Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញ​ម្ទេស​ស្រស់​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ​សម្រេចបាន ៣០.៨៥២ តោន​រយៈពេល​៥​ខែ​

spot_img

​លោក វេ​ង សាខុន រដ្ឋមន្ត្រី កសិកម្ម​បាន​ថ្លែងថា លទ្ធផល នៃ​ការនាំចេញ​ម្ទេស​ស្រស់​របស់​កម្ពុជា ទៅកាន់​ប្រទេស​ថៃ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មាន​និន្នាកា​កើន​ឡើងជា​លំដាប់​។ យ៉ាងណាមិញ ក្នុង​រយៈពេល ៥​ខែ ៥​ថ្ងៃ ដើមឆ្នាំ​២០២០ នេះ ការនាំចេញ​ផ្លែ​ម្ទេស​ស្រស់​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ សម្រេចបាន​ចំនួន ៣០.៨៥២ តោន​។​

​ជាក់ស្តែង​នៅ​ឆ្នាំ​២០១៥ យើង​សម្រេច​នាំចេញ​បាន ១.០០២ តោន​, នៅ​ឆ្នាំ​២០១៦ សម្រេចបាន ១.៤៩០ តោន​, ឆ្នាំ​២០១៧ សម្រេចបាន ១.៧៥០ តោន​, ឆ្នាំ​២០១៨ សម្រេចបាន ១៥.៤៩៤ តោន និង​ឆ្នាំ​២០១៩ សម្រេចបាន ៥៥.៥១៣ តោន​។ ដោយឡែក ក្នុង​រយៈពេល ៥​ខែ ៥​ថ្ងៃ ដើមឆ្នាំ​២០២០ នេះ ការនាំចេញ​ផ្លែ​ម្ទេស​ស្រស់​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ សម្រេចបាន​ចំនួន ៣០.៨៥២ តោន ។​

​ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ថា ការនាំ​ពោតក្រហម​ចេញពី​កម្ពុជា ទៅកាន់​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់ និង​ក្រៅ​តំបន់​អាស៊ី ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​កន្លងទៅនេះ បានបង្ហាញ​ឲ្យ​ឃើញថា មាន​និន្នាការ​ថយចុះ​យ៉ាងគំហុក ជាក់ស្តែង​នៅ​ឆ្នាំ​២០១៨ កម្ពុជា​សម្រេច​បានការ​នាំចេញ​ពោតក្រហម​បាន ២០៤.១៨៤ តោន​, នៅ​ឆ្នាំ​២០១៩ សម្រេចបាន​ត្រឹមតែ ១១៩.៩៩៣ តោន ហើយ​ជាពិសេស​ការនាំចេញ​ពោតក្រហម​របស់​កម្ពុជា​ក្នុង​រយៈពេល ៥​ខែ​ដើមឆ្នាំ​២០២០ សម្រេចបាន​ត្រឹមតែ ៣៥.៦៣៦ តោន ថយចុះ​ប្រមាណ ១៥.០៤៣ តោន ស្មើនឹង -២៩,៦៨% ដែល​ធៀប​ទៅនឹង​រយៈ​៥​ខែ​ដើមឆ្នាំ​២០១៩ មាន​ចំនួន ៥០.៦៧៩ តោន ។

​ទន្ទឹមនឹងនេះ ការផលិត​ពោតក្រហម​របស់​កសិក​រ​កម្ពុជា មានការ​កើន​ឡើងជា​លំដាប់ ក្នុង​រយៈពេល​បួន​ឆ្នាំ​កន្លងទៅនេះ គឺ​សម្រេចបាន ១.១១៤.៩៥៦ តោន នៅ​ឆ្នាំ​២០១៩, សម្រេចបាន ១.០៦៣.៦៧៧ តោន នៅ​ឆ្នាំ​២០១៨, សម្រេចបាន ៥៩៦.១១២ តោន នៅ​ឆ្នាំ​២០១៧ និង ៣៣៣.០៥៨ តោន នៅ​ឆ្នាំ​២០១៦ ។ លទ្ធផល​ខាងលើ​គឺ​នេះ​បានបង្ហាញ​នូវ​ក្តី​មោទនភាព​ជាតិ និង​ជាការ​ពេញចិត្ត​សម្រាប់​ប្រជាជន និង​រាជរដ្ឋាភិបាល​ទៅវិញ បើទោះបី​បានឃើញ​តួលេខ​នាំចេញ​ពោតក្រហម មានការ​ថយចុះ​ក្នុង​រយៈពេល​ជាង​មួយ​នេះ ព្រោះ​ប្រាកដ​ណាស់​ថា បរិមាណ​ពោតក្រហម​ដែល​សល់​ពី​ការនាំចេញ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ បាន​ដឹក​ចូលទៅ​កាន់​រោងចក្រ​កែច្នៃ​ចំណី​សត្វ​ក្នុងស្រុក ស្របតាម​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជំរុញ​ការកែច្នៃ​ផលិតផល​កសិកម្ម និង​បង្កើន​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក រួមទាំង​ការអនុវត្ត​គោលនយោបាយ​របស់​កម្ពុ​ជា ក្នុងការ​ដំឡើង​ពន្ធ​នាំចូល​ពោតក្រហម ពី​ខាងក្រៅ​មក​កែច្នៃ​នៅ​កម្ពុជា ៕
​ដោយ​៖​សម្ផស្ស​

spot_img
×