Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ​៖ ស្ថាប័ន​សិទ្ធិមនុស្ស​ខ្លះ ទទួលស្គាល់​វិធានការ​របស់​រដ្ឋាភិបាល​អាមេរិក បង្ក្រាប​បាតុកម្ម ជា​វិធានការ​សមស្រប​និង​ចាំបាច់ បើ​ដូច្នេះ​មែន លើក​ក្រោយ សូម​កុំមក​រិះគន់​វិធានការ​របស់​កម្ពុជា​

spot_img

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​លើកឡើងថា ពាក់ព័ន្ធ​នឹង​បាតុកម្ម​កំពុងពុះ​កញ្ជ្រោល​នៅ​អាមេរិក មានប្រតិកម្ម​របស់​ស្ថាប័ន​សិទ្ធិមនុស្ស​ខ្លះ ក្នុងស្រុក​និង​ក្រៅ​ស្រុក​មួយចំនួន មិនបាន​ផ្តោតលើ​វិធានការ​របស់​រដ្ឋាភិបាល​អាមេរិក ទៅលើ​ក្រុមបាតុករ​ទាល់តែសោះ ដូចដែល​ពួកគេ​ធ្លាប់​ប្រតិកម្ម​ចំពោះ​កម្ពុជា​នាពេល​កន្លងមក ហើយ​ពួកគេ ទទួលស្គាល់​វិធានការ របស់​រដ្ឋាភិបាល​អាមេរិក ជា​វិធានការ​សមស្រប​និង​ចាំបាច់​។​

​លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​ថ្លែង​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០២០​ថា “​ឃើញ​មានប្រតិកម្ម​ខ្លះ​ដែរ របស់​ស្ថាប័ន​សិទ្ធិមនុស្ស ក្នុងស្រុក​និង​ក្រៅ​ស្រុក​មួយចំនួន ដែលមាន​និន្នាការ​នយោបាយ​ប្រឆាំងនឹង​កម្ពុជា នាពេល​កន្លងមក តែ​ប្រតិកម្ម​ទាំងនោះ មិនបាន​ផ្តោតលើ​វិធានការ​របស់​រដ្ឋាភិបាល​អាមេរិក ទៅលើ​ក្រុមបាតុករ​ទាល់តែសោះ ដូចដែល​ពួកគេ​ធ្លាប់​ប្រតិកម្ម​ចំពោះ​កម្ពុជា​នាពេល​កន្លងមក​”​។​

អ្នកនាំពាក្យ បានលើកឡើង​ទៀតថា​” ក្រៅតែពី​ការទាមទា​យុត្តិធម៌ ជូន​ជនរងគ្រោះ និង​ប្រឆាំង​ការរើសអើង​ពូជសាសន៍​តែប៉ុណ្ណោះ​។ តើ​នេះ​មានន័យថា ពួកគេ​ទទួលស្គាល់​វិធានការ​របស់​រដ្ឋាភិបាល​អាមេរិក ជា​វិធានការ​សមស្រប​និង​ចាំបាច់​មែនដែរ​ឬទេ​? បើ​ដូច្នេះ​មែន លើក​ក្រោយ​សូម​កុំមក​រិះគន់​វិធានការ​របស់​កម្ពុជា​? Sick!”។​

​សូមបញ្ជាក់ថា ទ្រព្យសម្បត្តិ ព្រមទាំង​អាជីវកម្ម​មួយចំនួន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡុង​ប៊ិច សហរដ្ឋ អាមេរិក បាន​រង​ការបំផ្លិចបំផ្លាញ ដោយសារតែ​បាតុកម្ម​ទាមទារ​យុត្តិធម៌​ក្រោយ​ការស្លាប់​របស់លោក ច​ច ផ្ល​យ George Floyd ។​

​បាតុកម្ម​តវ៉ា​នៅ​អាមេរិក​នេះ បាន​ផ្ទុះឡើង​ក្រោយ​ពេលដែល​បុរស​ស្បែក​ខ្មៅ​លោក ច​ច ផ្ល​យ វ័យ​៤៦​ឆ្នាំ បាន​ស្លាប់​ដោយសារ​មន្ត្រីប៉ូលិស​ស្បែ​កស ចាប់ខ្លួន​រូបគាត់ និង​បាន​គ្រៀក​ផ្ទប់​នឹង​ដី ដោយ​យក​ជង្គង់​សង្កត់ក របស់គាត់ រយៈពេល ៨​នាទី កាលពី​ល្ងាច​ថ្ងៃ​ចន្ទ នៅ​ក្រុង Minneapolis រដ្ឋ Minnesota ។ ហើយ​រហូតមក​ដល់ពេលនេះ មាន​ពលរដ្ឋ​អាមេរិកកាំង​ជាង​៤០​ទីក្រុង បាន​ផ្ទុះ​ការធ្វើ​បាតុកម្ម ។​

​មាន​ក្រុមបាតុករ​ចូលរួម​ធ្វើបាតុកម្ម ប៉ុន្តែ​មិនបាន​ប្រព្រឹត្ត​ទៅដោយ​សន្តិវិធី​ត្រឹមត្រូវ​នោះទេ គឺមាន​ជន​ឆ្លៀតឱកាស រួមមាន​ទាំង​ការប្រើ​អំពើហិង្សា​យ៉ាង​សាហាវ វាយកម្ទេច ដុតបំផ្លាញ​សម្បត្តិ​សាធារណៈ និង​គាស់​ហាង​ជនស្លូតត្រង់ លួច​យក​ទំនិញ និង​ទ្រព្យសម្បត្តិ​ថែមទៀត ។​

​ជាក់ស្តែង ទិដ្ឋភាព​នៅ​ខេ​ម​បូ​ឌា​ថោ​ន នៅ​ទីក្រុង​ឡុង​ប៊ិច ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា ក្រោយពី​ការតវ៉ា កាលពី​យប់​ថ្ងៃទី​៣១ ឧសភា រួម​មកជា​លទ្ធផល គឺ​ទទួលរង​ការខូចខាត នៅ​ទីប្រជុំជន ពី​លួច​គាស់​យក​ទ្រព្យសម្បត្តិ ។​

​អ្វីដែល​សោកសៅ នៅក្នុង​ខេ​ម​ថោ​ន គឺ​សហគមន៍​ខ្មែរ ដែល​កំពុង​ជួប​ការលំបាក នៃ​អាជីវកម្ម ដោយសារ​វីរុស​កូ​វីដ​-១៩ ផង​នោះ ឥឡូវនេះ​ទទួលរង​ការបំផ្លាញ​បន្ថែមទៀត ។​

​អាជីវកម្ម​មួយចំនួន ត្រូវបាន​ខូចខាត ដោយសារ​ចោរកម្ម (​ជន​ឆ្លៀតឱកាស​តវ៉ា នៅ​កណ្តាល​ទីក្រុង​ឡុង​ប៊ិច ) ដុត​កម្ទេច វាយ​កញ្ចក់ ដូចជា​ភោជនីយដ្ឋាន ហាង​រថភ្លើង​ក្រោម​ដី និង​ហាង​ផ្សេងទៀត ដែល​ខូចខាត​ធ្ងន់ធ្ងរ គឺ​ហាង​ទូរស័ព្ទ ហាង​គ្រឿងអលង្ការ និង​ឱសថស្ថាន​ខ្មែរ ។​

​កាលពី​ថ្ងៃទី​១ មិថុនា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​អាមេរិក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សិស្ស និង​និស្សិត​ខ្មែរ​ទាំងអស់ ដែល​កំពុង​រស់នៅ ស្នាក់នៅ និង​សិក្សា​នៅ​ទីនោះ ត្រូវមាន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់បំផុត​ក្នុងការ​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​ក៏ដូចជា ទ្រព្យសម្បត្តិ​ដូចខាងក្រោម ៖ ស្ថិតនៅ​ឲ្យ​បាន​ឆ្ងាយ​ពី​ការជួបជុំ ឬ​ប្រមូលផ្ដុំ​នានា ទោះបី​ក្រោមរូបភាព ឬ​មូល​ហេតុអ្វី​ក៏ដោយ ជៀស​វាស និង​ព្យាយាម​កាត់បន្ថយ​ឲ្យ​បាន​ច្រើន​បំផុត​ចំពោះ​ការចេញ​ទៅខាង​ក្រៅ ។​

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អាមេរិក បានទទួល​ព័ត៌មាន​អំពី​ការខូចខាត​ធុរកិច្ច (Business) និង​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ខ្មែរ​យើង​មួយចំនួន នៅ​ទីក្រុង Long Beach ដោយ​បាតុកម្មហិង្សា នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០ កន្លងមកនេះ ។ ស្ថានទូត​សូម​ចូលរួម​សំដែង​ការសោកស្តាយ ហើយ​មានការ​ព្រួយបារម្ភ​ថា ករណីបែបនេះ ក៏​អាច​កើតមាន​ផងដែរ ចំពោះ​បងប្អូន​ខ្មែរ​យើង​នៅតាម​ទីក្រុង​ផ្សេងៗ​ទៀត ៕

​ដោយ​៖​កូ​ឡា​

spot_img
×