Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​យុវ​ចាស់​មួយក្រុម ជា​គ្រូ​ជល់​មាន់ ត្រូវបាន​នគរបាល​ស្រុក​ឧដុង្គ បង្ក្រាប​រត់​ជាន់ជើងគ្នា​

spot_img

​កំពង់ស្ពឺ ៖ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា វេលា​ម៉ោង​១១​និង​៣០​នាទី ថៃ្ង​ទី​៧ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​នគរបាល​នៃ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ឩ​ដុ​ង្គ បាន​បង្ក្រាប​ក្រុម​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ជល់​មាន់​) ស្ថិតនៅ​ចំណុច​លោកតា​បាក់​ឡៅ ខាងលិច​ភូមិ​ព្រៃទទឹង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ចំងាយ ប្រហែល ៥០០ ម៉ែត្រ ពីរ​ភូមិ ប្រតិ​ប​ត្ដិ​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​៨ នាក់ ។​

​ជនសង្ស័យ​បាន​៨ នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន​៖ ១. ឈ្មោះ ជួន ជី​ម ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ២.​ឈ្មោះ ហ៊​ន អឿន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ៣.​ឈ្មោះ សួន ចា​ន្ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ៤.​ឈ្មោះ ឆុំ សៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ៥.​ឈ្មោះ ថេត ធឿន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ៦.​ឈ្មោះ ជី ក្រឹម ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ ៧.​ឈ្មោះ វ៉​ត់ វ​ណ្ណី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ៨.​ឈ្មោះ មៅ អ៊ឹម ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ អ្នក​ទាំង​ប្រាំ​នាក់ គឺមាន​ទីលំនៅ​ក្នុង​ខេត្ដ​កំពង់ស្ពឺ និង​ខេត្តកណ្តាល ។​

​កិច្ច​ប្រតិ​ប​ត្ដិ​ការ​គឺ​ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ខឹម សាម៉ុន អធិការ​ស្រុក​ឧដុង្គ ដោយបាន​ការចង្អុល​ណែនាំ​ពីរ​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ដ​កំពង់ស្ពឺ ជាក់ស្ដែង​កម្លាំង​បង្ក្រាប​និង​ដកហូត​បាន​សម្ភារ រួមមាន ៖ ម៉ូតូ ចំនួន ១៥​គ្រឿង​មាន់គក​ជល់ ចំនួន ៥​ក្បាល​(​ងាប់ ១​ក្បាល​) ជញ្ជីង​ថ្លឹង ចំនួន ១ គ្រឿង ទូរស័ព្ទដៃ​ចំនួន ៣​គ្រឿង ប្រាក់រៀល​ចំនួន ៧៩.៥០០​រៀល​ កាបូបស្ពាយ​ចំនួន ១ និង សម្ភារ​ស្កុ​តបិត​រុំ​ខ្នាយ​មាន់ ជៀល​ក្រុងមាន់ មួយចំនួន ។​

​បច្ចុប្បន្ន​ជន​ញៀន​ល្បែង​ទាំង​៨​នាក់ រួមជាមួយ​វត្ថុតាង បាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ ចាត់ការ​តាម​នីតិវិធី៕

​ដោយ​៖​កូ​ឡាប​

spot_img
×