Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចាប់ខ្លួន​ជនជាតិ​ចិន​៤​នាក់ ដកហូត​ថ្នាំ​គ្រឿងញៀន​ប្រភេទ កេ​តា​មីន​ទម្ងន់​ប្រមាណ​៧​គីឡូក្រាម នៅ​ខុន​ដូ សោភា​

spot_img

​ភ្នំពេញ​៖ សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​កែច្នៃ ជួញដូរ គ្រឿងញៀន​ដោយ​ខុសច្បាប់​ ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដោយ​ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​៤​នាក់ ដកហូត​ថ្នាំ​គ្រឿងញៀន​ប្រភេទ កេ​តា​មីន ៥​កញ្ចប់​ធំ ទម្ងន់​ប្រមាណ​៧​គីឡូក្រាម ។​

​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៅ​ព្រឹក​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០២០​នេះ ចេញ​របាយការណ៍​លម្អិត​ថា នៅវេលា​ម៉ោង​២០​និង​៤០​នាទី ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​ជំនាញ (​ក​១០)​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សារី បុត្រ​សត្យា លោក​វរសេនីយ៍ឯក យឹម សែន​ឧ​ត្ត​ម នាយករង​មន្ទីរ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង គុជ គឹម​ឡុង បាន​ដំណើរការ ស៊ើបអង្កេត ស្រាវជ្រាវ និង​បង្ក្រាប នៅ​ចំណុច​ក្បែ​ស្ថានទូត​អូស្ត្រាលី ខុន​ដូ «​សោភា​» ផ្លូវ​ចូលទៅ​កោះ​ពេជ្រ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជា​​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ១- ឈ្មោះ LEE SHAOFENG ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ ចិន​(​តៃវ៉ាន់​)​។ ២- ឈ្មោះ HE YI RI ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ ចិន​(​តៃវ៉ាន់​)​។ ៣- ឈ្មោះ ZHANG JUN ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ ចិន​។ ៤- ឈ្មោះ CAI TAO ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ ចិន និង ចាប់យក​វត្ថុតាង ថ្នាំ​កេ​តា​មីន ៥​កញ្ចប់​ធំ ទម្ងន់​ប្រមាណ​៥​គីឡូក្រាម ។​

​បន្ទាប់មក​បាន​បន្តទៅ​ឆែកឆេរ​ខុន​ដូ ស្ថិតនៅ​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង លទ្ធផល ចាប់យក​វត្ថុតាង សារធាតុ​ប្រភេទ កេ​តា​មីន ២​កញ្ចប់​ធំ ទម្ងន់​ប្រមាណ​២​គីឡូក្រាម ឧបករណ៍​កៃ​ច្នៃ និង​សារ​ធាតុគីមី​ផ្សំ​ជាច្រើន ។ សរុប​នៃ​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​មន្ទីរ​គ្រឿង​ញៀន ឃាត់​ជនសង្ស័យ ៤ នាក់​(​ប្រុស​)​ជនជាតិ​ចិន សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន​ប្រមាណ ៧​គីឡូក្រាម និង ឧបករណ៍​កែច្នៃ និង​សារ​ធាតុគីមី​ផ្សំ​ជាច្រើន​មុខ ៕
​ដោយ​៖​កូ​ឡាប​

spot_img
×