Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ ដាក់បទបញ្ជា ឲ្យ​ស្ទួ​ច​យានយន្ត​ដែល​ចត​ល្មើស​ផ្លាកសញ្ញា​ចរាចរណ៍ យកទៅ​ផាកពិន័យ​នៅ​អធិការ​ខណ្ឌ និង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​

spot_img

​ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​ប្រចាំ​ខែឧសភា និង​លើក​ទិសដៅ​សម្រាប់​ខែមិថុនា ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​ស្នងការរង​ទទួល​ដឹកនាំ​តាម​បណ្តា​ខណ្ឌ​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការដឹកនាំ​ក្នុង​ការចុះ​រៀបចំ​សណ្តាប់​តាម​ដងផ្លូវ បើ​មាន​ការចត​ល្មើស​ផ្លាកសញ្ញា​ចរាចរណ៍ ត្រូវតែ​ធ្វើការ​ស្ទូច​យកមក​ផាកពិន័យ​នៅ​អធិការ​ខណ្ឌ និង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​។​

​នៅ​រសៀល​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​ខែឧសភា និង​លើក​ទិសដៅ​ប្រចាំ​ខែមិថុនា ដោយមាន​ការចូលរួម​ពី​លោក លោកស្រី​ស្នងការរង ។

​ក្នុង​កិច្ចប្រជុំ​នេះដែរ លោកស្នងការ​រង​ទទួល​ផែន​សេនាធិការ​ក៏បាន​អាន​របាយការណ៍​ប្រចាំ​ខែឧសភា ដើម្បី​ឲ្យ​អង្គប្រជុំ​ទាំងមូល​បាន​ជ្រាប ជា​កិច្ច​បន្ទាប់​លោក លោកស្រី​ស្នងការរង​ទាំងអស់​ដែល​ទទួល​ការងារ​ដឹកនាំ​តាម​បណ្តា​ខណ្ឌ​ទាំង ១៤ បាន​មានមតិ​យោបល់​ទាក់ទង​ទៅនឹង​ការចុះអនុវត្ត​ការងារ​ពង្រឹង​សន្តិសុខ​សុវត្ថិភាព ការផ្តល់​សេវាសាធារណ​:​ជូន​ប្រជាពលរដ្ឋ និង​ការចុះអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ជាពិសេស​គឺ​ការចុះ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ ។

​លោក លោកស្រី​ស្នងការរង ក៏បានផ្តល់​ជា​លទ្ធផល​នៃ​ការអនុវត្ត​ការងារ ក៏ដូចជា​ការលើក​យក​បញ្ហា​ប្រឈម​មួយចំនួន ដែល​មន្ត្រី​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នៅពេល​យប់​កំពុងតែ​ប្រឈម ស្រប​ពេលដែល​អ្នកបើក​បរ​មួយចំនួន​បើកបរ​ក្នុង​ល្បឿន​លឿន ដែល​អាច​បង្ក​ការគ្រោះថ្នាក់​ដល់​សមត្ថកិច្ច ។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម​អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​សរសើរ​ដល់​លោក លោកស្រី​ស្នងការរង​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង ក្នុង​ការចុះ​ដឹកនាំ​កិច្ចការ​បាន​យ៉ាង​ល្អ​តាម​បណ្តា​ខណ្ឌ ជាពិសេស​បាន​ដឹកនាំ​បាន​យ៉ាង​ល្អ ក្នុង​ការចុះ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជាមួយ​នោះដែរ​ឯកឧត្តម​ស្នងការ ក៏បាន​កោតសរសើរ​ដ​ល់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ដែល​តែងតែ​តាមដាន​ខំ​មិន​ប្រជាពលរដ្ឋ​ទាំង​ថ្ងៃ យប់ និង​សហការគ្នា​បាន​យ៉ាង​ល្អជា​មួយ​តាម​បណ្តា​ខណ្ឌ​ប៉ុស្តិ៍ ក្នុង​ការចុះ​ចាត់​វិធានការណ៍ និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ឆាប់រហ័ស ។

​ឯកឧត្តម​ស្នងការ​បាន​ណែនាំ និង​សង្កត់ធ្ងន់​ដល់​ស្នងការរង​ទទួល​ដឹកនាំ​តាម​បណ្តា​ខណ្ឌ​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការដឹកនាំ​ក្នុង​ការចុះ​រៀបចំ​សណ្តាប់​តាម​ដងផ្លូវ បើ​មាន​ការចត​ល្មើស​ផ្លាកសញ្ញា​ចរាចរណ៍ ត្រូវតែ​ធ្វើការ​ស្ទូច​យកមក​ផាកពិន័យ​នៅ​អធិការ​ខណ្ឌ និង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ។​

​ជា​កិច្ចបញ្ចប់ ឯកឧត្តម​ស្នងការ​បាន​ណែនាំ​ដល់​លោក លោកស្រី​ស្នងការរង​ទាំងអស់​ឲ្យ​ខិតខំ​បន្ត​ក្នុង​ការចុះ​ដឹកនាំ​តាម​ខណ្ឌ ដើម្បី​ធានា​ឲ្យ​បាន​សន្តិសុខ​សុវត្ថិភាព រៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​បានល្អ ផ្តល់​សេវាសាធារណៈ​ឲ្យ​បានល្អ និង​ឆាប់រហ័ស ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់​សិក្សា​ស្វែងយល់​អំពី​សុខទុក្ខ​របស់​មន្ត្រី ត្រូវ​រាយការណ៍​ឲ្យ​បាន​លឿន​ចំពោះ​មន្ត្រី​ណា​ដែលមាន​ជំងឺ ជួប​គ្រោះថ្នាក់​ផ្សេងៗ ជាពិសេស​បាត់បង់​សមត្ថភាព​ការងារ ៕
​ដោយ​៖​កូ​ឡាប​

spot_img
×