Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​កម្ពុជា​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ និង​កូនតូច រត់​ចេញពី​ប្រទេស​ចិន ចូលមក​វៀតណាម

spot_img

​ភ្នំពេញ​៖ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម បាន​ជួយសង្គ្រោះ ស្ត្រី​ខ្មែរ និង​កូនតូច ដែល​បាន​រត់​ចេញពី​ប្រទេស​ចិន ចូល​វៀតណាម ដោយ​ខុសច្បាប់ ក្នុង​ខេត្ត​កាវ បាង ដែលមាន​ចម្ងាយ ៣៧០ គីឡូម៉ែត្រ ពី​ទីក្រុង​ហាណូយ ។

​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម (Royal Embassy of Cambodia in Vietnam) នៅ​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០២០​នេះ បានចេញ​ផ្សាយ​ព័ត៌មាន​ថា “​កាលពី​ថ្ងៃទី​៤ និង​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២០ បន្ទាប់ពី​បានដឹង​ដំណឹង​ថា​មាន ស្ត្រី​ខ្មែរ និង​កូនតូច បាន​រត់​ចេញពី​ប្រទេស​ចិន ចូល​វៀតណាម ដោយ​ខុសច្បាប់ ក្នុង​ខេត្ត​កាវ បាង ដែលមាន​ចម្ងាយ ៣៧០ គីឡូម៉ែត្រ ពី​ទីក្រុង​ហាណូយ ស្ថានទូត​កម្ពុជា បាន​ចុះ​ដោះស្រាយ​ទទួល និង​ជូន​ដំណើរ ម្តាយ និង​កូនតូច ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ពី​ទីក្រុង​ហាណូយ តាម​រថភ្លើង ហើយនឹង​ទៅដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២០”៕​

ដោយ​៖​កូ​ឡាប​

spot_img
×