Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល ក្លាយជា​មណ្ឌល​ផ្សារ​ទំនើប​ដ៏​ធំ​នៃ​ភាគខាងត្បូង​ភ្នំពេញ ពេល​ដំណើរការ​ឆ្នាំ​២០២២

spot_img

​ភ្នំពេញ​៖ មណ្ឌល​ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល របស់​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល នឹងដាក់​ឲ្យ​ដំណើរការ​ក្នុង​ឆ្នាំ​២០២២​ខាងមុខ​។ វត្តមាន​របស់​មណ្ឌល​ផ្សារ​ទំនើប​នេះ​នឹង​ក្លាយជា​ផ្នែក​មួយ ក្នុង​ការធ្វើ​ទំនើបកម្ម​ឧស្សា​កម្ម​លក់រាយ​នៅ​តំបន់​ភាគខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​។​

​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​ម៉ៅការ​ការផ្គត់ផ្គង់ និង​ដំឡើង​ប្រព័ន្ធ​មេកានិច និង​ប្រព័ន្ធ​ភ្លើង​រវាង មណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល និង​ក្រុមហ៊ុន DBD Engineering Co., Ltd លោក​ឧកញ៉ា លាង ឃុន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង បាន​មានប្រសាសន៍ថា ការចុះ​កិច្ចព្រមព្រៀង​ទាំងនេះ​ឆ្លុះបញ្ចាំង​ពី​ការដើរ​ទៅមុខ​រហូត​នៃ​រាល់​គម្រោង​អភិវឌ្ឍន៍​ទាំងអស់​របស់​ក្រុមហ៊ុន ជីប ម៉ុង​។

​លោក​ឧកញ៉ា លាង ឃុន បាន​មាន​ប្រសា​ស៍​ថា​៖ «​ការកសាង​មណ្ឌល​ផ្សារ ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល នេះ​ឡើង​ក៏​ជាការ​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ប្រែក្លាយ​មុខមាត់​តំបន់​ភាគ​ខាង ត្បួ​ង​ភាគ​នៃ​រាជធានី​ភ្នំពេញ​ឲ្យ​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ដ៏​ទំនើប ស្របតាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​បង្កើន​តំបន់​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ធំៗ​ដោយ​ភ្ជាប់​នឹង​ភាព​បៃតង​»​។​

​មណ្ឌល​ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល បាន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់ ប្រមាណ​១៨០​លាន​ដុល្លារ និង​សម្រេច​ការសាងសង់​បាន​ប្រមាណ​ជាង​២០​ភាគរយ​ហើយ​។
​ផ្សារ​ទំនើប​ខ្នាត​យក​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​គម្រោង​អភិវឌ្ឍ​អចល​ទ្រព្យ​៤៣​ហិកតា លែ​ន​ម៉ាក ២៧១ របស់​ក្រុមហ៊ុន ជីប ម៉ុង លែ​ន​។
​លោក Stephane Pierron អគ្គនាយក​ស្តីទី​របស់​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់ថា ក្រុមហ៊ុន DBD Engineering នឹង​នៅតែ​រក្សា​គុណ​តម្លៃ​ក្នុងការ​បំពេញភារកិច្ច​ឲ្យ​ទាន់ពេលវេលា និង​តាម​ផែនការ ដើម្បី​ចូលរួមចំណែក​ជាមួយ ជីប ម៉ុង ដើម្បី​សាងសង់​មណ្ឌល​ផ្សារ​ទំនើប​ដ៏​អស្ចារ្យ និង​ធ្វើ​ទំនើបកម្ម​វិស័យ​លក់រាយ​ក្នុងប្រទេស​កម្ពុជា​»​។​

​គួរបញ្ជាក់​ផងដែរ​ថា មណ្ឌល​ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល បាន​បញ្ចុះ​បឋម​សីលា​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែសីហា ឆ្នាំ​២០១៨ ហើយ​រំពឹងថា នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ដើមឆ្នាំ​២០២២​។ មណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល នឹង​ក្លាយជា​មណ្ឌល​ផ្សារ​ទំនើប​ដ៏​ធំ​នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ​៕

ដោយ​៖​សម្ផស្ស​

spot_img
×