Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការ​ត្រួតពិនិត្យ​ការអភិវឌ្ឍន៍​នៅ​កោះកុង​ក្រៅ ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ត្រួតពិនិត្យ តំបន់​កោះកុង​ក្រៅ​

spot_img

​កោះកុង​៖ រដ្ឋបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឧកញ៉ា លី យ៉ុង​ផាត់ រួមជាមួយ​នឹង​អភិបាលខេត្ត​កោះកុង បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ត្រួតពិនិត្យ តំបន់​កោះកុង​ក្រៅ ស្ថិតនៅ​ភូមិ​ជ្រោយ​ប្រស់ ឃុំ​ជ្រោយ​ប្រស់ ស្រុក​កោះកុង ខេត្តកោះកុង ។​

​លោកជំទាវ មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង បាន​ថ្លែងថា “​កាលពី​រសៀល​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០២០​នេះ នាង​ខ្ញុំ បាន​អមដំណើរ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ត្រួតពិនិត្យ តំបន់​កោះកុង​ក្រៅ ស្ថិតនៅ​ភូមិ​ជ្រោយ​ប្រស់ ឃុំ​ជ្រោយ​ប្រស់ ស្រុក​កោះកុង ខេត្តកោះកុង​”​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​សេចក្តីសម្រេច ស្តីពី​ការបង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​ការអភិវឌ្ឍន៍​នៅ​កោះកុង​ក្រៅ ខេត្តកោះកុង ដែលមាន​សមាសភាព​ម​ក​ពី​ក្រសួង នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ថ្នាក់​ខេត្ត ដែលជា​អាជ្ញាធរ​ដែនដី នេះ បើ​យោងតាម​សេចក្តីសម្រេច​លេខ​៦៣ សសរ ចុះ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០​។​

​គណៈកម្មការ​ត្រួតពិនិត្យ​ការអភិវឌ្ឍន៍​នៅ​កោះកុង​ក្រៅ ខេត្តកោះកុង ដែលមាន​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជា​ប្រធាន និង​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជា​អនុប្រធាន ព្រមទាំង​សមាជិក​ចំនួន​៨​រូប​ផ្សេងទៀត​។​

​គណៈកម្មការ​នេះ​មាន​ភារកិច្ច​ត្រួតពិនិត្យ​លើ​គម្រោង​អភិវឌ្ឍន៍​កោះកុង​ក្រៅ​ទាំងមូល​របស់​ក្រុមហ៊ុន​កោះកុង អេស អ៉ី ហ្សិត ខូ​អិ​ល​ធី​ឌី របស់លោក ឧកញ៉ា លី យ៉ុង​ផាត់ ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន​ឲ្យ​អភិវឌ្ឍន៍​តាម សជណ ចុះ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​៕

​ដោយ​៖​កូ​ឡាប​

spot_img
×