Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ ចំនួន​អ្នកស្លាប់​ទូទាំង​ពិភពលោក​កើន​ដល់​ជាង ៤០០.០០០ ខណៈ​ការឆ្លង​ថ្មី​កំពុង​ផ្ទុះ​ខ្លាំង​នៅ​ប្រេ​ស៊ី​ល និង​ឥណ្ឌា​

spot_img

​ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ទូទាំង​ពិភពលោក​បាន​ហក់​ឡើងដល់​ជាង ៤០៦.០០០​នាក់ គិត​ត្រឹម​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ខណៈដែល​ការឆ្លង​ថ្មី​កំពុង​ផ្ទុះ​ខ្លាំង​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល និង​ឥណ្ឌា​។​

​ចំនួន​អ្នកស្លាប់​សរុប​នៅក្នុង​សហរដ្ឋ​អា​មេ​រិច​ស្មើនឹង ១ ភាគ ៣ នៃ​ចំនួន​អ្នកស្លាប់​ទូទាំង​សកលលោក ប៉ុន្តែ​ចំនួន​អ្នកស្លាប់​កំពុងតែ​មានការ​កើនឡើង​យ៉ាង​លឿន​នៅ​អា​មេ​រិច​ខាងត្បូង​។​

​ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 ក្នុង​រយៈពេល ៥​ខែ ពេលនេះ​ស្មើនឹង​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​ជា​រៀងរាល់ឆ្នាំ​។ គ្រុនចាញ់​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ ក្នុងចំណោម​ជំងឺ​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក​។​

​ចំនួន​អ្នក​ឆ្លង​សរុប​ទូទាំង​ពិភពលោក​បាន​កើន​ដល់​ជាង ៧.០០០.០០០​នាក់ ដោយ​ក្នុងនោះ​មាន​ចំនួន​អ្នក​ឆ្លង​ជិត ២.០០០.០០០​នាក់ ឬ​ស្មើ ៣០​ភាគរយ នៅ​សហរដ្ឋ​អា​មេ​រិច​។​

​វីរុស​កូ​រ៉ូ​ត្រូវបាន​គេ​រកឃើញ​ដំបូង​កាលពី​ថ្ងៃទី ១០ ខែមករា ក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន​។​

​អា​មេ​រិច​មាន​អ្នកស្លាប់​ច្រើន​បំផុត​ក្នុង​លោក​ដោយ​តួលេខ​មាន​ជាង ១១២.០០០​នាក់​។ ចំនួន​អ្នកស្លាប់​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​មានការ​កើនឡើង​យ៉ាង​លឿន ហើយ​ប្រទេស​នេះ​ប្រហែល​អាច​តាម​ទាន់​អង់គ្លេស​ក្លាយជា​ប្រទេស​ទី ២​ដែលមាន​អ្នកស្លាប់​ច្រើន​បំផុត​។​

​ចំណែក​អ្នកជា​សះស្បើយ​សរុប​ទូទាំង​ពិភពលោក​មាន​ជាង ៣.៤៦០.០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×