Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​បុរស​៣​នាក់​ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​៨​ថង់ ម៉ូតូ​មួយគ្រឿង សម្ភារ​ពាក់ព័ន្ធ​មួយចំនួន​ទៅ​តុលាការ​

spot_img

​បាត់ដំបង​៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​៣​នាក់​ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​៨​ថង់ ម៉ូតូ​មួយគ្រឿង សម្ភារ​ពាក់ព័ន្ធ​មួយចំនួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២០​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​នេះ បានធ្វើ​ឡើង​កាលពី ថ្ងៃទី​៥-៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្សេងគ្នា ក្នុងស្រុក​រតនមណ្ឌល និង ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​លោក​សុខ និមល នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​៣​នាក់​ដែល​ចាប់​ឃាត់ខ្លួន ករណី​ទី​១ ឈ្មោះ​សា​អាង វិឆៃ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អំ​ពរ ឃុំ​អណ្ដើក​ហែប ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​៦​ថង់ ទូរស័ព្ទដៃ​មួយគ្រឿង កាំបិត​មួយ​ដើម និង​សម្ភារ​មួយចំនួនទៀត កាលពី​ម៉ោង​១៤​និង​២៨​នាទី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ព្រៃ​អំ​ពរ ឃុំ​អណ្ដើក​ហែប ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។ ក្រោយពី​សាកសួរ​ឈ្មោះ​សា​អាង វិឆៃ កម្លាំង​បាន​ចុះទៅ​ចាប់​ឈ្មោះ​ធាន សុផាត ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​គីឡូ​៣៨ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​មួយថង់ ទូរស័ព្ទដៃ​មួយគ្រឿង សម្ភារ​ពាក់ព័ន្ធ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត កាលពី​ម៉ោង​១៦​និង​៤០​នាទី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​គីឡូ​៣៨ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។ ករណី​ទី​២ ឈ្មោះ​សុន សុវណ្ណ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​មួយថង់ ម៉ូតូ​មួយគ្រឿង​សម្ភារ​ពាក់ព័ន្ធ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត កាលពី​ម៉ោង​១៨​និង​២០​នាទី ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច ភូមិ​ស្វាយ​ប្រគាប ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​លោក​សុខ និមល បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​ទាំង​២ ចុះបង្ក្រាប​បាន​ករណីរ​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២០​ហើយ​៕
​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×