Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​ជំរុញ​ឲ្យ​ចៅហ្វាយខណ្ឌ​ទាំង​១៤ ទប់ស្កាត់ ការរំលោភ​យក​ចំណីផ្លូវ ប្រឡាយ លូ អាង​ស្តុ​ប​ទឹក

spot_img

ភ្នំពេញ​៖ អភិបាល​រាជធានី​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចុះ​មើល​ឲ្យ​ដល់​មូលដ្ឋាន​របស់ខ្លួន ក្នុងការ​បង្ការ ទប់ស្កាត់ ការរំលោភ​យក​ចំណីផ្លូវ ប្រឡាយ លូ អាង​ស្តុ​ប​ទឹក ដើម្បី​ធ្វើយ៉ាងណា ដោះស្រាយ​បញ្ហា​លិចលង់​របស់​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ ខណៈ​រដូវវស្សា​បាន​ឈាន​មកដល់ ។​

អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម​ឃួ​ង ស្រេង បាន​ជំរុញ​បែបនេះ ក្នុង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​វិធានការ​ដោះស្រាយ​បញ្ហា​លិចលង់ ដោយ​ទឹកជំនន់​ទឹកភ្លៀង កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា តំបន់​មួយចំនួន​ដែល​ទទួលរង​ការលិចលង់​ដោយ​ទឹកជំនន់​ដោយសារតែ ប៉ុន្មាន​ថ្ងៃនេះ​មាន​ភ្លៀង​ធ្លាក់ ខ្លាំង រហូតដល់​កម្ពស់​ទឹក​១០៥​មិ​លី្ល​ម៉ែត្រ ដែល​ធ្វើ​ឲ្យ​តំបន់​មួយចំនួន​មានការ​លិចលង់ ។ លោក​ថា ការលិចលង់​នេះ គឺ​ផ្ដើមចេញពី​មូលហេតុ​មួយចំនួន​ផងដែរ ដូចជា ការរំលោភ​យក​ប្រឡាយ ការ​ទុកដាក់​សំរាម​មិនបាន​ល្អ ធ្វើ​ឲ្យ​សំរាម​ហូរ​ចូលទៅក្នុង​ប្រឡាយ លូ​ជាដើម ។ ជុំវិញ​បញ្ហា​នេះ លោក​សូមឱ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់​ត្រូវ​ចុះ​ផ្ទាល់​ដល់ទី​តាំង​ប្រឈម​នៅពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ គឺ​ទៅធ្វើ​សកម្មភាព​កាយ​សំរាម​ចេញពី​លូ ប្រឡាយ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ទឹក​អាច​ហូរ​បាន​លឿន ។​

​ឯកឧត្តម​ឃួ​ង ស្រេង​ក៏បាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ការ​ទុកដាក់​សំរាម​មិនបាន​ល្អ បណ្ដាល​ឲ្យ​ហូរ​ចូលទៅក្នុង​ប្រឡាយ លូ​នេះ ជា​វិធានការ​ចំពោះមុខ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ធ្វើការ​ផាកពិន័យ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ទុកដាក់​សំរាម មិនបាន​ត្រឹមត្រូវ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា មុន​នៃ​ការអនុវត្ត​នូវ​វិធានការ​ផ្អាក​ពិន័យ​នេះ ក្នុងនាម​យើង​ជា​អាជ្ញាធរ​ត្រូវ​សម្អាត​ខ្លួនប្រាណ​ឲ្យ​បាន​ល្អជា​គំរូ​ដល់​ប្រជាពលរដ្ឋ​ជាមុនសិន​។

​ឯកឧត្តម​ឃួ​ង ស្រេង​បញ្ជាក់​ផងដែរ​ថា បញ្ហា​សំរាម បញ្ហា​ការលិចលង់​គឺជា​រឿង​ទាំងអស់គ្នា ទាំង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​។ ដូច្នេះ យើង​ត្រូវ​រួមគ្នា​សហការគ្នា​ដើម្បី​ធ្វើ​កិច្ចការងារ​នេះ បើសិន​គ្មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទេ​យើង​ក៏​មិនអាច​អនុវត្ត​ការងារ​នេះ បាន​ជោគជ័យ​ដែរ ។​

​ឯកឧត្តម​បានបញ្ជាក់​ទៀតថា កិច្ចប្រជុំ​ខាងលើនេះ​ធ្វើឡើង​ដើម្បី​ឲ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់ ដូចជា​មន្ត្រី​ជំនាញ​សាធារណការ​លើកឡើង​ពី​បញ្ហា​ប្រឈម​ពិភាក្សា​រួមគ្នា ដើម្បី​ដោះស្រាយ​ធ្វើយ៉ាងណា​ឱ្យ​រាជធានី​ភ្នំពេញ​លែង លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង ហើយ​ជា​ទិសដៅ​ចំពោះមុខ នៅក្នុង​រដូវវស្សា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​កំណត់​ទីតាំង​ដែល​ប្រឈម​នៃ​ការលិចលង់​ខ្លាំងជាងគេ ដើម្បី​យើង​នឹង​អាចដាក់​ស្ថានីយ​មួយ​នៅ​ទីតាំង​នោះ ដើម្បី​បូមទឹក​ចេញ​ភ្លាមៗ​តែម្ដង ៕
ដោយ​៖​កូ​ឡាប​

 

spot_img
×