Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប៉ូលីស​កំពុងស៊ើប​រក​វីដេអូ​ផ្ទុះ១ បន្ទាប់​គ្រូពេទ្យ​​ប្រុស​​ម្នាក់​​ចេញ​មុខ​សុំទោស​ស្ត្រី​​អ្នកជំងឺ ក្នុង​ករណី​​ចោទ​​បៀត​បៀន​ផ្លូវភេទ ​ខណៈ​នាង​​កំពុងរង​​ថ្នាំ​សន្លប់​

spot_img

​ប៉ូលីស​នៅ Surabaya និយាយថា ពួកគេ​កំពុង​ស៊ើបអង្កេត​វីដេអូ​ចោទប្រកាន់​មួយ ដែល​ត្រូវបាន​ថត​នៅឯ​មន្ទីរពេទ្យ​មួយកន្លែង ក្នុង​ទីក្រុង East Java ដោយបាន​បង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​អ្នកជំងឺ​ម្នាក់​បាន​ស្រែក​ទ្រ​ហ៊ោ​យំ​ឥតឈប់ឈរ បន្ទាប់​នាង​បានទទួល​ការ​បៀតបៀន​ផ្លូវភេទ ។​

​នៅក្នុង​វីដេអូ​ដែល​រីក​រាល​នាពេល​ថ្មីៗ​នេះ អ្នកជំងឺ​ស្រី​ម្នាក់​អាច​ត្រូវ​បានឃើញ​យំ ខណៈ​នាង​ទាមទារ​ឲ្យ​មានការ​សុំទោស ពី​គិលានុបដ្ឋាយិកា​ប្រុស​ម្នាក់ ដែល​នាង​បាន​ចោទប្រកាន់ថា​បាន​ស្ទាប​ច្របាច់​ដើមទ្រូង​របស់​នាង ខណៈ​នាង​កំពុងស្ថិត​ក្នុងស្ថានភាព​ស្ទើរតែ​ពុំ​ដឹងខ្លួន ហើយ​ពុំ​អាច​តតាំង​បាន បន្ទាប់ពី​ត្រូវបាន​ផ្តល់​ឲ្យ​នូវ​ថ្នាំ​សន្លប់​ពុំ​ដឹង​ច្បាស់​មួយ​នោះ ។​

​ជាមួយ​វត្តមាន​ក្រុមគ្រួសារ និង​គិលានុបដ្ឋាយិកា​ដទៃទៀត ឈរ​នៅ​ជុំវិញ​គ្រែ ស្ត្រី​អ្នកជំងឺ​ដែល​ស្តែងចេញ​នូវ​អារម្មណ៍​ឈឺចាប់ ជាមួយ​សម្លេង​ឡើង​ញ័រ បាន​និយាយ​ទៅកាន់​គិលានុបដ្ឋាយិកា​ប្រុស​ម្នា​ក់ថា «​អ្នក​ត្រូវ​ទទួលស្គាល់​រឿងនេះ​! ព្រោះ​អ្នក​បាន​ស្ទាប​ច្របាច់​សុដន់​របស់ខ្ញុំ យល់ព្រម​ទេ​? អ្នក​បាន​ចូលទៅ​ទីនោះ​ពីរ ទៅ​បី​ដង ហើយ​បាន​ចាប់​ឈ្លិ​ន​ចុង​សុដន់​របស់ខ្ញុំ តើ​អ្នក​ពិតជា​បានធ្វើ​បែបនេះ​មែនដែរ​អត់ អ្ហាស​!?» ។​

​គិលានុបដ្ឋាយិកា​ប្រុស​ម្នាក់​នោះ​ដែល​បាន​ឱន​មុខ​ចុះ បាន​និយាយ​ខ្សាវៗ​ថា​៖ «​ខ្ញុំ​បានធ្វើ​កំហុស​មួយ​» មុនពេល​ដើរទៅ​ចាប់ដៃ​នាង ហើយ​មនុស្ស​នៅក្នុង​បន្ទប់ ធ្វើជា​បង្ហាញ​ពី​ការសុំ​ទោស ។​

​ទោះយ៉ាងណា AKBP Sudamiran ប្រធាន​ផ្នែក​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម នៅឯ​ប៉ូលីស​ក្រុង Surabaya បាន​និយាយថា ពួកគេ​កំពុង​ស៊ើបអង្កេត​វីដេអូ​ផ្ទុះ​រាលដាល​នោះ ដែល​បាន​កើតឡើង​នៅក្នុង​មន្ទីរពេទ្យ​នោះ ។

​គួរ​បញ្ជាក់ថា ការយាយី​ផ្លូវភេទ ត្រូវបាន​គេ​ដឹងថា​ជា​កំពុង​ក្លាយ​បញ្ហា​ដ៏​ធំ​មួយ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ។ មួយ​ក្នុងករណី​ដែល​ត្រូវបាន​គេ​រាយការណ៍​យ៉ាង​ទូលំទូលាយ នាពេល​ថ្មីៗ​នេះ គឺពាក់ព័ន្ធ​នឹង​ស្ត្រី​ម្នាក់ ត្រូវបាន​ស្ទាប​ច្របាច់​ដោយ​អ្នកជិះ​ម៉ូតូ​ម្នាក់ នៅ​កន្លែង​ផ្លូវ​តូច​ស្ងាត់ នៅក្នុង​ទីក្រុង Depok ៕​ ចន្ទី

spot_img
×