Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រកួត​តាម​អន​ឡាញ ជំរុញ​ឲ្យ​អត្ត​ព​លិ​ក​កីឡា​តេ​ក្វាន់​ដូ​ ​WT ហ្វឹកហាត់​តាម​ផ្ទះ​កាន់តែខ្លាំង​

spot_img

​ភ្នំពេញ ​៖​ បណ្ឌិតសភា​តេ​ក្វាន់​ដូ​កម្ពុជា​បាន​សហការ​ជាមួយ​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ​WT​ នា​ព្រឹក​ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ​២០២០ រៀបចំ​ការប្រកួត​មេគុន​តាម​អន​ឡាញ​លើក​ទី​២ នៅ​សាល​បណ្ឌិតសភា​តេ​ក្វាន់​ដូ​កម្ពុជា​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ដើម្បី​ព​ង្រឹ​ក​សមត្ថភាព​កីឡាករ​-​កីឡាការិនី​ហ្វឹកហាត់​តាម​ផ្ទះ​ឲ្យ​កាន់​ខ្លាំង​ឡើង​ថែមទៀត​។​

​លោក ហែម សំណាង អនុប្រធាន​នៃ​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ​WT(World Taekwondo)​បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​មេគុន​តាម​អន​ឡាញ​លើក​ទី​២​នេះ ដោយមាន​ពី​ក្លិប​ចំនួន​៧​ដែលមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​ចំនួន​១៥​រូប នៅ​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង​រាជធានី​ភ្នំពេញ​។ ដំបូង​យើង​តម្រូវ​ឲ្យ​ក្លិប​កីឡា​តេ​ក្វាន់​ដូ ​WT ជា​សមាជិក​ខេ​មរ​សហព័ន្ធ​ត្រូវ​ថត​វីដេអូ​កីឡាករ​-​កីឡាការិនី​ប្រឡង​ផ្ញើមក​ខេ​មរ​សហព័ន្ធ​រួមមាន​ឈ្មោះ​ក្លិប ឈ្មោះ​កីឡាករ​-​កីឡាការិនី និង​ប្រភេទ​ខ្សែក្រវាត់​។​

​លោក​បាន​បន្តថា “​យើង​ទុក​ឲ្យ​ឳ​កាស​រយៈពេល​១០​ថ្ងៃ​គឺ​ចាប់ផ្តើម​ថ្ងៃទី​២០ ដល់​៣០ ខែឧសភា ឆ្នាំ​២០២០ ហើយ​គណៈកម្មាធិការ​សម្រេច​ជ្រើសរើស​ប្រកួត​ប្រឡង​តាម​អន​ឡាញ ដោយមាន​អាជ្ញាកណ្តាល​និង​ចៅក្រម​ចំនួន​៣​។ ការប្រកួត​នេះ​ធ្វើឡើង​ដើម្បី​ជំរុញ​ការហ្វឹកហាត់​តាម​ផ្ទះ​កាន់តែខ្លាំង ដូច្នេះ​ធ្វើ​ឲ្យ​កីឡាករ​កីឡាការិនី​យើង​មាន​សកម្ម​ភាពរស់រវើក​ថែមទៀត​។ យើង​មានការ​ពិបាក​ខ្លះ​ដោយសារ​ឳ​ពុក​ម្តាយ​កីឡាករ​-​កីឡាការិនី ដែលមាន​ខ្សែក្រវាត់​ក្រោម​ពណ៌​ក្រហម​មិន​អនុញ្ញាត​ខ្លាច​មេរោគ​កូ​រ៉ូ​ណា​”៕

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×