Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បណ្តុះបណ្តាល​គ្រូបង្វឹក​ហែល​ទឹក ​កម្រិត​មូលដ្ឋាន ​ចាប់ផ្តើម​លើកដំបូង ​នៅ​ស្រុក​កោះធំ​

spot_img

​ខេត្តកណ្តាល​៖​ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​សហកា​រ​ជាមួយ​ការិយាល័យ អប់រំ យុវជន និង​កីឡា​ស្រុក​កោះធំ ខេត្តកណ្តាល​នា​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២០ វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​ហែល​ទឹក​កម្រិត​មូលដ្ឋាន “Beginner Swimming Coach Clinic” ដល់​មន្ត្រី និង​គ្រូបង្វឹក​មក​វិទ្យាល័យ​ដែលមាន​រយៈពេល​២​ថ្ងៃ​ប្រព្រឹត្ត​នា​អាង​ហែល​ទឹក​ស្រុក​កោះធំ​។​

ក្នុង​ឳ​កាស​បើក​វគ្គ​ជា​ផ្លូវការ​ដោយ​មានការ​អញ្ជើញលោក អេង មោក្ខ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កោះធំ លោក ច្រាយ ថុង ប្រធានការិយាល័យ អប់រំ យុវជន និង​កីឡា​ស្រុក​កោះធំ លោក ហែម គិរី អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ព្រមទាំង​សិក្ខាកាម​ចំនួន​១១​នាក់​។​

លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​បាន​ប្រាប់​ឲ្យ​ដឹងថា នេះ​ជាវ​គ្គ​ដំបូង​សម្រាប់​ដល់​មន្ត្រី និង​គ្រូបង្វឹក​វិទ្យាល័យ​ទាំង​៤​ស្រុក​កោះធំ គោលបំណង​ចង់​ឲ្យ​ពួកគាត់​ចេះ​ជំនាញ​ហែល​ទឹក ​ដើម្បី​បង្ហាត់បង្រៀន​កីឡាករ​-​កីឡាការិនី​ ក្នុងស្រុក​នេះ​ជា​ចាំបាច់​បំផុត​ដោយសារ​យើង​មាន​អាង​ហែល​ទឹក​ស្រាប់​បើក​ហ្វឹកហាត់​ស្រាប់ ដូច្នេះ​តាម​ផែនការមេ​របស់​សហព័ន្ធ​ជំរុញ និង​ពង្រីក​កីឡាករ​-​កីឡាការិនី​ឲ្យ​មាន​គ្រប់​ទាំង​២៥​រាជធានី​ខេត្ត​ក្រុង​។

លោក​បាន​បន្តថា លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាត​ចុះជួយ​ស្រុក​កោះធំ ​លោក​មាន​គោលបំណង​ចង់​មាន​គ្រូ និង​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ចេញពី​ស្រុក​កោះធំ​នាពេល​ខាងមុខនេះ​។ ទើប​លោក​ប្រធាន​ដើម្បី​ជំរុញ​លើកទឹកចិត្ត និង​បំផុស​ចលនា យុវជន យុវនារី សិស្សានុសិស្ស​ក្នុង​វិទ្យាល័យ​ទាំង​៤​នៃ​ស្រុក​កោះធំ​ឲ្យ​ចូលរួម​ក្នុង​វិស័យ​កីឡា ដើម្បី​លើកកម្ពស់​សុខភាព ក៏ដូចជា​ស្វែងរក​កីឡាករ​ដែលមាន​សមត្ថ​ភាព​ខ្ពស់​អាច​ត្រៀម​ចូលរួម ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ថ្នាក់ជាតិ និង​អន្តរជាតិ​។​

​លោក អេង មោក្ខ បាន​មានប្រសាសន៍ថា ពី​ដើម​កីឡដ្ឋាន​ស្រុក​កោះធំ​នេះ​ជា​ដី​លិច​ទឹក ប៉ុន្តែ​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ទាក់​ទង​នឹង​វិស័យ​កីឡា លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រាជរដ្ឋាភិបាល​បាន​សាងសង់​កន្លែង បាល់ទាត់ បាល់បោះ បាល់ទះ ជាពិសេស​អាង​ហែល​ទឹក​ខ្នាត​អន្តរជាតិ ដែល​អាច​ហ្វឹកហាត់ កីឡាករ​-​កីឡាការិនី​ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​កីឡា​SEA GAMES ឆ្នាំ​២០២៣​ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​៕
​ដោយ៖កូឡាប

spot_img
×