Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញូ​វ​ហ្សឺ​ឡែ​ន​លែងមាន​អ្នក​ឆ្លង​វីរុស COVID-19 ទៀតហើយ បន្ទាប់ពី​អ្នកជំងឺ​ចុងក្រោយ​បានជា​សះស្បើយ​

spot_img

​ប្រទេស​ញូ​វ​ហ្សឺ​ឡែ​ន​លែងមាន​ករណី​វីរុស COVID-19 ទៀតហើយ បន្ទាប់ពី​អ្នកជំងឺ​ចុងក្រោយបង្អស់​របស់​ប្រទេស​នេះ​បាន​ជាះ​ស្បើយ​។ វា​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ និង​សមិទ្ធិផល​សម្រាប់​ប្រទេស​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អាជ្ញាធរ​សុខាភិបាល​របស់​ប្រទេស​នេះ​។​

“​ការ​គ្មាន​អ្នកជំងឺ​លើកដំបូង​ចាប់តាំងពី​ថ្ងៃទី ២៨ ខែកុម្ភៈ​មក​គឺជា​ចំនុច​សម្គាល់​ដ៏​សំខាន់​ក្នុងការ​ធ្វើដំណើរ​របស់​ពួកយើង ប៉ុន្តែ​ដូចដែល​យើង​បាន​និយាយ​រួម​ក​ហើយ​ថា ការប្រុងប្រយ័ត្ន​ប្រឆាំងនឹង COVID-19 នឹង​នៅតែ​បន្ត​មាន​ជា​ចាំបាច់​”​។​

​ប្រទេស​នេះ​ទទួលបាន​ការកោតសរសើ​រ​យ៉ាងខ្លាំង​ចំពោះ​វិធានការ​ដ៏​មាន​ប្រសិទ្ធិភាព​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​។ ញូ​វ​ហ្សឺ​ឡែ​ន​បាន​បិទ​ប្រទេស​អស់​រយៈពេល ៧​សប្តាហ៍ ហើយ​ការបិទ​នោះ​ទើបបាន​បញ្ចប់​កាលពី​ខែ​មុន ក្រោយពេល​មានការ​ទប់ស្កាត់​វីរុស​បាន​។​

​ប្រទេស​ដែល​ស្ថិតនៅ​តំបន់​ប៉ា​ស៊ី​ភិ​ច​ខាងត្បូង និង​មាន​ប្រជាជន​សរុប ៥​លាន​នាក់​នេះ មាន​ករណី​ឆ្លង​វីរុស​សរុប​ទាំងអស់​ចំនួន ១.១៥៤​នាក់ និង​អ្នកស្លាប់ ២២​នាក់​។ មាន​មានការ​រកឃើញ​ករណី​ឆ្លង​ថ្មី​អស់​រយៈពេល ១៧​ថ្ងៃ​នៅក្នុង​ប្រទេស​នេះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP


spot_img
×