Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​បញ្ចប់​កិច្ចប្រជុំ​ពិនិត្យ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន ដោយ​ជោគជ័យ​នៅថ្ងៃនេះ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានឲ្យដឹងថា កិច្ចប្រជុំ​ពិនិត្យ​ទៅ​លើ​សេចក្តីព្រាងច្បាប់​ចុងក្រោយ ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន បានបញ្ចប់​ហើយ បន្ទាប់​ពី សេចក្ដីព្រាងច្បាប់​នេះ ត្រូវបាន​លើក​យក​ទៅ​ពិភាក្សាគ្នា ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ជាតិ និង​អន្តរជាតិ​ជា​ច្រើនលើក​ច្រើនសារ​រួចមក​។​

​កិច្ចពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​លើក​ចុងក្រោយ​នេះ មាន​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ បន្ទាប់​ពី​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​រៀបចំឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​។

​នៅក្នុង​ពិធី​បិទ​បញ្ចប់​កិច្ចប្រជុំ​ស្តីពី​កា​ពិនិត្យ​លើ សេចក្តីព្រាង​ច្បាប់​ខាងលើ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សុខា នា​ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ ក៏​មាន​វត្តមាន ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏​បាន​ចូលរួម​ជា​អធិបតី​ដែរ​។​

​នា​ឱកាស​នោះ ឯកឧត្តម ខៀវ កញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ផ្តល់​សម្ភាស​អោយ​អ្នកសារព័ត៌មាន​ដឹង ក្រោយ​បញ្ចប់​កិច្ចប្រជុំ​បាន ដោយ​ចាត់ទុកថា ការបញ្ចប់​កិច្ចប្រជុំ​ពិនិត្យ​ទៅលើ​សេចក្តីព្រាងច្បាប់​នេះ គឺជា​ជោគជ័យ​មួយ ដែល​កម្ពុជា សម្រេចបាន​នៅ​ដ​ផ​ម​ឆ្នាំ​២០១៨​នេះ​។​

​លោក​បន្តថា ការបញ្ចប់​ការពិនិត្យ ទៅ​លើ​សេចក្តីព្រៀងច្បាប់ ស្តីពី​សិទ្ធិ​ទទួកបាន​ព័ត៌មាន នេះ គឺ​មាន​ញ្រុ​ម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​អន្តរជាតិ បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​រួមគ្នា ជាមួយ​ក្រសួង​ព័ត៌មាន ឬ រដ្ឋាភិបាល ដោយផ្ទាល់ ដែល​សកម្មភាព​ដូច​គ្នា​នេះ សូម្បី​តែ​នៅលើ​ពិភពលោក​ទាំងមូល ក៏​កម្រ​អនុវត្ត​បាន​ដូច​កម្ពុជា​នោះទេ​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ បញ្ជាក់បន្ថែម​ថា ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នេះ ទំនងជា​នឹង​ចេញ​អោយ​ប្រើប្រាស់ ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ បន្ទាប់ពី​បាន​ពិនិត្យ​សម្រេច​ចុង​ក្រោយ​ក្នុង​កិច្ចប្រជុំ​នាពេលនេះ ហើយ​បន្ទាប់មក​នឹង​ដាក់ជូន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ស្នើរ​សុំ​បើក​កិច្ចប្រជុំ​អន្តរក្រសួង បន្ទាប់មក​ដាក់​ចូល​ទៅ​គណៈរដ្ឋមន្ត្រី និង​ចុងក្រោយ​សេចក្តីព្រៀងច្បាប់​នេះ នឹង​ដាក់ជូន​រដ្ឋសភា និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ពិនិត្យ​សម្រេច​ចុងក្រោយ​។​

​លោក ខៀវ កាញារីទ្ធ អោយដឹងថា កិច្ចប្រជុំ​នេះ​ដែរ ក៏​បាន​ផ្លាស់ប្តូរ​យោបល់ និង​ទស្សនៈ​ផ្សេងៗ​គ្នា ដើម្បី​យក​មក​ច្របាច់​បញ្ជូលគ្នា បង្កើត​បាន​ទៅ​ជា​សេចក្តីព្រាង​ង​ច្បាប់​មួយ មាន​លក្ខណៈ​តាម​បែប​ស្តង់ដា​អន្តរជាតិ​តែម្តង​។​

​នា​ឱកាស​នោះ​ដែរ លោកស្រី Anne Lemaistre តំណាង​អង្គការ​យូ​នី​ស្កូ ប្រទេស​កម្ពុជា ក៏​បាន​ចាត់ទុកថា ការពិនិត្យ​បញ្ចប់​ចុងក្រោយ សេចក្ដីព្រាង​ច្បាប់​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នេះ គឺជា​ជោគជ័យ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ហើយក៏​ជា​លើក​ទី​១​ដែរ ដែល​កម្ពុជា បាន​រៀបចំ​កិច្ចប្រជុំ ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន ដែល​មាន​សមាភាព​ចម្រុះ មាន​សមាភាព​មក​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ រួម​សហការ​គ្នា​ជាមួយ​រាជរដ្ឋាភិបាល បានរួម​គ្នា​ពិនិត្យ​លើ​សេចក្តីព្រៀងច្បាប់​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​។
​បញ្ហា​នេះ លោកស្រី​ចាត់ទុកថា ជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​ប្រទេ​កម្ពុជា នៅក្នុង​តំបន់​អាស៊ាន ក៏ដូចជា សម្រាប់​ពិភពលោក​ទាំងមូល ដែល​កម្ពុជា អាច​សម្រេចបាន នូវ​សមិទ្ឋិផលដ៏​មានសារៈ​សំខាន់ និង​មាន​លក្ខណៈ​ស្តង់ដា​អន្តរជាតិ​នៅពេលនេះ​។​

​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន មាន 9 ជំពូក​ចែកចេញ​ជា 39​មាត្រា ច្បាប់​នេះ​មាន​គោលបំណង​ធានា​អោយ​សាធារណ​ជន​គ្រប់ៗ​រូប នូវ​សិទ្ធិ និង​សេរីភាព​ក្នុង​ការទទួល ព័ត៌មាន​។​

​ច្បាប់​នេះ ក៏​បាន​ចែក​ពី​ភារកិច្ច​នៃ​ស្ថាប័ន​សាធារណៈ​នានា ត្រូវ​ផ្ដល់ និង​ធ្វើ​ការផ្សព្វផ្សាយ​ព័ត៌មាន ជា​សាធារណៈ ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា 19 នៃ​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស​៕ ដែន សីមា​

spot_img
×