Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​វិនិយោគ​មជ្ឈមណ្ឌល​សួន​កម្សាន្ត​ធំជាងគេ​នៅ​អាស៊ី ៥០០​លាន​ដុល្លារ ក្នុង​ខេត្តកំពង់ស្ពឺ នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​

spot_img

​ភ្នំពេញ​៖ គម្រោង​វិនិយោគ​នេះ នឹង​អភិវឌ្ឍន៍​នៅលើ​ផ្ទៃដី​ទំហំ ២០៥​ហិកតា នៅ​ស្រុក ភ្នំស្រួច និង​ស្រុក សំរោង​ទង ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ ដែលជា​ការវិនិយោគ​ដ៏​ធំ​មាន​រួម​ទុន​ចម្រុះ​ជាតិ​សាសន៍​មកពី ៣​ប្រទេស ដូចជា​ប្រទេស​ចិន ស្វី​ស និង​សិង្ហ​បុរី ក្រោម​ឈ្មោះ​ក្រុមហ៊ុន JOE GRAND ECOINVESTMENT (​ចូ​ហ្គ្រេ​ន អ៊ិន​វេស​ម៉ិ​ន ឯ​.​ក​)​។​

​ជាមួយគ្នានេះ រដ្ឋបាលខេត្ត​កំពង់ស្ពឺ កំពុង​ព​ន្លឿ​ន​ឲ្យ​ក្រុមហ៊ុន​រៀបចំ​ផែនការមេ​ឲ្យ​បានច្បាស់លាស់ តាម​ការវាយតម្លៃ និង​ពិនិត្យ​ឯកភាព លើ​គម្រោង​វិនិយោគ​សាងសង់ មជ្ឈមណ្ឌល​សួន​កម្សាន្ត​លំដាប់​ពិភពលោក និង​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ី​នេះ ដែលមាន​តម្លៃ​ទុន​ប្រមាណ ៥០០​លាន​ដុល្លារ ដោយ​រំពឹងថា នឹង​បញ្ចប់​រួចរាល់​ក្នុង​ខែមិថុនា ដើម្បី​បញ្ជូនបន្ត​ទៅកាន់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ធ្វើការ​អនុម័ត​ជា​ផ្លូវការ​។​

​គម្រោង​វិនិយោគ​តំបន់​ទេសចរណ៍​សួន​ទឹក​ដ៏​ធំ​ពុំ​ធ្លាប់​មាននៅ​កម្ពុជា​នេះ នឹងមាន​ដូចជា ម​ជ្ឈ មណ្ឌល​កម្សាន្ត​សួន​ទឹក សួន​កសិកម្ម​ទេសចរ​ណ៍ សួន​កុមារ សួនសត្វ ផ្ទះ​លំហែ រមណីយដ្ឋាន និង​សណ្ឋាគារ ជាដើម​។​

​ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ក្នុងដំណាក់កាល​ដំបូង ក្រុមហ៊ុន​នឹង​ចំណាយ​ទឹកប្រាក់​ចំនួន ២០០​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍន៍​នៅលើ​ផ្ទៃដី​ទំហំ​ជាង ១០០​ហិកតា ដែល​គម្រោង​នឹង​បញ្ចប់​នៅ​ដំណាលគ្នា​ជាមួយ​គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ នៅ​ចុងឆ្នាំ ២០២២​ខាងមុខនេះ​។​

​អភិបាលខេត្ត​កំពង់ស្ពឺ រំពឹងថា គម្រោង​ដ៏​ធំ​នេះ នឹងធ្វើ​ឲ្យ​ខេត្តកំពង់ស្ពឺ​នាពេល​អនាគត ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ ទាំង​ទេសចរណ៍​ជាតិ និង​អន្តរជាតិ មកពី​ជុំវិញ​ព​ភព​លោក នៅពេល​គម្រោង​អភិវឌ្ឍ​សួន​កម្សាន្ត​ដ៏​ធំ​នេះ​លេច​រូបរាង​ជា​ផ្លូវការ​។

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ មាន​តំបន់​ទេសចរណ៍​ទាក់ទាញ​បែប​ប្រវត្តិសាស្ត្រ ធម្មជាតិ អេកូ​ទេសចរណ៍ និង​កែច្នៃ មានដូចជា វត្ត​វាំង​ចាស់ ឬ​ទីក្រុង​ឧដុង្គ​, រមណីយដ្ឋាន​អំពែ​ភ្នំ ឧទ្យាន​ជាតិ​គិរី​រម្យ​, វី​គិរី​រម្យ​ផា​ញ​រី​សត (A2A ថោ​ន​), ទឹកធ្លាក់​ចំបក់​, ទឹកធ្លាក់ ៧​ជាន់ ឬ​ទឹកធ្លាក់​ជ្រាវ​, ទេ​ទឹក​ពុះ និង ជាដើម​៕

ដោយ​៖​សម្ផស្ស​


spot_img
×