Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំភើប​ខ្លាំង ទៅនឹង​ការលើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល អ្នកស្រី អ៊ា​ន សៀវ​ម៉ី ក៏បាន​បង្ហោះ​សារ​បញ្ជាក់​ពី​ទំហំ​ចិត្ត​បន្តធ្វើ​ដើម្បី​សង្គម​យ៉ាង​ដូច្នេះ​ថា​…

spot_img

​អ្នកស្រី អ៊ា​ន សៀវ​ម៉ី អាជីវករ​លក់ដូរ​ផលិតផល​ថែរក្សា​សម្រស់​លើ​បណ្ដាញ​សង្គម Online និង​ជា​អគ្គនាយិកា ក្រុមហ៊ុន Castle E Diamond នាំចូល ផលិតផល​ថែរក្សា​សម្ផស្ស​ម៉ាក់ Ei Ei ផ្ដាច់មុខ​ពី​ក្រៅប្រទេស​។ បច្ចុប្បន្ននេះ អ្នកស្រី​កំពុង​ទទួល​ការចាប់​ចាប់អារម្មណ៍ ជាមួយនឹង​ការកោតសរសើរ​យ៉ាងច្រើន ពី​សំណាក់​បងប្អូន​ប្រជាជន​ខ្មែរ ពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម តាមរយៈ​អ្នកស្រី​តែង​ចេញមុខ​ជួយ​ដល់​ការងារ​សប្បុរសធម៌​ក្នុងសង្គម​ជា​បន្តបន្ទាប់​។​

​ក្រៅពី​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​យ៉ាងច្រើន​ជូន​ដល់​សង្គម ក្នុងនោះ​អ្នកស្រី អ៊ា​ន សៀវ​ម៉ី ក៏បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ចំនួន​៥​ពាន់​ដុល្លារ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ​១៩ ដែល​កំពុង​រាតត្បាត​ពិភពលោក និង​នៅ​កម្ពុជា​ផងដែរ​។​

​ជាការ​ឆ្លើយតប​ទៅនឹង​អំពើ​ដ៏​មាន​ទឹកចិត្ត​សម្បុ​រសធម៌ ជាមួយ​ការចែករំលែក​ដ៏​ធំធេង​របស់​អ្នកស្រី ស​ម្តេ​តេ​ជោ ហ៊ុន សែន ក៏បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់​អ្ន​ក​ស្រី​ជាខ្លាំង ដែល​បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ។ ជាមួយគ្នានេះ​ផងដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ជូនពរ​អ្នកស្រី និង​ព្រមទាំង​បុគ្គលិក នៃ​ក្រុមហ៊ុន Castle E Diamond Co, Ltd ជួបប្រទះ​តែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​យ៉ាងណាមិញ ក្រោយ​បានឃើញ​សម្តេច​តេ​ជោ ហ៊ុន សែន លើកសរសើរ និង​ជូនពរ​យ៉ាង​ដូច្នេះ អ្នកស្រី អ៊ា​ន សៀវ​ម៉ី ក៏បាន​បង្ហាញ​អារម្មណ៍រ​ភើ​ប​យ៉ាងខ្លាំង ដោយបាន​សរសេរ​បញ្ជា​ក់​យ៉ាង​ដូច្នេះ​ថា​៖ «​នាង​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ណាស់ដែរ​បាន​បំពេញ​អ្វីដែល​នាង​ខ្ញុំ​បានធ្វើ នាង​ខ្ញុំ​នឹង​រីករាយ​បន្តទៅទៀត​នូវ​អ្វីដែល​អាចធ្វើ​បាន​ចូលរួម​សាង​អំពើ​ល្អ​ទាំងអស់គ្នា​ណា​បងប្អូន​»៕

ដោយ​៖ លឹម ហុង​

spot_img
×