Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង ជួយ​ការិនី​ផ្នែក​កសិកម្ម​រងគ្រោះ​នៅ​តំបន់​មី​ល​យ៉ាង ៣​នាក់​ដែល​ថៅកែ​ធ្វើបាប​

spot_img

​ភ្នំពេញ ​៖​ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​តាម​ការ​ចែកចាយ​បន្ដ​គ្នា​តាម​បណ្ដាញ​សង្គម​កាល​ពី​ម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៨ នេះ​ក្រុមការងារ​ស្ថានទូត តំណាង​របស់​លោក ឡុង ឌី​ម៉ង់ ឯកអគ្គរាជទូត​កម្ពុ​ជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង បាន​ចុះសាកសួរ​ព័ត៌មាន និង​សុខទុក្ខ​ប្អូន​ពល​ការិនី​ផ្នែក​កសិកម្ម​រងគ្រោះ​នៅ​តំបន់​មី​ល​យ៉ាង ដោយសារ​ថៅកែ​គៀបសង្កត់​ឈ្មោះ ថៃ សម្ជស្ស​, ងួន សា​រ៉ា​ត និង ឡេត សុខ​ឡា ដែល​មាន​បញ្ហា​ការងារ​ធ្ងន់ធ្ងរ​ជាមួយ​ថៅកែ​។​

​បច្ចុប្បន្ននេះ ប្អូនស្រី​ទាំងបី​បាន​មក​ដល់​ទីក្រុង​ស៊ូ​វ៉ុន​ដោយ​សុវត្ថិភាព​ហើយ ទន្ទឹម​នេះ​ក្រុមការងារ​ស្ថានទូត​បាន​សហការ​ជាមួយ​ក្រុម​អ្នកច្បាប់​កូរ៉េ បានទាមទារ​អោយ​ថៅកែ​ស៊ីញ៉េ​អនុញ្ញាត​ចេញ​ដើម្បី​ប្ដូរ​កន្លែង​ការងារ ហើយ​ពិនិត្យ​លទ្ធភាព​ផ្លូវច្បាប់​ដើម្បី​រៀបចំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។ ប្អូន​ពល​ការិនី​ទាំង​បី​នាក់ ត្រូវបាន​ក្រុម​ការងារ​នាំ​មក​ស្នាក់នៅ​ផ្ទះ​បណ្ដោះអាសន្ន​របស់​ក្រសួង​ការងារ និង​ស្ថានទូត ដើម្បី​ស្នាក់​នៅ​ក្នុងអំឡុងពេល​ប្ដូរ​ការងារ ហើយ​ថ្ងៃអាទិត្យ ឬ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ ប្អូនស្រី​ទាំ​បី​នាក់​នឹង​ទៅ​ដាក់​ពាក្យ​រក​ការងារ​ថ្មី​នៅតាម​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×