Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​៥​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​រក្សារ​ទុក ឬ​ជួញដូរ​សារធាតុ​ញៀន ក្នុង​ឡ​សត្តឃាត

spot_img

​ខេត្តស្វាយរៀង​៖ សម​កិច្ច​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​
​នៅ​ព្រឹក​ថ្ងៃ ទី​៨ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ៥​នាក់ ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់ ពាក់ព័ន្ធ​ករណី​រក្សាទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១៥​និង​០៥ នាទី​រសៀល​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២០ ដោយមាន​ការសម្របសម្រួល​ដោយ​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង និង​ក្រោម​បញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ចន្ទ្រា និង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​ចុះ​ចាប់​ករណី​រក្សាទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ឡ​សត្តឃាត ស្ថិតនៅ​ភូមិ​ពោធិ៍ ឃុំ​មេស​ថ្ង​ក ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​
​ដោយបាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៥​នាក់ ៖ ១.​ឈ្មោះ នាង វិ​ច្ច​រ៉ា ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ពោធិ៍ ឃុំ​មេស​ថ្ង​ក ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។ ២.​ឈ្មោះ ញឿ​ង សុជាតិ ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ពោធិ៍ ឃុំ​មេស​ថ្ង​ក ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។ ៣.​ឈ្មោះ ប្រាក់ ដុក ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ពោធិ៍ ឃុំ​មេស​ថ្ង​ក ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។ ៤.​ឈ្មោះ ឈឿន ភា​រ័ត្ន ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទី​លំ នៅ​ភូមិ​ថ្នល់កែង សង្កាត់​បាទី ក្រុង​បាវិត ខេត្តស្វាយរៀង ។ ៥.​ឈ្មោះ ប្រាក់ វុ​ធ ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ ភូមិ​ថ្នល់កែង សង្កាត់​បាទី ក្រុង​បាវិត ខេត្តស្វាយរៀង ។ វត្ថុតាង​ចាប់យក​រួមមាន ៖ ១.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ៤០ កញ្ចប់​(​ធំ​ចំនួន ២ កញ្ចប់​) កាំភ្លើង​កែច្នៃ ចំនួន ១០ ដើម ៣.​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ចំនួន ២ គ្រឿង ៤.​ដាវ​សា​ម៉ូ​រ៉ៃ ចំនួន ២ ដើម ៥.​ទូ​ស័ព្ទ​ដៃ​ចំនួន ៥ គ្រឿង ៦.​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្ត កសាង​សំណុំរឿង​បញ្ជូនទៅ អយ្យការ​អម​សាលាដំបូង​ខេត្ត ស្វាយរៀង​៕
​ដោយ​៖ វ៉ៃ​កូ​

spot_img
×