Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មន្ត្រី​ជំនាញ ចាប់​ដោះ​ផ្លាកលេខ​ក្លែងក្លាយ “​បាត់ដំបង វត្ត​ម្លប់​ពោធិ​ព​ព្រឹក្ស​”

spot_img

​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​៧​ខែមិថុនា​នេះ បាន​ឲ្យ​ដឹងថា ករណី​ផ្លាកលេខ​ក្លែងក្លាយ “​បាត់ដំបង វត្ត​ម្លប់​ពោធិ​ព​ព្រឹក្ស​” ត្រូវបាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង និង​មន្ត្រីនគរបាល​យុត្តិធម៌​ខេត្តបាត់ដំបង​ចុះ​ដក ហូត​និង​តម្រូវឱ្យ ម្ចាស់​ធ្វើ​កិច្ចសន្យា​។​

​ប្រភព​ដដែល បាន​បន្តថា គ្រប់​ផ្លាក​សម្គាល់​យានយន្ត ទាំងអស់​ត្រូវមាន​ទម្រង់ ដែល​អនុលោម​តាម អនុក្រឹត្យ លេខ ៧៣ អនក្រ​.​បក ស្តីពី ការចុះបញ្ជី​ផ្តល់​ប័ណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ផ្លាកលេខ​សម្គាល់​យានជំនិះ ចុះ​ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៩​។​

​ម្ចាស់​រថយន្ត​ដែលមាន​ផ្លាកលេខ​ទម្រង់​មិន​ត្រឹមត្រូវ ឬ​ផ្ទុយ​ពី ស្មារតី​អនុក្រឹត្យ​ខាងលើ ត្រូវ​ដកចេញ​ជាបន្ទាន់ រួច​ត្រូវ​ទៅធ្វើ​ការចុះបញ្ជី​បំពាក់​ផ្លាកលេខ​ស្របច្បាប់ ឱ្យបាន​ត្រឹមត្រូវ បើ​មិន​ដូច្នោះ​ទេ ក្រសួង និង​សមត្ថកិច្ច​ពាក់ព័ន្ធ នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ និង​មិន​អនុញ្ញាត​ធ្វើ​ចរាចរណ៍​លើផ្លូវ​សាធារណៈ​បានឡើយ​។

​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន ពិសេស​បងប្អូន​ដែល​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ជ្រាបថា​ពីថ្ងៃ​ទី​៦ ខែ មិថុនា ឆ្នាំ​២០២០ មាន​រថយន្ត​មួយគ្រឿង​កំពុង​ធ្វើ​រា​ចរណ៍​លើ​ដងផ្លូវ​សាធារណៈ ដែល​រថយន្ត​មួយគ្រឿង​នេះ​មាន​ពាក់​ផ្លាកលេខ (​បាត់ដំបង -​វត្ត​ម្លប់​ពោធិព្រឹក្ស​)​។​

​ការប្រើប្រាស់​ស្លាក​លេខ​បែបនេះ​ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ក៏​ដូច​សាធារណជន​ដែល​បានឃើញ​មានការ​រិះគន់​ចំពោះ​បញ្ហា​នេះ និង​ស្នើឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​ស្រាវជ្រាវ​និង​បកស្រាយ​បំភ្លឺ​។​

​ទទួលបាន​ព័ត៌មាន​នេះ​ពី​ក្រុមការងារ ប្រតិកម្ម​រហ័ស​GCNP​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​សហការ​ជាមួយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង ធ្វើការ​ស្រាវជ្រាវ​លើ​ករណីនេះ​ជាបន្ទាន់ រហូតដល់​ព្រឹក​ថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ​២០២០​នេះ បាន​រកឃើញ​រថយន្ត​បំពាក់​ផ្លាកលេខ​ខាងលើ ស្ថិតនៅ​ក្នុងស្រុក​ថ្មគោល ខេត្តបាត់ដំបង ជា​កម្មសិទ្ធិ​របស់​(​វត្ត​ម្លប់​ពោធិព្រឹក្ស​)​។​

​ក្រោយពេល​សាកសួរ​បំភ្លឺលោក​ប្រធាន​មន្ទីរ​សាធារណ​ការ​និង​ដឹកជញ្ជូន​បាន បាន​បញ្ជាក់ថា នេះ​ជា​ផ្លាកលេខ​ក្លែងក្លាយ ហើយ​បានធ្វើការ​ដកហូតយក​(​ផ្លាកលេខ​ក្លែងក្លាយ​)​ខាងលើនេះ​ទៅ​រក្សាទុក ហើយ​ពេល​នេះដែរ​សមត្ថកិច្ច​នគ​របាល​កំពុងធ្វើការ​ស្រាវជ្រាវ​រក​ទីតាំង (​អ្នក​ផលិត​) ស្លាក​លេខ​ក្លែងក្លាយ​នេះ​ដើម្បី​អនុវត្តតាម​នីតិវិធី​។​

​យើងខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ត្រឹមត្រូវ​ទាំងអស់គ្នា​ដើម្បី​សេចក្តីសុខ សុវត្ថិភាព​ចំពោះ​ជីវិត​របស់​យើង ក្រុមគ្រួសារ​យើង និង​ជីវិត​អ្នកដទៃ​៕​

ដោយ​៖​កូ​ឡាប​

   

spot_img
×