Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​អោយ​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ធ្វើ​ការប្រជុំ​ឡើងវិញ ជាមួយនឹង​មន្ត្រី​នៅក្រោម​ឱវាទ លើ​ការគ្រប់គ្រង​រដ្ឋបាល និង​សាមគ្គីភាព​គ្នា​ក្នុង​ការអនុវត្ត​ការងារ​

spot_img

​តាកែវ​៖ ថ្លែង​នៅក្នុង​ពិធី​បិទ​អង្គសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អប់រំ​យុវជន និង​កីឡា​ខេត្តតាកែវ នៅ​រសៀល​ថ្ងៃ​សុក្រ ថ្ងៃទី ២៦ មករា ២០១៨ នៅ​សាលប្រជុំ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​តាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ បាន​ជំរុញ​អោយ​លោក ឡោ វី​រិទ្ធិ ដែល​ទើបតែ​ត្រូវ​តែងតាំង​ជា​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​ថ្មី ត្រូវ​កោះហៅ​មន្ត្រី​នៅ​ក្រោម​ឱវាទ​របស់​ខ្លួន មក​ធ្វើ​ការប្រជុំ​ពង្រឹង​លើ​ការងារ​រដ្ឋបាល​របស់​ខ្លួន​ឡើងវិញ ជា​ពិសេស​ពង្រឹង​លើ​ការ​សាម្គីភាព​ផ្ទៃក្នុង​អោយបាន​ល្អ និង​ត្រូវ​ពិនិត្យមើល​ឡើងវិញ​ចំពោះ​វត្តមាន​របស់​គ្រូបង្រៀន នៅ​គ្រប់​សាលា​ទាំងអស់ នៅក្នុង​ខេត្ត ។

​ពាក់ព័ន្ធ​ជាមួយ​និង​ទំ​នស់​រកាំរ​កុស​របស់​មន្ត្រី​អប់រំ​យុវជន និង​កីឡា​ខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ បាន​អោយ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តតាកែវ បង្កើត​កន្លែង​ទទួល​ពត័មាន ដោយ​បើក​ជា​លេខ​ទូរស័ព្ទ ពីរ​ប្រព័ន្ធ​ផ្សេងគ្នា ដើម្បី​រងចាំ​ទទួល​ពត័មាន ពី​មន្ត្រី​អប់រំ ឬ​លោកគ្រូ​អ្នកគ្រូ​ដែល​មាន​បញ្ហា​ផ្ទៃក្នុង រឺ​បញ្ហា​ផ្សេងៗ​នោះ ដើម្បី​ជា​មតិយោបល់​ក្នុង​ការរៀបចំ​ដោះស្រាយ​បញ្ហា​ជួន​ពួកគាត់ ។
​ជាមួយគ្នា​នោះ​ដែរ​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ជំរុញ​អោយ​នាយក​សាលារៀន​ទាំងអស់​ត្រូវ​ពិនិត្យ​ឡើងវិញ​នៅ​បរិស្ថាន​ជំវិញ​សាលារៀន​របស់​ខ្លួន អោយ​មាន​សោភ័ណ្ឌភាព មិន​ត្រូវ​ទុក​ទីធ្លា​សាលា​របស់​ខ្លួន​ក្លាយទៅជា​កន្លែង​ទីធ្លា​ទុក​សម្រាម និង​គ្មាន​សោភ័ណ្ឌភាព​នោះទេ ដូច្នេះ​ត្រឡប់​ទៅវិញ​សូម​លោកនាយក​គ្រប់​សាលា​ទាំងអស់​ត្រូវ​រៀបចំ​អោយ​បានល្អ​ស្អាត​ឡើងវិញ ព្រោះ​នៅ​ថ្ងៃ​ណា​មួយ​រូប​លោក​និង​ចុះ​ទៅ​ដល់​សាលា​នោះ​ដោយ​មិន​ជូន​ជា​តំណឹង​មុន​ឡើយ​៕ តាកែវ​

spot_img
×