Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​យី​ឌុប​ដឹក​ថ្ម បើក​បុក​នារី​នាក់​ស្លាប់ និង​រងរបួស​ធ្ងន់​ម្នាក់​

spot_img

​ភ្នំពេញ​៖​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​យី​ឌុប​ដឹក​ថ្ម និង​ម៉ូតូ ត្រង់ចំណុច​ខាងលិច​រង្វង់​មូល​គួរ​ស្រូវ លើផ្លូវ​២១៧​កែង​ផ្លូវ​១០៤ ស្ថិតនៅ​ក្នុងភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​មនុស្ស​ស្រី​១ នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ និង​មនុស្ស​ស្រី​១​នាក់​ទៀត​រងរបួស​ធ្ងន់ កាលពី​ព្រឹក​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០២០​។​

​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ម៉ូតូ​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្ដាល 1AI-6655 បើកបរ​ដោយ​ឈ្មោះ ភឿន ស្រីរ​ត្ន័ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ បុគ្គលិក​ហាង មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​តា​ងួន ឃុំ​ព​ម៉ា​រៀល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ រងរបួស​ធ្ងន់ សម្រាក​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជន​សួគ៌ា (​ពាក់មួក​សុវត្ថិភាព​) និង​អ្នករួមដំណើរ​មានឈ្មោះ ភឿន ស្រី​កា ភេទ​ស្រី អាយុ​១៥​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង មាន​ទីលំនៅ​ស្ថិតក្នុង ភូមិ​តា​ងួន ឃុំ​ព​ម៉ា​រៀល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ស្លាប់បាត់​បង់ជីវិត​នៅ​កន្លែងកើតហេតុ (​ពាក់មួក​សុវត្ថិភាព​)​។​

​ចំណែក​រថយន្ត​បង្ក​ម៉ាក HYUNDRI ពណ៌​ប្រផេះ ពាក់​ផ្លាកលេខ ភ្នំពេញ 3D-2803 បើកបរ​ដោយ​ឈ្មោះ ចឹក ធូ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​អង្គ​ខ្ជាយ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ (​ឃាត់ខ្លួន​)​។​

​នគរបាល​បានបញ្ជាក់​ពី​ដំណើរ​រឿងនេះ​ថា មុនពេល​កើតហេតុ រថយន្ត​និង​ម៉ូតូ​បើកបរ​ស្រប​ទិស​គ្នា ពី​កើ​តទៅ​លិច រួច​រថយន្ត​ក៏បាន​បុក​ពីក្រោយ​បណ្ដាល​ឲ្យ​ដួល​បោក​អូស បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់ ហើយ​តៃកុង​រថយន្ត​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​។ មូលហេតុ គឺ​មកពី​រថយន្ត​បើកបរ​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​។ សព​ត្រូវ​បានប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​បច្ចុប្បន្ន គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ត្រូវ​បានប្រគល់​ទៅ​ឲ្យ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​៕

​ដោយ​៖ សហការី CEN

spot_img
×