Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី យូ ចន្ថា មុខងារ​ជា​មន្ត្រីរាជការ ចង់ស៊ី​ដាច់​លុយ​ចិន​ជាង ២ លាន​ដុល្លារ រឿង​លក់​ដី​តែ​មិន​ព្រម​កាត់ឈ្មោះ ត្រូវ​ចាប់ខ្លួន​

spot_img

ព្រះសីហនុ​៖ លោកស្រី យូ ចន្ថា មុខរបរ មន្ត្រីរាជការ បាន​យល់ព្រម​លក់​ដី​មួយកន្លែង​ទៅអោយ​ចិន​តម្លៃ​ជាង ៣ លាន​ដុល្លារ និង​បាន​យកលុយ​កក់​ពី​ចិន​ចំនួន​ជាង ២ លាន​ដុល្លារ តែ​មិន​ព្រម​កាត់ឈ្មោះ​អោយ ទើប​ចិន​ប្ដឹង​ទារ​យកលុយ​វិញ ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០២០ លោក ធុច បញ្ច​សន្តិភាព ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន គឺ​លោកស្រី យូ ចន្ថា មុខរបរ មន្ត្រីរាជការ អាសយដ្ឋាន​បច្ចុប្បន្ន​នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ឲ្យ​ចូល​បង្ហាញខ្លួន​នៅ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ ដើម្បី​សាកសួរ​លើ​បណ្តឹង​ព្រហ្មទណ្ឌ ពីបទ​រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្ត​នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩​។​

​លោកស្រី យូ ចន្ថា មុខរបរ មន្ត្រីរាជការ បាន​យល់ព្រម​លក់​ដី​មួយ​កន្លែង​ទៅ​ឲ្យ​ជនជាតិ​ចិន​តម្លៃ​ជាង ៣ លាន​ដុល្លារ និង​បាន​យក​លុយ​កក់​ពី​ចិន​ចំនួន​ជាង ២ លាន​ដុល្លារ តែ​មិន​ព្រម​កាត់ឈ្មោះ​ឲ្យ ទើប​ចិន​ប្ដឹង​ទារ​យក​លុយ​វិញ​តែម្ដង។

លោក​ស្រី យូ ចន្ថា ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​អាវុធហត្ថ​ខេត្ត​សៀមរាប ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ហើយ​បញ្ជូន​មក​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០២០ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក ធុច បញ្ច​សន្ដិភាព ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ពី​បទ ​រំលោភ​លើ​ទំនុក​ចិត្ត​ ប្រព្រឹត្តទៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩។

ដើមចម​នៃ​រឿងនេះ គឺ​ស្ដ្រី​ឈ្មោះ យូ ចន្ថា បាន​ព្រមព្រៀង​លក់​ដី​មួយកន្លែង ក្នុងតម្លៃ​៣.៦០០.០០០​ដុល្លារ ទៅ​ឲ្យ​ជនជាតិ​ចិន​។ ក្រោយមក​ជនរងគ្រោះ បានប្រគល់​ប្រាក់​កក់​ចំនួន ២.២៥០.០០០​ដុល្លារ ឲ្យ​ទៅ​ជនសង្ស័យ ដោយ​សន្យាថា រត់ការ​កាត់​ប្លង់​ដោយ​ប្រើប្រាស់​ពេល​១១​ខែ។ ប៉ុន្តែ​រហូតដល់​ពេល​កំណត់ ជនសង្ស័យ​មិនបាន​បំពេញ​កាតព្វកិច្ច​តាម​អ្វី ដែល​សន្យា ទើប​ជនរងគ្រោះ​សម្រេច​ដាក់ពាក្យ​បណ្ដឹង ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ជូន​តែម្ដង​។

​ទោះយ៉ាងណា កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០ បាន​ចុះ​អនុវត្ត​ដីកា ខាងលើ ដោយ​ចាប់ខ្លួន លោកស្រី យូ ចន្ថា ។ លោកស្រី យូចន្ថា ត្រូវបានបញ្ជូនពីកងរាជអាវុធហត្ថខេត្តសៀមរាប
មកកងរាជអាវុធហត្ថខេត្តព្រះសីហនុម្ដងវិញ។

លោកស្រី យូ ចន្ថា (ដែលគេហៅងារថា ជំទាវ) ធ្លាប់មាន​រឿងអា​ស្រូ​វទំនា​ស់ដី​ធ្លីស្ទើ​រ​គ្រប់​ទីកន្លែង ដូចជា នៅខេត្តសៀមរាប និងខេត្ត​ព្រះសី​ហនុ​ ដែលបង្កក្តៅក្រហាយដល់ប្រជា​ព​លរ​ដ្ឋមិន​ចេះឈ​​ប់ ៕

​ដោយ​៖​កូ​ឡាប​

spot_img
×