Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្លាំង​ជំនាញ​មន្ទីរ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជួញ​គ្រឿងញៀន​ជាង ១ គីឡូក្រាម​

spot_img

​ភ្នំពេញ ៖ កម្លាំង​ជំនាញ (​ក​៧)​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៅ​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា​កម្លាំង​ជំនាញ (​ក​៧) របស់​មន្ទីរ​ប្រឆាំង បទល្មើស​គ្រឿងញៀន បាន​បើក​កិច្ចប្រតិបត្តិការ ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​គ្រឿងញៀន​ជាង ១ គីឡូក្រាម ។​

​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បន្តថា ជនសង្ស័យ ១​នាក់ និង​គ្រឿងញៀន ១ គីឡូក្រាម ត្រូវ​កម្លាំង​ជំនាញ​មន្ទីរ បង្ក្រាប​ ​នៅវេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​ជំនាញ (​ក​៧) របស់​មន្ទីរ​ប្រឆាំង បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោកនាយក​រង​ឧ​ត្ត​ម​សេនីយ៍​ទោ សឿង ណុល និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង សឿន មុនី​រ័ត្ន បាន​បើក​កិច្ចប្រតិបត្តិការ ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប នៅ​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ត្រង់ចំណុច ស្តុ​ប​ម៉ុង​ឌី​យ៉ា​ល់ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខ័​ណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ សុង ហួ​ផេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ ខ្មែរ សមត្ថកិច្ច​ចាប់យក វត្ថ​តាង​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​(ICE) ទម្ងន់​សុទ្ធ ១០០៤,៦៧​ក្រាម ទូរស័ព្ទ​ចំនួន ១​គ្រឿង​៕

​ដោយ​៖​កូ​ឡាប​

spot_img
×