Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​សរសើរ​! ក្មេង​ជំទង់​ម្នាក់​ចំណាយពេល​ជាង ១០​ម៉ោង​បោសសម្អាត​តាម​ដងផ្លូវ​ក្រោយ​បាតុកម្ម​រួច ដោយ​មើលឃើញ​ពី​ទឹកចិត្ត​គាត់ សហគមន៍​បានផ្តល់​អាហា​រូបករណ៍ និង​ឡាន​មួយគ្រឿង​ជា​កាដូ​ជូន​គាត់​

spot_img

​នៅពេល​យុវជន Antonio Gwynn Jr. បានឃើញ​ពី​ការបំផ្លិចបំផ្លាញ​ពី​ការតវ៉ា​នៅ​កន្លែង​រស់នៅ​របស់គាត់ ក្នុង​ទីក្រុង Buffalo រដ្ឋ New York គាត់​បាន​យក​អំបោស និង​ធុញ​សំរាម និង​ចាប់ផ្តើម​បោសសម្អាត​តាម​ដងផ្លូវ​អស់​ជាច្រើន​ម៉ោង​។​

​គាត់​បានចាប់ផ្តើម​បោសសម្អាត​នៅ​ម៉ោង ២​ព្រឹក ថ្ងៃ​ចន្ទ និង​បន្តធ្វើ​វារ​ហូត​អស់​រយៈពេល ១០​ម៉ោង​។ នៅពេល​ក្រុម​អ្នកជិតខាង​នៅក្នុង​សហគមន៍​បានធ្វើ​ដំណើរ​មកដល់​នៅពេល​ព្រឹក ដើម្បី​ធ្វើការ​បោសសម្អាត ពួកគេ​បានដឹងថា យុវជន​នោះបាន​ធ្វើ​កិច្ចការ​សឹងតែ​រួចរាល់​ទាំងស្រុង​។​

Antonio Gwynn Jr. អាយុ ១៨​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​។ គាត់​បាន​ប្រាប់ CNN ថា​គាត់​បានឃើញ​នៅលើ​សារព័ត៌មាន​ថា វិថី Bailey នៅក្នុង​ទីក្រុង Buffalo មាន​សំរាម និង​កម្ទេចកម្ទី​កញ្ចក់​ពេញ ហើយ​គាត់​បានដឹងថា ប្រជាជន​នៅក្នុង​តំបន់​ត្រូវការ​ប្រើប្រាស់​ផ្លូវ ដើម្បី​ធ្វើដំណើរ​នៅពេល​ព្រឹក​។​

​នៅពេល​មានការ​ផ្សព្វផ្សាយ​ពី​ការប្រឹងប្រែង​ធ្វើ​កិច្ចការ​របស់គាត់​ដើម្បី​សហគមន៍​ទាំងមូល មនុស្ស​នៅក្នុង​សហគមន៍​បានធ្វើការ​ឆ្លើយតប​ចំពោះ​សកម្មភាព​ដ៏​ល្អ​របស់គាត់​។​

​លោក Matt Block បានដឹង​ពី​រឿង​របស់​យុវជន​នោះ​នៅតាម​សារព័ត៌មាន ហើយ​គាត់​បានសម្រេច​ចិត្ត​ផ្តល់​រង្វាន់​ឡាន Ford Mustang ឆ្នាំ ២០០៤ ពណ៌​ក្រហម​ដល់​គាត់​មួយគ្រឿង​។ លោក Matt Block វ័យ ២៧​ឆ្នាំ បាន​ថ្លែងប្រាប់ CNN ថា​ឡាន​នោះ​ជា​ឡាន​ដែល​គាត់​ចង់បាន​ពេល​នៅ​ក្មេង ប៉ុន្តែ​សព្វថ្ងៃនេះ គាត់​ប្រើប្រាស់​វា​ម្តងម្កាល​ប៉ុណ្ណោះ​។ លោក​បានឃើញ យុវជន Gwynn បង្ហោះ​សុំ​យោបល់​ពី​ការទិញ​ឡាន​នៅលើ​គណនេយ្យ​របស់គាត់ ដូច្នេះ​គាត់​បានផ្តល់​រង្វាន់​ឡាន​ទៅឲ្យ​យុវជន​នោះ​។​

​ចំណែក​អ្នកជំនួយ​ម្នាក់​ឈ្មោះ Bob Briceland ក៏បាន​ដឹង​ពី​ការផ្តល់​កាដូរ​ជា​ឡាន​ដល់​យុវជន​នោះ ហើយ​គាត់​បានសម្រេច​ចិត្ត​បន្ត​ការធានារ៉ាប់រង​រថយន្ត​ឥតគិតថ្លៃ​មួយឆ្នាំ​ទៀត លើ​ការធានា​របស់​ភ្នាក់ងារ​របស់គាត់​។​

​ក្រោយ​បញ្ចប់​ថ្នាក់​វិទ្យាល័យ ក្មេងប្រុស​ជំទង់​រូបនោះ​មាន​គម្រោង​បន្ត​ការសិក្សា​នៅ​សាលា​ពាណិជ្ជកម្ម ដើម្បី​សន្សំ​លុយ​បន្ត​រៀន​នៅ​សកលវិទ្យា​ល័យ​។ ក្រោយពេល​បានលឺ​ដំណើររឿង​របស់គេ សកលវិទ្យា​ល័យ Medaille នៅក្នុង​ទីក្រុង​ខាងលើ បានផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​ដល់​គាត់ ហើយ​គាត់​នឹង​ចាប់ផ្តើម​ចូលរៀន​ផ្នែក​ជំនួញ​នៅ​សកល​វិទ្យាល័យ​ខាងលើ នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ខាងមុខ​។​

​យុវជន​នោះបាន​អរគុណ​ចំពោះ​សហគមន៍​របស់គាត់ ដែល​បានផ្តល់​កាដូដ៏​ពិសេស​សម្រាប់​រូបគាត់​៕

អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNN

spot_img
×