Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ចូលរួម​ពិធី​បើក​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​២៥​ឆ្នាំ អាស៊ាន​- ឥណ្ឌា​

spot_img

បន្ទាប់ពី​ពិធី​ផ្សព្វផ្សាយ​តែមប្រិ៍​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ឥណ្ឌា ជា​ផ្លូវការ​រួចហើយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​២៥​ឆ្នាំ នៃ​ទំនាក់ទំនង​ក្នុង​ភាព​ជា​ដៃគូ​សន្ទនា​អាស៊ាន​-​ឥណ្ឌា នៅ​ទីក្រុង New Delhi សាធារណរដ្ឋ​ឥណ្ឌា​។​

​មាន​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន​ទាំង​១០ ក៏​បាន​យាង​និង​អញ្ជើញ​ចូលរួម​ក្រោម​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី លោក Ram Nath Kovind ប្រធានាធិបតី​ឥណ្ឌា លោក Venkaiah Naidu អនុ​ប្រធានាធិបតី និង លោក Narendra Modi នាយករដ្ឋមន្ត្រី​ឥណ្ឌា​។​
​កិច្ចប្រជុំ​កំពូល​នេះ​គឺ​ក្រោម​ប្រធានបទ “​កិច្ចសហប្រតិបត្តិការ​លំហ​សមុទ្រ និង​សន្តិសុខ​”​។ មេដឹកនាំ​អាស៊ាន​-​ឥណ្ឌា បាន​ប្តេជ្ញា​ក្នុង​ការខិតខំ​ប្រឹងប្រែង និង​សហការ​អនុវត្ត​ផែនការ​សកម្មភាព ដើម្បី​សន្តិភាព វឌ្ឍនភាព និង​វិបុលភាព​រួម (២០១៦-២០២០) ឲ្យបាន​ពេញលេញ មាន​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា​។ មេដឹកនាំ​ទាំងអស់​បាន​បន្ត​គាំទ្រ និង​ចូល​រួមចំណែក​ដល់​សមា​ហ​រណកម្ម​អាស៊ាន និង​ដំណើរការ​កសាង​សហគមន៍​អាស៊ាន​ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​ចក្ខុវិស័យ​សហគម​ន៍​អាស៊ាន​ឆ្នាំ​២០២៥​។ មេដឹកនាំ​ទាំង​អស់ បានបញ្ជាក់​សារជាថ្មី​ក្នុង​ការថែរក្សា​និង​លើកកម្ពស់​សន្តិភាព ស្ថិរភាព សុ​វត្តិភាព​និង​សន្តិសុខ​លំហរ​សមុទ្រ សេរីភាព​នៃ​ការធ្វើ​នាវាចរ និង​ការហោះហើរ​នៅក្នុង​តំបន់ និង​ការប្រើប្រាស់​ដែនសមុទ្រ​ស្រប​ច្បាប់​ដទៃ​ទៀត និង​ការធ្វើ​ពាណិជ្ជកម្ម​ក្នុង​លំហរ​សមុទ្រ​ដោយ​មិន​មាន​ការរារាំង​។ លើកកម្ពស់​ដំណោះស្រាយ​ដោយ​សន្តិវិធី​នៃ​ជម្លោះ​នានា​ស្របតាម​គោលការណ៍​ទទួលស្គាល់​ជា​សកល​នៃ​ច្បាប់​អន្តរជាតិ រួម​ទាំង​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២(UNCLOS) និង​ស្តង់ដារ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ដោយ​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​(ICAO)​និង​អង្គការ​លំហរ​សមុទ្រ​អន្តរជាតិ​(IMO)​។ ពង្រឹង​កិច្ចសហប្រតិបត្តិកា​រលំ​ហ​សមុទ្រ តាមរយះ​យន្តការ​ដែល​មាន​ស្រាប់ រួម​ទាំង​វេទិកា​ទូលំទូលាយ ស្តី​ពី​លំហរ​សមុទ្រ​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​លំហរ​សមុទ្រ​។ ជំរុញ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ី​ជំរៅ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម​គ្រប់​ទម្រង់​និង​រូបភាព អំពើហឹង្សា​ជ្រុលនិយម និង​រ៉ាឌីកាល់​និយម តាមរយះ​ការចែករំលែក​ព័ត៌មាន ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​ការកសាង​សមត្ថភាព​។ ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​អាស៊ាន​និង​ឥណ្ឌា​លើ​ការកសាង​សមត្ថភាព​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត (Internet) និង​ការសម្របសម្រួល​គោលនយោបាយ​។ បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​អាស៊ាន​-​ឥណ្ឌា បន្ថែមទៀត រួមទាំង​ការប្រើប្រាស់​ឲ្យបាន​ពេញលេញ នូវ​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ឥណ្ឌា អោយបាន​ទូលំទូលាយ​គ្រប់​ជ្រុងជ្រោយ​ប្រកបដោយ​គុណភាព​ខ្ពស់ និង​មាន​អត្ថប្រយោជន៍​ទៅវិញទៅមក​។ ជំរុញ​ថែមទៀត នូវ​កំណើន​ប្រកបដោយ​ស្ថិរភាព និង​ចីរភាព សម្រាប់​សហគ្រាស​មីក្រូ​តូច​និង​មធ្យម តាមរយះ​ការផ្ទេរ​បច្ចេកវិទ្យា ការផ្សព្វផ្សាយ ការទទួលយក និង​ការ​សម្រប​ខ្លួន ក៏ដូចជា​ការពង្រឹង​ការកសាង​សមត្ថភាព​ជំនួញ​ផ្នែក​បច្ចេកទេស បណ្តាញ​ចែកចាយ បរិក្ខារ​ហិរញ្ញវត្ថុ ការទទួលបាន​នូវ​នវានុវត្តន៍ និង​កាលានុវត្តភាព ដើម្បី​ធ្វើ​សមាហរណកម្ម ទៅក្នុង​ខ្សែសង្វាក់​តម្លៃ​សកលលោក​និង​តំបន់​។ បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ ដើម្បី​ធានា​សន្តិសុខ​ស្បៀង​រយះពេល​វែង និង​សន្តិសុខ​ថាមពល​ក្នុង​តំបន់ តាមរយះ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​និង​ថាមពល​។ ធ្វើការ​រួមគ្នា​ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើងវិញ​។ បន្ត​ពង្រឹង​ទំនាក់ទំនង​លើ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ទៅតាម​ផ្នែក​ពាក់ព័ន្ធ ស្រប​ជាមួយ​និង​ផែនការ​សកម្មភាព​អាស៊ាន ស្តី​ពី​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​ឆ្នាំ​២០១៦-២០២៥​។ បន្ត​លើកកម្ពស់​ការចូលរួម​របស់​វិស័យ​ឯកជន និង​ពង្រឹង​ទំនាក់ទំនង​រវាង​ធុរកិច្ច​និង​ធុរកិច្ច តាមរយះ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន ឥណ្ឌា និង​លើកទឹកចិត្ត​ដល់​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​នានា ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ផលិតផល និងេ​សវាកម្ម​របស់​អាស៊ាន​និង​ឥណ្ឌា ដើម្បី​ពង្រីក​និង​ពង្រឹង​បន្ថែមទៀត នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច​។ យើង​ក៏​រងចាំ​ផងដែរ​នូវ ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​វិនិយោគ​អាស៊ាន ឥណ្ឌា​។ ពង្រឹង​បន្ថែមទៀត នូវ​ទំនាក់ទំនង​វប្បធម៌ តាមរយះ​ការ​លើ​កម្ពស់​វិស័យ​ប​វ្ប​ធម៌ និង​ការលើកកម្ពស់​រវាង​ប្រជាជន​និង​ប្រជាជន តាមរយះ​កម្មវិធី​ដូចជា កិច្ចសន្ទនា​ដែល្លី បណ្តាញ​ក្រុមអ្នកវិភាគ​អាស៊ាន ឥណ្ឌា កម្រង​បទឧទ្ទេសនាម​របស់​ឥស្សរជន​ឆ្នើម​អាស៊ាន វគ្គ​បណ្តុះបណ្តាល​មន្ត្រី​ការទូត ក៏ដូចជា​កម្មវិធី​ផ្លាស់ប្តូរ​សម្រាប់​និស្សិត សមាជិកសភា កសិករ ប្រព័ន្ធ​ឃោសនា និង​កម្មវិធី​យុវជន​ផ្សេងៗ​ទៀត​។ ពង្រឹង​កិច្វ​សហ​ប្រតិបតិ្តការ​អាស៊ាន ឥណ្ឌា ក្នុង​ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ជំនួយ​មនុស្សធម៌ រួមមាន ការគាំទ្រ​ដល់​ការងារ​របស់​មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​សម្របសម្រួល ជំនួយ​មនុស្សធម៌​លើ​ការគ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​សម្រេច​ឲ្យបាន​នូវ​សេចក្តីថ្លែងការណ៍​របស់​អាស៊ាន ស្តី​ពី​អាស៊ាន​មួយ ការឆ្លើយតប​តែមួយ : អាស៊ាន​ឆ្លើយតប​រួម​គ្នា​ទៅ​នឹង​គ្រោះមហន្តរាយ​ទាំង​ក្នុង​តំបន់​និង​ក្រៅ​តំបន់ ហើយ​បង្កើត​ភាព​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​រវាង មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​សម្របសម្រួល ជំនួយ​មនុស្សធម៌​លើកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ដៃគូ​ឥណ្ឌា ដើម្បី​ធ្វើឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ការសម្រ​ប​សម្រួល​លើ​ការគ្រប់គ្រង​គ្រោះ មហន្តរាយ​ក្នុង​តំបន់​។ លើកកម្ពស់​កិច្ចសន្ទនា​រវាង​មន្ត្រី​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​របស់​អាស៊ាន និង​ឥណ្ឌា ដើម្បី​លើ​កម្ពស់​និង​កា​ពារ​សិទ្ធិ ក៏ដូចជា​ការផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​និង​កុមារ និង​លុបបំបាត់​រាល់​ទម្រង់​នៃ​អំពើហឹង្សា​លើ​ពួកគេ​។ បង្កើន​កិច្ចសហប្រតិបត្តិការ​អភិ​រក្សា​និង​គ្រប់គ្រង​ជី​វះ​ចម្រុះ តាមរយះ​ការផ្លាស់ប្តូរ​ចំណេះដឹង និង​បទពិសោធន៍ ការធ្វើ​សកម្មភាព​ស្រាវជ្រាវ​រួម និង​កម្មវិធី​កសាង​សមត្ថភាព​ដើម្បី​ដោះស្រាយ​ការបាត់បង់​នូវ​ជី​វះ​ចម្រុះ និង​ការ​សឹក​រេ​ចរិល​នៃ​ប្រព័ន្ធ​អេកូឡូស៊ី រួម​ទាំង​គាំទ្រ​ដល់​ការងារ​របស់​មជ្ឈមណ្ឌល​អាស៊ាន សម្រាប់​ជី​វះ​ចម្រុះ​។ បញ្ជាក់​សារជាថ្មី​នូវ​ការប្តេជ្ញាចិត្ត ការបង្កើន​ការតភ្ជាប់​រូបវន្ត និ​ឌីជីថល ស្របតាម​ផែនការ​មេ​ស្តី​ពី​ការតភ្ជាប់​អាស៊ាន​ឆ្នាំ​២០២៥ និង​ផែនការមេ​ស្តី​ពី​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​ឆ្នាំ​២០២០ តាមរយះ​ការប្រើប្រាស់​ឥណទាន ១​ប៊ី​លាន​ដុល្លា​អាមេរិក ដែល​ឥណ្ឌា​បានប្រកាស​ដើម្បី​លើកកម្ពស់​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រូបវន្ត និង​ឌីជីថល​។ ជាមួយគ្នា​នេះ​មេដឹកនាំ​អាស៊ាន បាន​ស្វាគមន៍​ការ​បន្ត​គាំទ្រ​របស់​ឥណ្ឌា ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន តាមរយះ​ការអនុវត្ត​ផែនកា​រការ ងារ​ទី​៣ នៃ​គំនិត​ផ្តួចផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា សមិទ្ធផល​ដែល​បាន​កើតឡើង​ក្នុង​រយះពេល​២៥​ឆ្នាំ​កន្លងមក​គឺជា​មោទនភាព​មួយ​សម្រាប់​រូប​សម្តេច ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា លើក​ទី​១ កាលពី​ឆ្នាំ​២០០២ នៅ​ទីក្រុង​ភ្នំពេញ និង​បាន​ដើរតួនាទី​ជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​អាស៊ាន​-​ឥណ្ឌា ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១២ ក្នុង​ខ​ណះ​ដែល​ឥណ្ឌា ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ឥណ្ឌា លើក​ទី​១ នៅ​ឆ្នាំ​២០១២ និង​បាន​ចូល​រួមចំណែក​ដល់​ការលើកកម្ពស់​ភាពជា​ដៃគូ​អាស៊ាន​-​ឥណ្ឌា ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ស្នើ​ឲ្យមាន​ការទាញ​អារម្មណ៍​ពី​មេដឹកនាំ​អាស៊ាន​-​ឥណ្ឌា ក្នុងការ ពិចារណា​កំណត់​ទិសដៅ​អ​នា​គត់​លើ​ការងារ​សំខាន់ៗ​ចំនួន​៦ ដែល​ជា​ទិសដៅ​និង​ជា​ចក្ខុវិស័យ​ដ៏​ត្រចះត្រចង់​នៃ​ទំនាក់ទំនង​អាស៊ាន​-​ឥណ្ឌា​។ កម្ពុជា​គាំទ្រ​និង​បន្ត​ចូលរួម​ក្នុង​សកម្មភាព​នានា និង​តាមរយះ​យន្តការ​នានា​ដែល​មាន​ស្រាប់​នាំមុខ​ដោយ​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​ក្នុង​បញ្ហា​លំហ​សមុទ្រ បង្កើន​ទំនុកចិត្ត និង​លើកកម្ពស់​កិច្ចសន្ទនា​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ ស្តីពី​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ​តាម​សមុទ្រ​ក្នុង​ការជួយ​សង្គ្រោះ ការរុករក ការស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ការប្រយុទ្ធប្រឆាំង​និង​ចោរកម្ម​នៅក្នុង​លំហ​សមុទ្រ​។ ជាមួយគ្នានេះ កម្ពុជា​ស្វាគមន៍​ទស្សនទាន​សេដ្ឋកិច្ច​ពណ៌​ខៀវ (Blue Economy) ដើម្បី​បង្កើម​កិច្ចសហប្រតិបត្តិការ​លំហ​សមុទ្រ​រវាង​ប្រទេស​សមាជិក​អាស៊ាន​និង​ដៃគូ​សន្ទនា ដើម្បី​បង្កើន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​កំណើន​សេដ្ឋកិច្ច​តំបន់ តាមរយះ​ការលើកស្ទួយ​សកម្មភាព​រួម និង​គម្រោង​អភិវឌ្ឍន៍​រួម ដែល​ជួយ​ដល់​ការលើកកម្ពស់​ការទុកចិត្ត​គ្នា​ទៅវិញទៅមក​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​២៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ភាពជា​ដៃគូ​សន្ទនា​អាស៊ាន​- ឥណ្ឌា​ថ្ងៃនេះ គឺ​មេដឹកនាំ​អាស៊ាន​-​ឥណ្ឌា បាន​សម្រេច​ចេញ​នូវ​សេចក្តីថ្លែងការណ៍​ដែល្លី​នៃ​កិច្ចប្រជុំកំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ឥណ្ឌា ដើម្បី​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​ទំនាក់ទំនង​ក្នុង​ភាព​ជា​ដៃគូ​សន្ទនា​អាស៊ាន​-​ឥណ្ឌា ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×