្នាំ​ម៉ា​ទឹកកក​១៤​ថង់ ថ្នាំ​យ៉ាម៉ា​៥​គ្រាប់ ម៉ូតូ​២​គ្រឿង សម្ភារ​ពាក់ព័ន្ធ​មួយចំនួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២០​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​នេះ បានធ្វើ​ឡើង​កាលពី ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្សេងគ្នា ក្នុងស្រុក​ថ្មគោល ស្រុក​ប​វេ​ល និង​ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​លោក​សុខ និមល នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​៥​នាក់ ដែល​ចាប់​ឃាត់ខ្លួន ករណី​ទី​១ ឈ្មោះ​ពេជ្រ សុខលី ហៅ​ង៉ោ​ល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ក្រុមទី​៧ ភូមិ​វាល​ទ្រា ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង និង​ឈ្មោះ​អៀង វី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ក្រុមទី​៧ ភូមិ​វាល​ទ្រា ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង និង​ឈ្មោះ​ផល ភួយ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ក្រុមទី​២០ ភូមិ​ទំ​ពួ​ង​ត្បូង ឃុំ​តា​ពួ​ង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​៤​ថង់ ទូរស័ព្ទដៃ​៣​គ្រឿង ម៉ូតូ​មួយគ្រឿង សម្ភារ​មួយចំនួនទៀត​។ ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​២ ភូមិ​វាល​ទ្រា ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ករណី​ទី​២ ឈ្មោះ​ចែម សុភ​ក្ដិ ហៅ​តួ​ក ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​មួយថង់ ទូរស័ព្ទដៃ​មួយគ្រឿង ម៉ូតូ​មួយគ្រឿង សម្ភារ​ពាក់ព័ន្ធ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១៥​និង​០០​នាទី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​៥ ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។ ករណី​ទី​៣ ឈ្មោះ​ស៊ា​ទ ចិត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​រូង​ជ្រៃ ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​៩​ថង់ សម្ភារ​ពាក់ព័ន្ធ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១៥​និង​២៦​នាទី ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច ភូមិ​ដាច់​ព្រាត់ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​

​លោក​សុខ និមល បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​ទាំង​៣ ចុះបង្ក្រាប​បាន​ករណីរ​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២០​ហើយ​៕
ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×