Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​កូរ៉េ​ដ៏​មាន​ប្រជាប្រិយភាព ពេលនេះ​ជួប​ស៊យ​ធំ​ត្រូវ​លោក​ចោរលួច Scooy 2019 អស់​១​គ្រឿង ដោយបាន​សរសេរ​រៀបរាប់​គួរ​ឲ្យ​អាណិត​ថា​….

spot_img

​បងប្អូន​ខ្មែរ​យ៉ាងច្រើន ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ប្រាកដ​ណាស់​បាន​ស្គាល់​ច្បាស់​ហើយ ចំពោះ​ស្ត្រី​ជនជាតិ​កូរ៉េ​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់ ដែល​តែង​ចេញ​វីដេអូ​នៅតាម​បណ្តាញ​សង្គម Youtube ជាមួយ​សកម្មភាព​លើកឡើង​អំពី​កា​រស់នៅក្នុង​ប្រទេស​កម្ពុ​ជា និង​ប្រទេស​កូរ៉េ ចែករំលែក​ពីរ​វិធី​ថែរក្សារ​ស្បែ​កមុខ និង​ក៏​ដូច​វិធី​ធ្វើ​ម្ហូប​ជាដើម​។​

​នារី​កូរ៉េ​ដែល​ពោរពេញ​ដោយ​ស្នាមញញឹម​ជានិច្ច និង​រូស​រាយ​រាក់ទាក់​រូបនេះ ក៏បាន​បញ្ជាក់​ឲ្យ​បងប្អូន​ប្រជាជន​ខ្មែរ​បានដឹងថា កម្ពុជា​គឺជា​ប្រទេស​ទី​២ ដែល​បានផ្តល់​ជីវិត​សម្រាប់​នាង​ដូច​កើតជា​ថ្មី ព្រោះថា មិនដឹង​ហេតុអ្វី​ទេ ដែល​ទឹកដី​នៃ​ប្រទេស​កម្ពុជា បានធ្វើ​ឲ្យ​ជំងឺ​របស់​នាង​ដែល​កំពូល​ពេទ្យ​ខ្លាំងៗ​នៅ​កូរ៉េ​អស់​សមត្ថភាព​ព្យាបាល ជាសះស្បើយ​រហូតមកទល់​ពេលនេះ​។ នាង​ត្រូវ​បានដឹង បានមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០១៣ មក​ម្លេះ មកហើយ​សព្វថ្ងៃនេះ នាង​រៀបចំខ្លួន​ទៅណា​មក​ណា ដូច​ទៅនឹង​ប្រជាជន​ខ្មែរ​ទូទៅ​ផងដែរ​។​

​យ៉ាងណាមិញ កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២០ នារី​កូរ៉េ​បែរជា​ជួប​រឿង​ស៊យ​ធំ​មួយ ដោយ​ម៉ូតូ Scoopy 2019 ១​គ្រឿង ត្រូវបាន​ចោរលួច​យកទៅ​បាត់ នៅក្បែរ​មន្ទីរពេទ្យ​កាល់ម៉ែត ដែល​រហូត​មកទល់ពេលនេះ នៅ​មិនទាន់​ឃើញ​នៅឡើយ​នោះទេ​។​

​ក្នុងនោះ នារី​កូរ៉េ​បាន​សរសេរ​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា​៖ «​សួស្តី​បងប្អូន​ទាំងអស់គ្នា ខ្ញុំ​ជានា​រី​កូរ៉េ ថ្ងៃនេះ​នាង​ខ្ញុំ មានទុក្ខ​ធំ​មួយ​ដោយបាន​បាត់​ម៉​តូ Scoopy 2019 ផ្លាកលេខ កំពង់ធំ 1M-7593 នៅ​ម៉ោង ប្រហែល​៧​ព្រឹក បាត់​ចេញពី​ម្តុំ​ពេទ្យ​កាល់ម៉ែត ចឹ​ង​បើសិនជា​បានឃើញ​ថា​នៅ​ម្តុំ​ណា​។ សុំ​ជួយ​ទាក់ទង​មក​ផេ​ក​របស់​នាង​ខ្ញុំ​ផង​ណា លេខ​ទូរស័ព្ទ​ទំនាក់ទំនង 015 422 586/ 010 940 121 សុំ​ជួយ​ឡា​ច និង​ស៊ែរ​ចែករំលែក​ផង​» ៕

ដោយ​៖ លឹម​ហុង​


spot_img
×